Advertisement
Advertisement
Advertisement
EBA-កម្ពុជា-អឺរ៉ុប

សមាគម​រោងចក្រ​កាត់ដេរ​​ "ខកចិត្តខ្លាំង"​ចំពោះ​អឺរ៉ុប​ដែល​ដក​ផ្នែកខ្លះ​នៃ​ EBA ពីកម្ពុជា


សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់ GMAC នៅថ្ងៃចន្ទ​នេះ បាន​និយាយថា ខ្លួន​មាន​​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការសម្រេចរបស់​សហភាព​អឺរ៉ុប​ កាលពីថ្ងៃទី១២ កុម្ភៈ ដែល​ដក​ផ្នែក​ខ្លះ​នៃ​​កម្មវិធី​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ លើកលែង​តែគ្រឿង​សព្វាវុធ (EBA) និងបាន​ជំរុញ​ឲ្យ​គណៈកម្មការអឺរ៉ុប​ពិចារណា​ឡើងវិញ​។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ
Advertisement

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយថ្ងៃទី១៧ កុម្ភៈ ២០២០ GMAC បាននិយាយថា អ្នកទទួលអត្ថប្រយោជន៍សំខាន់ៗពី​កម្មវិធីអនុគ្រោះពន្ធ EBA នេះ គឺ​វិស័យ​កាត់ដែរ និង​ផលិត​ផល​ធ្វើដំណើរនៅកម្ពុជា ដែលតំណាង​ឲ្យ​ចំនួន​ប្រមាណ ៧៥% នៃ​ការនាំចេញទំនិញ​សរុបរបស់​កម្ពុជា និង​ប្រមាណ ៩០% នៃ​ការនាំចេញទៅ​កាន់​ទីផ្សារ​អឺរ៉ុប។ 

GMAC បានបន្ថែមថា វិស័យកាត់ដេរ​និង​ផលិតផល​ធ្វើ​ដំណើរ ដែលគាំទ្រ​ដោយ EBA ផ្ដល់​ការងារ​ដល់​ប្រជាជន​លើស ៧សែន ៥ម៉ឺននាក់ និង​បានរួមចំណែក​ទាញ​ប្រជាជន​កម្ពុជា​រាប់លាននាក់ចេញផុតពី​ភាពក្រីក្រ។ 

GMAC បាននិយាយយ៉ាង​ដូច្នេះថា "ការដក​ដោយ​ផ្នែក​នៃ​កម្មវិធី [EBA]នេះ នឹង​បានត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​ការងារ និង​នាំ​ឲ្យ​មាន​ភាពក្រីក្រ​ប៉ុណ្ណោះ។" 

កាលពីថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០​ គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​​ដក​ផ្នែកខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (EBA) ពី​​កម្ពុជា ដោយ​ប៉ះពាល់​លើ​ទំនិញ​នាំចេញ​សម្លៀក​បំពាក់​មួយ​ចំនួន ក៏ដូចជា ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​ស្ករស។

លោក Adam Kaznowski មន្ត្រីនាំពាក្យ​នៃ​គណៈកម្មការ​អឺរ៉ុប បាន​និយាយ​តាម twitter ដូច្នេះ​ថា ”គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ចិត្ត​ដក​ផ្នែក​ខ្លះ​នៃ​ការអនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ផ្តល់​ដល់​ប្រទេសកម្ពុជា ដោយសារតែ​ការ​រំលោភ​សិទ្ធិមនុស្ស។”

លោក Josep Borrell Fontelles ​អនុប្រធាន​របស់​គណៈកម្មការ​អឺរ៉ុប ត្រូវបានដកស្រង់សម្ដី​ដូច្នេះថា “សេចក្តី​សម្រេច​ចិត្ត​ថ្ងៃនេះ ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​យើង ចំពោះ​ប្រជាជន​កម្ពុជា សិទ្ធិ​របស់​ពួកគេ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស។ ដើម្បី​ទទួល​អនុគ្រោះ​ពាណិជ្ជកម្ម​ឡើងវិញ អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ចាំបាច់។”

Advertisement

ប៉ុន្តែ GMAC នៅក្នុង​ប្រតិកម្មរបស់ខ្លួន បាន​និយាយថា ការសម្រេចចិត្ត​របស់​សហភាពអឺរ៉ុប... នឹង​លើកទឹកចិត្ត​អ្នកបញ្ជាទិញ​ឲ្យទៅទិញពីប្រទេសដទៃទៀត​​ ដែល​មានការគោរព​សិទ្ធិ​សហជីព​អន់ឆ្ងាយជាង​កម្ពុជា ហើយទំនង​ជា​បណ្ដាល​ឲ្យ​បាត់បង់​ការងារដល់​កម្មករ​រាប់​ម៉ឺននាក់ ដែលពួកគេភាគច្រើន​ជា​សមាជិក​សហជីព ហើយ​ធ្វើ​ឲ្យ​មាន​ភាពក្រីក្រ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស។

យោង​តាម​​ទិន្នន័យ​ជាផ្លូវការ បាន​ឱ្យ​ដឹង​ថា ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​តម្លៃ ៥,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដែល​កើន​ឡើង ២៩,២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧។

មុននឹង​ឈាន​ដល់​ការផ្អាក​ផ្នែក​ខ្លះ​នៃ​ EBA នេះ សហភាព​អឺរ៉ុប​បាន​និយាយ​ក្នុង​របាយការណ៍៍​របស់​ខ្លួន​ថា ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​មនុស្ស សិទ្ធិ​​នយោបាយ​ និង​នីតិរដ្ឋ ក្នុងនោះ​ រួមមាន ការ​ចាប់​ខ្លួន​លោក កឹម សុខា កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ដែល​ជា​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ក្រោម​ការ​ចោទ​ប្រកាន់​ក្បត់​ជាតិ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ហាម​ឃាត់​អ្នក​នយោបាយ​ចំនួន ១១៨ រូប ដោយ​តុលាការ​កំពូល មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល ៥​ឆ្នាំ។

ការរំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ ក៏មាន​ការ​ដក​ហូត​តំណែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៥០០៧ តំណែង​ ផងដែរ របស់​គណបក្ស​សង្គ្រោះជាតិ ក្រោយ​ការ​ជាប់​ឆ្នោត​ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧៕

Advertisement



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ព្រមានចាត់វិធានការលើអ្នកឡាយលក់ផលិតផលតាមអនឡាញ ស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានថា នឹងចាត់វិធានការចំពោះ អ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំន...

វៀតណាម បាត់ចំណូលប្រមាណ ១០លានដុល្លារ ក្នុង១សប្ដាហ៍ ដោយសារផ្អាកជើងហោះហើរជាមួយចិន

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបាត់បង់ចំណូលប្រមាណ ៨,៦ ទៅ១០,៨លានដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍ ដោយសារតែការផ្អាកជើងហោះហើរជាមួយនឹងប្រទេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ