GDP​ ថៃឆ្នាំ២០២១

GDP ថៃឆ្នាំ២០២១ត្រូវបានព្យាករទម្លាក់មកនៅចន្លោះពី ០% ទៅ ១,៥%ប៉ុណ្ណោះ


ក្រុមប្រឹក្សាអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសថៃបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច ថៃនៅឆ្នាំ ២០២១ មកនៅត្រឹមចន្លោះពី ០% ដល់ ១,៥ %ប៉ុណ្ណោះ ដោយសារតែការអូសបន្លាយពេលយូរនៃរោគរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសនេះ ខណៈដែលការព្យាករពីមុនធ្លាប់រំពឹងថានឹងមានកំណើនចន្លោះពី ០,៥% ទៅ២% ។
GDP ថៃឆ្នាំ២០២១ត្រូវបានព្យាករទម្លាក់មកនៅចន្លោះពី ០% ទៅ ១,៥%

បើ​តាម​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​ថៃ ត្រូវធ្វើ​យ៉ាងណា​គ្រប់គ្រង​ការ​ឆ្លង​រីក​រាល​កូ​វី​ដ​-១៩​ឲ្យ​បាន​លឿន​បំផុត សម្រុក​ការ​ចាក់​វ៉ាក់សាំង​ពិសេស​សម្រាប់​កម្មករនិយោជិត ដើម្បី​អាច​ឈាន​ទៅ​បើក​ប្រទេស​ឡើង​វិញ បើ​ពុំ​ដូច​នោះ​ទេ សេដ្ឋកិច្ច​ថៃ​មិន​ត្រឹមតែ​មាន​ត្រឹម​កំណើន​សូន្យ​ភាគរយ​នោះ​ទេ គឺ​អាច​នឹង​មាន​ដល់​ដក​ក្រោម​សូន្យ​ទៅ​ទៀត​នៅ​ឆ្នាំ​នេះ​។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​ស្ដី​ពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង ធនាគារ​នៃ​ប្រ​ទស​ថៃ បាន​កាត់​បន្ថយ​ការ​ព្យាករ​ពី​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ថៃ​នៅ​ឆ្នាំ ២០២១​ថា នឹង​មាន​មក​ត្រឹមតែ ០% -១,៥%​ប៉ុណ្ណោះ​។

លោកប៉ា​យ៉ុ​ង ស្រ៊ី​វ៉ា​ន់​និ​ច (Payong  Srivanich) ប្រធាន​សមាគម​ធនាគារ​ថៃ បាន​និយាយ ថា ការ​បន្ត​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​-១៩ និង មេរោគ​បំ​លែង​ថ្មី​ៗDelta បាន​នាំ​មាន​វិធានការ​ការពារ​ពី​សំណាក់​រដ្ឋាភិបាល​ថៃ​កាន់តែ​តឹង​រឹង​។ តាម​រយៈ​វិធានការ​តឹងរ៉ឹង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សកម្មភាព​សេដ្ឋកិច្ច ការងារ និង ប្រាក់​ចំណូល​របស់​កម្មករនិយោជិត​ជា​ច្រើន​ផង​ដែរ​។

ជាង​នេះ​ទៀត​ការ​ដាក់​វិធានការ​តឹងរ៉ឹង លើ​ការ​ធ្វើ​ដំណើរ និង ការ​ធ្វើ​ច​ក្តា​ឡេ​ស័ក​ចំនួន ១៤ ថ្ងៃ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទេសចរណ៍​ក្នុងស្រុក​នៅ​ត្រីមាស​ទី​បី​ឆ្នាំ ២០២១​។ ទន្ទឹម​នឹង​នោះ វាន​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បើក​ប្រទេស​ឡើង​វិញ​ផង​ដែរ​។

ទោះ​យ៉ាងណា ភាព​ប្រសើរ​ឡើង​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ស្រប​តាម​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល គឺជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​សម្រាប់​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ថៃ​ក្នុងស្រុក​ឆ្នាំ​នេះ​។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួម​ស្ដី​ពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង ធនាគារ បាន​កែប្រែ​ការ​ព្យាករ​កំណើន​នាំ​ចេញ​នៅ​ឆ្នាំ​២០២១​នេះ ថា​នឹង​កើនឡើង​ពី ៨ -​ទៅ ១០​ភាគរយ  ប៉ុន្ដែ​វា ទាមទារ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ថៃ​ត្រូវការ​គោលនយោបាយ​សា​ពើរ​ពន្ធ និង រូបិយ​វត្ថុ ដើម្បី​គាំទ្រ​ដល់​កំណើន​ផង​ដែរ​។

ថ្មី​ៗ​នេះ ធនាគារកណ្ដាល​របស់​ប្រទេស​ថៃ បាន​កាត់​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២១ មក​នៅ​ត្រឹម ១,៨% ខណៈ​ដែល​កាលពីមុន​ធ្លាប់​ព្យាករ​ថា​មាន​កំណើន ៣%​។ ការ​ទម្លាក់​ការ​ព្យាករ​របស់​ធនាគារកណ្ដាល​ថៃ​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​ប៉ាន់​ស្មានថា​ចំនួន​ទេសចរ​អន្តរជាតិ​នឹង​មាន​តិច ហើយ​តម្រូវការ​ក្នុងស្រុក​ក៏​ថយ​ចុះ​ដែរ ដោយសារ​តែ​មាន​រលក​ឆ្លង​កូ​វី​ដ​-១៩​លើក​ទី​៣​។

អ្នកជំនាញ​សេដ្ឋកិច្ច​ថៃ បាន​លើក​ឡើង​ថា ការ​អូស​បន្លាយ​នៃ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ បាន​ប៉ះពាល់​ដល់​ស​ន្ទ​ស្សន៍​ជំនឿ​ទុកចិត្ត​លើ​អាជីវកម្ម ហើយ​ការ​ស្ទង់​មតិ​របស់​ធនាគារកណ្ដាល​ថៃ​បង្ហាញ​ថា ប្រតិបត្តិ​ករ​អាជីវកម្ម​ភាគច្រើន​ជឿជាក់​ថា ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​អាជីវកម្ម អាច​នឹង​មាននៅ​ត្រ​ឆមាស​ទី​ពីរ​ឆ្នាំ ២០២២​ខាង​មុខ​នេះ​ឯណោះ​។

អ្នកជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​គួរ​ព​ន្លឿ​ន​នៃ​ការ​ចាក់​វាក់​សាំង ជា​ពិសេស​ការ​ចាក់​ជូន​កម្មករនិយោជិត​នៅ​តាម​រោងចក្រ ដែល​ជា​ក្បាលម៉ាស៊ីន​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រទេស​ថៃ​។ បើ​តាម​អ្នកជំនាញ ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​ការ​ចាក់​វាក់​សាំង​បាន​ទាន់​ពេលវេលា និង​មិន​អាច​បើក​ប្រទេស​ឡើង​វិញ​តាម​ផែនការ​ទេ​នោះ ប្រហែល​មិន​មាន​ទេសចរ​បរទេស មក​កាន់​ប្រទេស​ថៃ​នោះ​ទេ ហើយ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ អាច​នឹង​មាន​ត្រឹម ០% ឬ​អាច​មាន​ដល់​ដក​ក្រោម​សូន្យ​ទៅ​ទៀត​នៅ​ឆ្នាំ​នេះ​៕

 អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រជាប្រិយភាពនៃការទូទាត់តាមអនឡាញនៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នឹងនៅតែបន្ត

ព័ត៌មាន
ការទូទាត់តាមអនឡាញទំនងនៅតែជាមធ្យោបាយផ្ទេរប្រាក់ ទូទាត់ការចំណាយ និងប្រតិបត្តិការនានាដ៏ពេញនិយមដដែលនៅកម្ពុជា សូម្បីតែនៅក្រោយពេលការរាតត្បា…

អូស្ត្រាលីកំពុងបារម្ភខ្លាំង ក្រោយករណីឆ្លងហក់ឡើងកាន់តែខ្ពស់

ព័ត៌មាន
ប៉ុន្ដែ ថ្មីៗនេះ ទីក្រុងស៊ីដនីជាទីក្រុងធំជាងគេរបស់ប្រទេសអូស្ត្រាលី បានកត់ត្រាពីករណីឆ្លងកូវីដ១៩ក្នុងតួលេខច្រើនជាងមុនមិនធ្លាប់មាននោះទេ ចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ