កញ្ចប់ថវិកាចំណាយតម្លៃ៣.៥ទ្រីលានដុល្លារបស់អាមេរិក

កញ្ចប់ថវិកាចំណាយដ៏សម្បើមរបស់រដ្ឋបាលលោកចូបៃឌិន ត្រូវកាត់បន្ថយពាក់កណ្តាលក្រោយខ្វះការគាំទ្រ


ប្រធានាធិបប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានបង្ហាញផែនការថ្មី ក្នុងរបៀបវារៈកសាងសហរដ្ឋអាមេរិកឲ្យប្រសើរឡើងវិញ តាមរយៈតីអាមេរិក លោកចូ បៃឌិន បានបង្ហាញផែនការថ្មី ក្នុងរបៀបវារៈកសាងសហរដ្ឋអាមេរិកឲ្យប្រសើរឡើងវិញ តាមរយៈការកាត់បន្ថយចំណាយពាក់កណ្តាលសម្រាប់រយៈពេល១០ឆ្នាំខាងមុខ ពីទឹកប្រាក់ ៣,៥ទ្រីលានដុល្លារអាមេរិក មកនៅត្រឹម ១,៧ទ្រីលានដុល្លារអាមេរិកវិញ។ ទឹកប្រាក់ទាំងនេះ គ្រោងត្រូវបានរដ្ឋបាលលោកបៃឌិន ប្រើប្រាស់លើ សេវាថែទាំងសុខភាព បញ្ហាអាកាសធាតុ និងវិស័យសំខាន់ៗផ្សេងទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
កញ្ចប់ថវិកាចំណាយតម្លៃ៣.៥ទ្រីលានដុល្លារបស់អាមេរិក

លោកចូ បៃឌិន បាននិយាយថា ក្របខ័ណ្ឌថ្មីនេះនឹង ធ្វើឱ្យអាមេរិកត្រៀមខ្លួន មិនត្រឹមតែសម្រាប់ការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីយកឈ្នះតែម្តង លើការប្រកួតប្រជែងសេដ្ឋកិច្ចជាមួយចិន និងគ្រប់ប្រទេសសំខាន់ៗផ្សេងទៀតនៅក្នុងពិភពលោកសម្រាប់សតវត្សរ៍ទី២១នេះ។

កញ្ចប់ថវិកាដំបូងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្នើឡើង គឺមានទំហំទឹកប្រាក់ដល់ទៅជាង ៣,៥ ទ្រីលានដុល្លារឯណោះ ប៉ុន្តែដោយសារមិនអាចរកការគាំទ្របានពេញលេញ ចំពោះកញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះ ពិសេសពីសមាជិកសភាមកពីគណៈបក្សសាធារណរដ្ឋ លោកបៃ ឌិន បានសម្រេចកាត់បន្ថយការចំណាយជិតពាក់កណ្តាល។ សមាជិកសភាមួយចំនួនយល់ថា កញ្ចប់ថវិកាចំណាយនេះមានខ្ទង់ចំណាយខ្ពស់ពេក។

ប្រធានាធិបតីរូបនេះរំពឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកាត់បន្ថយចំណាយនេះ នឹងទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាទាំងអស់។

គម្រោងចំណាយ ដែលកាត់បន្ថយពីទឹកប្រាក់៣,៥ទ្រីលានដុល្លារអាមេរិក មកនៅត្រឹម ១,៧៥ទ្រីលានដុល្លារអាមេរិកវិញនេះ គឺសម្រាប់ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗ របស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ស្តីពីការប្រែប្រួលអាកាសធាតុ ប្រព័ន្ធអប់រំ និងការអភិវឌ្ឍលំនៅដ្ឋានសមរម្យសម្រាប់ពលរដ្ឋអាមេរិកជាដើម៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងពិភពលោកឡើងថ្លៃខ្លាំង ជំរុញឱ្យតម្លៃប្រេងវៀតណាមហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ការឡើងថ្លៃតម្លៃប្រេងជាសកល ជំរុញឱ្យតម្លៃប្រេងឥន្ធនៈដាក់លក់នៅក្នុងប្រទេសវៀតណាមបានកើនឡើងជាង ៥២ ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំ…

វិធានការជុំទី១០ របស់រដ្ឋាភិបាល នៅតែបន្ដជួយវិស័យកាត់ដេរ និងវិស័យ ទេសចរណ៍ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការជុំទី១០របស់ខ្លួន ដោយក្នុងនោះ រាជដ្ឋាភិបាលនៅតែបន្តជួយដល់អាជីវកម្ម និង បុគ្គលិកនិយោជិតក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ