ភាពតានតឹងចិន-តៃវ៉ាន់

តើចិនទម្លាក់ទណ្ឌកម្មសេដ្ឋកិច្ចអ្វីខ្លះលើកោះតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក?


មិនបង្អង់យូរក្រោយពីប្រធានសភាអាមេរិកដាក់ជើងដល់ទឹកដីតៃវ៉ាន់ភ្លាមនៅយប់ថ្ងៃអង្គារ ចិនបានប្រកាសបិទការនាំចូលអាហាររាប់ពាន់មុខពីកោះតៃវ៉ាន់ រាប់ចាប់តាំងពីបន្លែ ផ្លែឈើ នំនែក ភេសជ្ជៈ គ្រឿងសមុទ្រ និងអាហារសម្រាប់ទារកជាដើម។ នៅមិនទាន់អស់នោះទេ នៅថ្ងៃពុធទី០៣សីហា ប៉េកាំងក៏បានប្រកាសផ្អាកការនាំចេញខ្សាច់ធម្មជាតិទៅកាន់កោះតៃវ៉ាន់ថែមទៀតផង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបតំណាង
ដោយ

ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់ទេថាតើ នៅពេលណាដែលភ្នាក់ងារគយរបស់ប្រទេសចិននឹងផ្តើមអនុវត្តបម្រាមខាងលើ។ ប៉ុន្តែបើតាមគេហទំព័រទីភ្នាក់ងារគយចិនបានបង្ហាញថា ផលិតផលនាំចូលពីតៃវ៉ាន់យ៉ាងហោចណាស់ ៥០ប្រភេទ ស្មើនឹងជាង២ពាន់មុខ បានស្ថិតក្នុងបញ្ជី «ផ្អាកការនាំចូល» បើទោះបីជាការចុះបញ្ជីរបស់ពួកគេនៅមានសុពលភាព ហើយខ្លះទៀតមានដល់ឆ្នាំ ២០២៧ក៏ដោយ។

ទិន្នន័យពីគយចិនដដែលបង្ហាញថា ក្នុងខែមករាដល់មិថុនា ចិនបាននាំចូលទំនិញពីតៃកោះវ៉ាន់កើនដល់តម្លៃជាង១២២ពាន់លានដុល្លារ កើនឡើង ៧,៣% ធៀបនឹងឆ្នាំមុន។ ទំនិញនាំចូលសំខាន់ៗរួមមានបន្ទះឈីប និងគ្រឿងអេឡិចត្រូនិកផ្សេង ខណៈទំនិញដទៃទៀតរូមមានម្ហូបអាហារ និងនំចំណីជាដើម។ល។

ផលិតដែលចិននាំចូលច្រើនបន្ទាប់មកទៀត ពីកោះតៃវ៉ាន់រួមមាន អាហារសមុទ្រ កាហ្វេ ផលិតផលទឹកដោះគោ ភេសជ្ជៈ និងទឹកខ្មេះ។ បើគិតពីខែមករាដល់ខែមិថុនាឆ្នាំ២០២២ ចិនបាននាំចូលផលិតផលទាំងនេះពីតៃវ៉ាន់ក្នុងតម្លៃជិត ៦០លានដុល្លារអាមេរិក។

ដោយឡែក សម្រាប់ផលិតផលខ្សាច់ធម្មជាតិវិញដែលមានសារៈសំខាន់ណាស់ក្នុងការសាងសង់ ធ្វើជាស៊ីម៉ង់ត៍ និងប៉េតុង ត្រូវបានប្រទេសចិននៅថ្ងៃពុធទី០៣ ប្រកាសឈប់នាំចេញទៅតៃវ៉ាន់ដូចគ្នា។

ជុំវិញការឈប់នាំចេញខ្សាច់ទៅតៃវ៉ាន់ភ្លាមៗដូច្នេះ ត្រូវបានក្រសួងពាណិជ្ជកម្មចិនអះអាងថា ជាចំណាត់ដែលផ្អែកលើច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួន តែក្រសួងមិនបានលម្អិតអ្វីច្រើនជាងនេះឡើយ។ យោងតាមទិន្នន័យផ្លូវការរបស់ចិន ជាង ៩០% នៃការនាំចូលខ្សាច់ធម្មជាតិរបស់តៃវ៉ាន់ គឺបាននាំមកពីប្រទេសចិន។

សូមជម្រាបថា ក្រៅពីការបិទខ្ទប់ និងផ្អាកការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ ប្រទេសចិនក៏បានប្តេជ្ញាថា នឹងចាត់វិធានការប្រឆាំងអង្គការដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ចំនួនពីរ ដែលខ្លួនបានអះអាងថា បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពគាំទ្រកោះតៃវ៉ាន់ឲ្យប្រកាសឯករាជ្យ។ អង្គការទាំងពីរនោះគឺ មូលនិធិតៃវ៉ាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងមូលនិធិសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍របស់តៃវ៉ាន់។ អង្គភាពទាំងពីរនេះ នឹងត្រូវហាមឃាត់មិនឱ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ ក្រុមហ៊ុន និងបុគ្គលណាមួយឡើយ នៅចិនដីគោក៕




អត្ថបទបន្ទាប់


អាជីវកម្មទេសចរណ៍ជាង៦០ ទទួលបានកម្ចីពីសហហិរញ្ញប្បទានពីរដ្ឋ ប៉ុន្ដែអ្នកជំនាញទេសចរថា ការផ្តល់កម្ចីហាក់មិនចំគោលដៅ

មន្ត្រីជាន់ខ្ពស់ធនាគារសហគ្រាសធុនតូច និងមធ្យមបានគូសបញ្ជាក់ថា មកទល់ពេលនេះមានអាជីវកម្មក្នុងវិស័យទេសចរណ៍ជាង៦០ ជាមួយទំហំឥណទានប្រមាណ៩លានដុល្…

ស្ថានទូតចិនព្រមានអង់គ្លេសថា អាចនឹងរងគ្រោះធ្ងន់ធ្ងរ ប្រសិនបើហ៊ានទៅទស្សនកិច្ចនៅតៃវ៉ាន់ តាមក្រោយអាមេរិក

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេសគឺលោក ចេង ចឺហ្គ័ង (Zheng Zeguang) បាននិយាយព្រមានទុកមុនទៅកាន់រដ្ឋាភិបាលអង់គ្លេសថា អង់គ្លេសនឹងមានផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ