ក្រុមប្រទេស G20

តើក្រុមប្រទេស G20 មានការតាំងចិត្តយ៉ាងណាខ្លះក្នុងការដោះស្រាយបញ្ហាអាកាសធាតុ?


នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេទាំង២០ ហៅកាត់ថា G20 បានសម្រេចព្រមព្រៀងគ្នាចុងក្រោយមួយថា គ្រប់ប្រទេសទាំងអស់សន្យានឹងបញ្ចេញសកម្មភាពច្បាស់លាស់ និងមានប្រសិទ្ធភាពមួយ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុពិភពលោក ជាពិសេសការកើនឡើងកំដៅផែនដី។ ប៉ុន្ដែ ក្រុមអ្នកសកម្មជនការពារបរិស្ថានវិញ អះអាងថា ក្រុមប្រទេសអ្នកមានទាំងអស់នេះ មិនដែលមានការប្តេជ្ញាចិត្តច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាអាកាសធាតុនោះឡើយ ហើយការប្តេជ្ញាចិត្តកន្លងមក ក៏មិនឃើញមានសម្រេចអ្វីជាដុំកំភួននោះដែរ។
ក្រុមប្រទេស G20 មានការតាំងចិត្តយ៉ាងណាខ្លះក្នុងការដោះស្រាយបញ្ហាអាកាសធាតុ
ដោយ

តាម​ប្រភព​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​បិទ​បញ្ចប់​ជំនួប​កំពូល​ប្រទេស​រីក​ចម្រើន​ខ្លាំង G20 ធ្វើ​នៅ​ប្រទេស​អ៊ី​តា​លី រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​៣០​ដល់​៣១​តុលា ក្រុម​ប្រទេស​ធំ​ៗ​ទាំង​២០ បាន​សម្រេច​រក​ឃើញ​កិច្ចព្រមព្រៀង​អាកាសធាតុ​មួយ​ប្រកបដោយ​មហិច្ឆតា ជាង​កិច្ចព្រមព្រៀង​អាកាសធាតុ ដែល​គេ​ធ្លាប់​សម្រេច​បាន​នៅ​ក្នុង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​ទៅ​ទៀត​។ ប្រមុខ​ដឹកនាំ​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​២០​នេះ បាន​ប្តេជ្ញា ដាក់​កម្រិត​លើ​ការ​ឡើងក​ម្តៅ​ផែនដី​ត្រឹម ១,៥​អង្សា ដោយ​គ្រប់​ប្រទេស​ទាំងអស់​សន្យា​នឹង​បញ្ចេញ​សកម្មភាព​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។

យ៉ាងណាមិញ ការ​ប្តេជ្ញា​ចិត្ត​នេះ​មិន​ត្រូវ​បាន​សកម្មជន​បរិស្ថាន​សាទរ​នោះ​ទេ​។ មិន​បាន​សាទរ​ក៏​ដោយសារ​តែ​ពួក​គេ​អះអាង​ថា មេដឹកនាំ​ទាំង​២០ បើ​មើល​ឲ្យ​បាន​ដិត​ដល់​ទៅ គឺ​មិន​បាន​ផ្តល់​ការ​ប្តេជ្ញា​ចិត្ត​ជាក់លាក់ យក​ជា​សាច់​ការ ឬ​ដុំ​កំភួន​នោះ​ទេ គឺ​មាន​តែ​ការ​សន្យា និង សន្យា​ដដែល ជា​ដដែល ថា​នឹង​បញ្ចេញ​សកម្មភាព​ច្បាស់លាស់​មួយ ប៉ុន្តែ​គេ​មិនដឹង​ថា​ជា​សកម្មភាព​អ្វី ហើយ​តាម​ការ​សន្យា​លើក​មុន​ៗ ក៏​មិន​ដែល​សម្រេច​បាន​ផ្លែផ្កា​អ្វី​ដែរ​។ អាកាសធាតុ​បន្ត​ប្រែប្រួល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ផែនដី​បន្ត​ឡើង​កំ​ដៅ​ឥត​ស្រាកស្រាន្ដ​នៅឡើយ​។

ក្រុម​សកម្មជន និង​អ្នក​ស្រលាញ់​បរិស្ថាន​រាប់​ពាន់​នាក់ បាន​ចេញ​មក​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​រ៉ូ​ម ប្រទេស​អ៊ី​តា​លី ជាទី​ដែល​មេដឹកនាំ​ប្រទេស​ទាំង​២០​កំពុង​ប្រជុំ ដើម្បី​សំដែង​ការ​មិន​ពេញចិត្ត តវ៉ា និង​ទាមទារ​ឲ្យ​ប្រទេស​ធំ​ៗ​ទាំង​អស់នេះ ចូលរួម​ជួយ​សង្គ្រោះ​ផែនដី​។

ដោយឡែក នៅ​ក្នុង​កិច្ចប្រជុំ ទោះ​មានការ​ប្តេជ្ញា​ចិត្ត​ថ្មី​ក៏​ពិតមែន ប៉ុន្តែ​ថ្នាក់ដឹកនាំ​កំពូល​ទាំង​អស់នោះ នៅ​តែ​បន្ត​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ដដែល​។ ជាក់ស្តែង សមាជិក​ក្រុម​ប្រទេស​G20 ជា​ច្រើន ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ផ្សេង​ៗ​គ្នា នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៅ​តែ​មានការ​ខ្វែងគំនិត​គ្នា លើ​គោលដៅ​សំខាន់​ទាក់ទង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​ដល់​កម្រិត​សូន្យ​នៅ​ឆ្នាំ ២០៥០​។

ប្រទេស​ធំ​ៗ​ទាំងនេះ នៅ​តែ​ខ្វែងគំនិត​គ្នា ដោយ​បាន​និយាយ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ថា​អ្នក​ណា​គួរ​ធ្វើ​សកម្មភាព​អ្វី អ្នក​ណា​មិន​គួរ​ធ្វើ​អ្វី ហើយដោយ​មិន​បាន​តាំងចិត្ត​រៀង​ៗ​ខ្លួន​បន្ថែម​ទៀត ដើម្បី​បុព្វហេតុ​អាកាសធាតុ​ពិភពលោក​នោះ​ឡើយ​។ 

None



អត្ថបទបន្ទាប់


អ្នកដឹកនាំយុវជនក្នុងសមាគមអាស៊ានរិះរកវិធីសាស្ដ្រអភិវឌ្ឍតំបន់ជាមួយដំណោះស្រាយនិរន្ដរភាព

អ្នកដឹកនាំយុវជនអាស៊ានជាង ៣០នាក់ បានជួបជុំគ្នានៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែតុលា សម្រាប់កម្មវិធីសមាគមយុវជនអាស៊ាន…

ប្រធានាធិបតីបារាំងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានកុហកបោកប្រាស់លោក ជុំវិញករណីកិច្ចព្រមព្រៀងនាវាមុជទឹក

ក្នុងអំឡុងពេលទៅចូលរួមប្រជុំ G20ថ្មីៗនេះ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ដែលបានចោទសួរជុំវិញភាពរកាំរក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ