វិស័យធានារ៉ាប់រង

តើវិស័យធានារ៉ាប់រងនៅកម្ពុជានឹងជួបបញ្ហាប្រឈមអ្វីខ្លះនៅឆ្នាំ២០២៣?


វិស័យធានារ៉ាប់រងនៅកម្ពុជា កាន់តែបង្ហាញភាពរីកចម្រើនគួរឲ្យកត់សម្គាល់បើទោះបីកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតកូវីដ-១៩ និងសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។ ប៉ុន្តែបើប្រៀបនឹងបណ្ដាប្រទេសក្នុងតំបន់ វិស័យធានារ៉ាប់រងកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។
តើវិស័យធានារ៉ាប់រងនៅកម្ពុជានឹងជួបបញ្ហាប្រឈមអ្វីខ្លះនៅឆ្នាំ២០២៣?

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte យល់ឃើញថា ភាពមិនច្បាស់លាស់នៃស្ថានភាពពិភពនាពេលបច្ចុប្បន្ន បានធ្វើឱ្យវិស័យធានារ៉ាប់រងក្នុងឆ្នាំ២០២៣នេះ នឹងជួបប្រទះនូវបញ្ហាប្រឈមច្រើន ដូចជាតម្លៃធានារ៉ាប់រងបន្តកើនឡើងខ្ពស់ និងការកាត់បន្ថយការចំណាយរបស់អតិថិជនមួយចំនួនដោយសារបញ្ហាអតិផរណាជាដើម។

ទោះយ៉ាងណា អ្នកជំនាញរូបនេះ នៅតែមានសុទិដ្ឋិនិយម ខ្ពស់ចំពោះវិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងការបន្តរីកចម្រើនបន្ថែមទៀត។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានគូសបញ្ជាក់ថា បើទោះបីជាវិស័យធានារ៉ាប់រងនៅកម្ពុជានៅមានភាពក្មេងខ្ចី បើប្រៀបនឹងប្រទេសនានាក្នុងតំបន់ក្ដី ប៉ុន្ដែភាពរីកចម្រើនរបស់វិស័យនេះនៅកម្ពុជា គឺមានកម្រិតខ្ពស់។ ជាក់ស្តែង នៅរយៈពេល ៩ខែក្នុងឆ្នាំ២០២២ វិស័យធានារ៉ាប់រងទូទៅនៅកម្ពុជាមានកំណើនជាង១០% រីឯ វិស័យធានារ៉ាប់រងអាយុជីវិត មានកំណើនប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២១។

សម្រាប់អ្នកជំនាញរូបនេះ ភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលបង្កឡើងដោយឥទ្ធិពលនៃវិបត្តិកូវីដ១៩ វិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាអតិផរណា ក៏អាចជះឥទ្ធិពលអវិជ្ជមានខ្លះដែរដល់វិស័យធានារ៉ាប់រងសាកល រួមទាំងកម្ពុជា។ បញ្ហាប្រឈមដែលវិស័យធានារ៉ាប់រងកម្ពុជាអាចជួបប្រទះរួមមានថ្លៃធានារ៉ាប់រងអាចបន្តកើនឡើង និងការកាត់បន្ថយការចំណាយរបស់អតិថិជនជាដើម។ ហើយបញ្ហាទាំងនេះវានឹងផ្ទេរហានិភ័យបន្តទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងបន្តអន្តរជាតិធំៗ។

តែយ៉ាងណា លោក យក់ ចំរើនឫទ្ធិ អះអាងថា វិបត្តិកូវីដ១៩ បានជំរុញឲ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ និងនាំគ្នាមកទិញកញ្ចប់ធានារ៉ាប់រងសុខភាពមានកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ក្រុមហ៊ុនធានារ៉ាប់រង Forte បានផ្តល់ការធានារ៉ាប់រងសុខភាពរហូតប្រមាណ៣២ម៉ឺននាក់ឯណោះ។

សូមជម្រាបថា បើតាម លោក យក់ ចំរើនឫទ្ធិ នៅឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រង Forte មានផ្តោបក្តាប់ចំណែកទីផ្សារប្រមាណ៤៥% ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទូទៅទាំង១៨ ក្រុមហ៊ុន។ យ៉ាងណាមិញ លោក នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា វិស័យធានារ៉ាប់រងនៅកម្ពុជានឹងនៅតែបន្តមានការរីកចម្រើនបន្ថែមទៀតនៅឆ្នា២០២៣នេះ៕




អត្ថបទបន្ទាប់


ការដាំអាភៀននៅមីយ៉ាន់ម៉ា កើនឡើងជិតទ្វេដង ស្ទើរតែដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ឆ្នាំមកនេះ

ព័ត៌មាន
ផលិតកម្មអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្ទើរតែកើនឡើងទ្វេដងកាលពីឆ្នាំមុន ខណៈដែលកសិករបានវិលត្រឡប់ទៅរកការដាំដុះដំណាំខុសច្បាប់នេះវិញនៅក្នុង…

តើការពុះចែកនូវខ្សែចង្វាក់ផ្គត់ផ្គង់ជាពីរនឹងជិះឥទ្ធិពលខ្លាំងក្លាកម្រិតណាដល់សេដ្ឋកិច្ចកម្ពុជា?

ព័ត៌មាន
អស់រយៈពេលប្រមាណ ៥ឆ្នាំ មកហើយ ដែលសេដ្ឋកិច្ចពិភពលោកបានរងនូវការរង្គោះរង្គើ ដោយសារឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសធំៗ គឺសហរដ្ឋអាមេរិក ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ