វិស័យកសិកម្ម

តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញម្រេចរបស់កម្ពុជា ឱ្យធ្លាក់ចុះជាង៤៦% នៅ៥ខែឆ្នាំនេះ?


ទីផ្សារនាំចេញ និងតម្លៃម្រេចរបស់កម្ពុជា កាលពីចុងឆ្នាំ២០២៤ កន្លងទៅ មានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ ទីផ្សារនាំចេញ និងតម្លៃម្រេចរបស់កម្ពុជា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង១២លានដុល្លារពីការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះជាង៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញម្រេចរបស់កម្ពុជាឱ្យធ្លាក់ចុះជាង៤៦% នៅ៥ខែឆ្នាំនេះ?
វិស័យកសិកម្ម
ដោយ

ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជា រកចំណូលបានប្រមាណ១២លានដុលា្លរពីការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ មានការធ្លាក់ចុះជាង៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជិត២៣លានដុល្លារ។ ជុំវិញការធ្លាក់ចុះនេះ ត្រូវបានលោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា អះអាងថា គឺដោយសារកសិករមួយចំនួនបានផ្អាកការលក់ម្រេចទៅឱ្យឈ្មួញ ក្រោយតម្លៃម្រេចធ្លាក់ចុះខ្លាំងនៅចុងរដូវប្រមូលផលនេះ គួបផ្សំក្រុមហ៊ុននាំចេញមួយចំនួនបានផ្អាកការប្រមូលទិញម្រេចពីកសិករ ក្រោយវៀតណាម ដែលជាទីផ្សារម្រេចដ៏ធំមួយរបស់កម្ពុជា បានកាត់បន្ថយការនាំចេញម្រេចទៅកាន់ទីផ្សារអាម៉េរិក ដោយសារបញ្ហាពន្ធ។ បើតាមលោក ម៉ាក់ នី តម្លៃម្រេចបច្ចុប្បន្នបានធ្លាក់ចុះមកនៅត្រឹមប្រមាណ១ម៉ឺន៧ពាន់រៀលក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំមុនមានតម្លៃប្រមាណ២ម៉ឺន៥ពាន់រៀលក្នុង១គីឡូក្រាម។

​ជាមួយគ្នានេះ លោក វន ដេវីត កសិករដាំម្រេចនៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការធ្លាក់ចុះនៃការនាំចេញនេះ គឺដោយសារឈ្មួញប្រមូលទិញម្រេចពីវៀតណាម ដើរប្រមូលទិញម្រេចមិនសូវបាន ដ្បិតថា ទិន្នផលម្រេចនៅកម្ពុជា មានការធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​សារកសិករបោះបង់ការដាំដុះច្រើន គួបផ្សំឈ្មួញទាំងនោះទទួលដំណឹងថា កម្ពុជា អាចនាំចេញម្រេចទៅទីផ្សារចិន ដោយផ្ទាល់ បាន​ជំរុញឱ្យពួកគេមួយចំនួនផ្អាកការចុះមកប្រមូលទិញ​។ ប៉ុន្តែយ៉ាងណាចំពោះការនាំចេញម្រេចដោយផ្ទាល់ទៅទីផ្សារចិន កសិករដាំម្រេចរូបនេះ អះអាងថា ហាក់មិនសូវមានក្រុមហ៊ុនណាចុះមកប្រមូលទិញដើម្បីនាំចេញទៅចិន ឱ្យបានផុសផុល និងច្បាស់លាស់នៅឡើយទេ មកទល់ពេលនេះ។

​​បើតាមការវាយតម្លៃរបស់លោក ម៉ាក់ នី ទិន្នផលម្រេចកម្ពុជា នៅឆ្នាំ២០២៥ អាចទទួលបានក្នុងរង្វង់ប្រមាណ១ម៉ឺន២ពាន់តោន ទៅ១ម៉ឺន៣ពាន់តោន មានការកើនឡើងតិចតួចបើធៀបនឹងទិន្នផលដែលទទួលបានកាលពីឆ្នាំមុន។ បច្ចុប្បន្នមានកសិករមួយចំនួនបានចាប់ផ្តើមបង្កើនការដាំដុះដំណាំម្រេចថ្មីឡើងវិញ ដូច្នេះលោករំពឹងថា វានឹងអាចជំនួសឱ្យម្រេច ដែលបានងាប់ច្រើននាពេលកន្លងមក ដែលនឹងអាចធានាដល់និរន្តភាពនៃការផ្គត់ផ្គង់ម្រេចរបស់កម្ពុជា​៕




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី មកកម្ពុជា ជាឱកាសក្នុងការធ្វើពិពិធកម្មទីផ្សារប្រេង ក្រោយកម្ពុជា បិទការនាំចូលពីថៃ

លោក ឡរ៉ែន វង់ (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្ត…

ការបិទព្រំដែនកម្ពុជា-ថៃ ត្រូវបានព្យាករថា នឹងធ្វើឱ្យថៃ ខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងទំហំរាប់ពាន់លានដុល្លារអាម៉េរិក

យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ (DFT) បានឱ្យដឹងថា ប្រទេសថៃ អាចនឹងខាតបង់ធ្ងន់ធ្ងរក្នុងទំហំរហូតដល់ទៅរាប់ពាន់លានដុល្លារអាម៉េរិក ប្រសិនប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ