រដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី

តើនាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីដែលមហាក្សត្រទើបតែងតាំង នឹងត្រូវចូលខ្លួនមកដោះស្រាយវិវបត្តិអ្វីខ្លះ?


ទីបំផុតព្រះមហាក្សត្រម៉ាឡេស៊ីបានសម្រេចតែងតាំងលោក អ៊ីស្មីល សាប្រ៊ី យាកុប (Ismail Sabri Yaakob) ធ្វើជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជំនួស លោក ម៉ូហ៊ីយីឌិន យ៉ាស៊ីន ដែលបានលាលែងពីតំណែងកាលពីថ្ងៃចន្ទសប្ដាហ៍មុនហើយ។ នាយករដ្ឋមន្ត្រីថ្មីនេះមកពីគណបក្សអង្គការជាតិម៉ាឡេស៊ី ដែលធ្លាប់ចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់កាលពី៣ឆ្នាំមុន ព្រោះតែរងការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ។ នាយករដ្ឋមន្ត្រីថ្មី ម៉ាឡេស៊ី លោក អ៊ីស្មីល នឹងត្រូវចូលខ្លួនមកដោះស្រាយបញ្ហាកូវីដ-១៩ ដែលកំពុងដុនដាបខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងបញ្ហាសេដ្ឋកិច្ចជាច្រើនផងដែរ។
នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី លោក អ៊ីស្មីល សាប្រ៊ី យាកុប (Ismail Sabri Yaakob) រូបភាព៖ ស៊ិនហួរ

តើ​លោកនាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ម៉ា​ឡេ​ស៊ី​រូប​នេះ នឹង​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ចាក់ស្រេះ​ទាំង​អស់នេះ​បាន​ដែរ?

ប្រទេស​ម៉ា​ឡេ​ស៊ី​រកបាន​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​ហើយ ដែល​នឹង​ចូល​មក​ជំនួស​លោក ម៉ូ​ហ៊ី​យី​ឌី​ន យ៉ា​ស៊ី​ន ដែល​ទើបតែ​បាន​លាលែង​ពី​តំណែង​កាលពី​ស​ប្ដា​ហ៍​មុន ក្រោយ​លោក​បាន​បាត់បង់​ប្រជាប្រិយភាព​ក៏​ដូច​ជា​ការ​គាំទ្រ​ពី​ប្រជាជន និង​មន្ត្រី​ក្នុង​ជួ​រដ្ឋាភិបាល​ផង​ដែរ ដោយសារ​តែ​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​យល់​ថា អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស ពិសេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កូ​វី​ដ​-១៩​។ ទោះ​យ៉ាងណា នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ម៉ា​ឡេ​ស៊ី គឺ​លោក អ៊ី​ស្មី​ល សា​ប្រ៊ី យ៉ា​កុប ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​បុគ្គល​អ្នកនយោបាយ​មួយ​ដែល​ស្ថិត​ចង្កោម​នៃ​សម្ព័ន្ធ​ដូច​គ្នា​នៃ​ក្រុម​អតីត​លោកនាយក​រដ្ឋមន្ត្រី ម៉ូ​ហ៊ី​យី​ឌី​ន​ដែរ​។ ប្រការ​នេះ​បាន​ចោទ​ជា​ក្ដី​បារម្ភ​ថា ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ ក៏​នឹង​មិន​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ស្ថិ​ភាព​បាន​នោះ​ដែរ​។

លោក អ៊ី​ស្មី​ល សា​ប្រ៊ី នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ម៉ា​ឡេ​ស៊ី ដែល​ទើបតែ​បាន​តែងតាំង​ដោយ​មហាក្សត្រ​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​សៅរ៍ ក្រោយ​ពី​រូប​លោក​ទទួល​បាន​សំឡេង​គាំទ្រ​១១៤ ពី​សមាជិក​សភា ក្នុង​ចំណោម​សមាជិក​សរុប​២២២​នាក់​។

នៅ​ក្នុង​សេ​ក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​គូសបញ្ជាក់​ថា ព្រះមហាក្សត្រ​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹមថា ជាមួយនឹង​ការ​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ វិបត្តិ​នយោបាយ នឹង​ត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ហើយ​សមាជិក​សភា​ទាំងអស់ អាច​រួម​គ្នា​ដើម្បី​ដាក់​ចេញ​នូវ​របៀបវារៈ​នយោបាយ​នានា​។

ការ​ទទួល​បានការ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​លោក​អ៊ី​ស្មី​ល ត្រូវ​បាន​គេ​មើល​ឃើ​ថា នឹង​ស្ដារ​នូវ​មុខមាត់​គណបក្ស​អង្គការ​ជាតិ​របស់​លោក​មក​វិញ ដែល​ជា​គណបក្ស​វ័យ​ចំណាស់​មួយ​របស់​ម៉ា​ឡេ​ស៊ី និង​ធ្លាប់​បាន​ចាញ់ឆ្នោត​កាលពី​ឆ្នាំ​២០១៨ បន្ទាប់​ពី​មានរឿង​អាស្រូវ​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​លុយរាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​មូលនិធិ​រដ្ឋ 1MDB​។

លោក អ៊ី​ស្មី​ល ក្លាយជា​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ទី​៣​ហើយ គិត​តាំងពី​ឆ្នាំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​មក​។ ក្នុង​វ័យ ៦១​ឆ្នាំ លោក​អាស​មី​ល មាន​សញ្ញាបត្រ​ជំនាញ​ផ្នែក​ច្បាប់ ដោយ​លោក​បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកនយោបាយ ដោយ​បម្រើ​ការ​ជា​រដ្ឋមន្ត្រី​យុវជន​និង​កីឡា នៅ​ឆ្នាំ​២០០៨​។ រហូត​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២០ លោក​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​នៃ​រដ្ឋ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី  ហើយ​មុន​នឹង​ត្រូវ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី លោក​ក៏​មាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


គម្រោងផ្លូវក្រវាត់ក្រុងទី៤ បញ្ចប់ការសិក្សាបឋមហើយ តែនៅស្រពេចស្រពិលមិនទាន់ដឹងសាងសង់ពេលណានៅឡើយ

គម្រោងសិក្សាបឋមផ្លូវក្រវ៉ាត់ក្រុងទី៤ បានបញ្ចប់ការសិក្សាទៅហើយ ប៉ុន្តែ ក្រសួងសាធារណការនៅមិនទាន់កំណត់ច្បាស់នៅឡើយទេ ថាត្រូវចាប់ផ្ដើមសាងសង់ពី…

ការសម្រេចចាក់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋទូទៅរបស់អាមេរិក កំពុងរងការចោទសួរពីក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន

សហរដ្ឋអាមេរិកថ្មីៗនេះ បានសម្រេចអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋអាមេរិកទូទៅ ក្រោយកូវីដ១៩បំម្លែងថ្មីបន្តវាយប្រហារកាន់តែខ្លាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ