ក្រុមហ៊ុនហុងដា

តើមានកត្តាអ្វីជំរុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហុងដា ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ?


ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តហុងដារបស់ជប៉ុន កំពុងស្ថិតលើផ្លូវឆ្ពោះទៅរកតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល១៦ឆ្នាំកន្លងមកនេះ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសពីការទិញយកភាគហ៊ុនត្រឡប់មកវិញរហូតដល់៧ពាន់លានដុល្លារកាលពីដើមសប្តាហ៍នេះ ចំពេលមានការលេចលឺថា ក្រុមហ៊ុននេះកំពុងពិភាក្សាលើការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុននីសាន់ នៅឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន នីកេអេស៊ា។
ក្រុមហ៊ុនហុងដា
ដោយ

ក្រុមហ៊ុនហុងដា នៅដើមសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងទិញយកភាគហ៊ុន ដែលបានបោះផ្សាយលក់កន្លងមកត្រឡប់មកវិញចំនួន២៤% នៅត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ ការប្រកាសរបស់ក្រុមហ៊ុនហុងដានេះ បានជំរុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះកើនឡើងជាង១៥% ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០០៨ មក។

ផែនការទិញភាគហ៊ុនរបស់ក្រុមហ៊ុនហុងដានេះ បានធ្វើឡើងចំពេលក្រុមហ៊ុននេះ បានចាប់ផ្ដើមកិច្ចចរចាជាផ្លូវការអំពីការដាក់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុននីសាន់ ឱ្យទៅជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុនថ្មីមួយនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ ដែលអាចនឹងធ្វើឱ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទីបីនៅលើពិភពលោក។

លោក តូស៊ីហ៊ីរ៉ូ មីបេ (Toshihiro Mibe) នាយកប្រតិបត្តិក្រុមហ៊ុន Honda បាននិយាយថា កិច្ចព្រមព្រៀង Honda-Nissan នឹងផ្តោតលើការចែករំលែកចំណេះដឹង និងធនធាន ការបង្កើនទំហំសេដ្ឋកិច្ច និងការបង្កើតកិច្ចសហការគ្នា។ ក្រុមហ៊ុនកាន់កាប់ភាគហ៊ុនថ្មីមួយនឹងត្រូវបានបង្កើតឡើង ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan ហើយនឹងត្រូវចុះបញ្ជីនៅក្នុងផ្សារហ៊ុនក្រុងតូក្យូ។

ចំណែកលោក ហាកាន ដូហ្គូ (Hakan Dogu) ប្រធានក្រុមហ៊ុន Alagan Mobility Solutions បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNBC នៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនទាំងពីរនេះកំពុងប្រតិបត្តិការនៅក្នុងទីផ្សារតែមួយ ហើយពួកគេមានរូបម៉ាកយីហោស្រដៀងគ្នាបំផុត ហើយថែមទាំងមានផលិតផលស្រដៀងគ្នាទៀតផង។ លោកបានបន្ថែមថា ក្រុមហ៊ុនកាន់កាប់ភាគហ៊ុនថ្មីនេះមានបញ្ហាប្រឈមធំមួយនៅក្នុងការបែងចែកផលិតផលឱ្យខុសគ្នា និងការពង្រីកអាជីវកម្មផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើវិស័យអចលនទ្រព្យរបស់មហាយក្សចិននឹងស្ទុះងើបឡើងវិញ ឬក៏បន្តដាំក្បាលចុះនៅឆ្នាំ២០២៥?

ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកត្រូវបានព្យាករថា នឹងនៅតែបន្តដាំក្បាលចុះក្នុងឆ្នាំ២០២៥ ខាងមុខន…

តម្លៃភាគហ៊ុនរបស់ Apple បានឈានដល់កំណត់ត្រាកើនដល់ជិត៤ទ្រីលានដុល្លារជាលើកដំបូង

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Apple បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ជិត៤ទ្រីលានដុល្លារ ដោយបាននាំមុខក្រុម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ