តម្លៃមាសហក់ឡើង

តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសហក់ឡើងជិតឈានដល់កម្រិតកំណត់ត្រាជាថ្មី?


តម្លៃមាសចាប់ផ្ដើមកម្រើកឡើងវិញហើយ ដោយគិតត្រឹមរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេជួញដូរក្នុងតម្លៃ២,៩៣៧ដុល្លារ ក្នុង១អោន ដោយក្នុង១អោនមានជាង៨ជីមាស ខណៈហាងឆេងមាសនៅកម្ពុជា មានតម្លៃចន្លោះពី៣,៥៥០ដុល្លារ ទៅ៣,៥៧០ដុល្លារក្នុង១តម្លឹង។
តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាស

តម្លៃនេះជិតហក់ឡើងដល់កម្រិតប្រវត្តិសាស្រ្តក្នុងតម្លៃ៣,៦០០ដុល្លារ ក្នុង១តម្លឹងកាលពីអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ កន្លងទៅ។ តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសហក់ឡើងជិតឈានដល់កម្រិតកំណត់ត្រាជាថ្មី?

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីស ថា គិតត្រឹមរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានតម្លៃ២,៩៣៧ដុល្លារក្នុង១អោន ខណៈនៅទីផ្សារកម្ពុជាអាចមានតម្លៃចន្លោះពី៣,៥៥០ដុល្លារទៅ៣,៥៧០ដុល្លារក្នុង១តម្លឹង។ អ្នកជំនាញរូបនេះអះអាងថា ការហក់ឡើងតម្លៃមាសជាថ្មីនេះត្រូវបានជំរុញដោយសារការកើនឡើងអតិផរណានៅសហរដ្ឋអាម៉េរិក ខណៈប្រាក់ដុល្លារកំពុងធ្លាក់ចុះ។ បញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិកជាមួយប្រទេសចិន កាណាដា និងម៉ិកស៊ិក និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនទាន់ចប់ ក៏ជាកត្តារួមចំណែកផងដែរ។

បើតាមលោក ឡុង សំណាង ទោះបីស្ថានភាពនាពេលខាងមុខមិនមានកើតឡើងក៏ដោយ ក៏មាសនៅតែបន្តឡើងថ្លៃដែរ ដោយសារនៅពេលសេដ្ឋកិច្ចមានដំណើរការល្អ នោះការវិនិយោគមាសនឹងមានទំហំកាន់តែធំជាងមុន ព្រោះវត្ថុដ៏កម្រនេះ នៅតែមានតម្រូវការក្នុងការប្រើប្រាស់សម្រាប់ដាក់ធានា និងជាវត្ថុធាតុក្នុងគ្រឿងបង្គុំអេឡិចត្រូនិកជាដើម។

គួរបញ្ជាក់ថា តម្លៃហាងឆេងមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់៣,៦០០ដុល្លារក្នុង១តម្លឹង កាលពីចុងខែតុលា ឆ្នាំ២០២៤ ប៉ុន្តែតម្លៃមាសបានធ្លាក់ចុះវិញជាបន្តបន្ទាប់ ជាពិសេសនៅប៉ុន្មានថ្ងៃក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យសមាគមអ្នកបើកយន្តហោះថៃ គ្រោងប្ដឹងក្រសួងការងារទៅតុលាការ?

សមាគមអ្នកបើកយន្តហោះកើតទុក្ខមិនសុខចិត្ត គ្រោងប្ដឹងក្រសួងការងារថៃទៅតុលាការរដ្ឋបាល ដើម្បីស្នើសុំឱ្យតុលាការចេញបម្រាមជាបណ្ដោះអាសន្ន ដើម្បីហាមឃាត…

សិង្ហបុរី និងវៀតណាមចាប់ដៃគ្នាអភិវឌ្ឍគម្រោងជាច្រើនរាប់ចាប់ពីខ្សែកាបបាតសុទ្ររហូតដល់ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ប្រទេសសិង្ហបុរី និងវៀតណាម បានចុះកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការក្នុងគម្រោងជាច្រើនរាប់ចាប់ពីគម្រោងអភិវឌ្ឍបណ្ដាញខ្សែកាបបាតសុទ្រ និងថាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ