ថៃ-កូវីដ-១៩

ក្រសួងសុខាភិបាលថៃពង្រឹងវិធានការការពារដើម្បីទប់ស្កាត់កូវីដ-១៩ ក្រោយថ្ងៃបុណ្យសង្ក្រាន្ដបានបញ្ចប់


ក្រសួង សុខាភិបាលថៃ បានស្នើឲ្យអង្គភាពអាជីវកម្មនៅគ្រប់វិស័យ ឱ្យនិយោជិតធ្វើការ ពីផ្ទះ រយៈពេលប្រាំពីរថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ កុំឱ្យមានការកើនឡើងខ្លាំង បន្ទាប់ពីឈប់សម្រាកថ្ងៃបុណ្យសង្ក្រាន្តរួច។ ការស្នើសុំរបស់ក្រសួងសុខាភិបាលថៃបែបនេះ ខណៈដែលមានការព្យាករថា ស្ថានភាពឆ្លងកូវីដ១៩នៅក្នុងប្រទេសនេះ នឹងកើនឡើងកាន់តែច្រើនថែមទៀត ក្រោយបុណ្យសង្ក្រាន្ដបានបញ្ចប់ ។ នេះបើតាមសេចក្ដីរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។
កូវីដ-១៩ ថៃក្រោយថ្ងៃបុណសង្រ្កាន
ដោយ

លោក ច​ក្រា​រ៉ាត់ ភី​ត​តា​វ៉ា​វ៉ា​ន់​កាន​ន់ (Chakrarat Pittawawanganon) ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា នៅ​ពេល​ដែល​ពិធីបុណ្យ ស​ង្ក្រា​ន ត្រូវ​បាន​បញ្ចប់ ចំនួន​ករណី​ឆ្លង​អាច​កើនឡើង​ពី ២០-៣០ ភាគរយ​។  ដូច្នេះ លោក​បាន​ជំរុញ​ឱ្យ​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​អនុវត្ត​វិធានការ​ធ្វើ​ការងារ​ពី​ផ្ទះ​រយៈពេល ៥​ទៅ​៧ ថ្ងៃ បន្ថែម​ពីលើ​ការ​ពិនិត្យ​អង់​ទី​ហ្សែ​ន​ជា​ប្រចាំ ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ នៅ​កន្លែងធ្វើការ​។ លោក​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​ចាក់​ថ្នាំ​បង្ការ​រោគ​ចំពោះ​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម ដែល​មាន​ហានិភ័យ​ខ្ពស់ ដូច​ជា​អ្នក​ដែល​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​រ៉ាំរ៉ៃ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​។

លោក ច​ក្រា​រ៉ាត់ បាន​និយាយ​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ មាន​ប្រជាជន​ត្រឹមតែ ៣៧ ភាគរយ ប៉ុណ្ណោះ បាន​ចាក់​ដូ​ស​ជំរុញ ដែល​ទាប​ជាង​គោលដៅ​របស់​រដ្ឋាភិបាល ៦០%​។

ទន្ទឹម​នឹង​នេះ លោក សូ​ផុត ម៉ា​ឡា​នី​យុម (Supot Malaniyom) អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​ជា​នាយក​មជ្ឈមណ្ឌល​ប្រតិបត្តិការ​របស់​រដ្ឋបាល​ស្ថានភាព  កូ​វី​ដ​-១៩ (Covid-19 (CCSA) )​បាន​និយាយ​ថា ទីភ្នាក់ងារ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ស​ប្តា​ហ៍​នេះ ដើម្បី​វាយតម្លៃ​ការ​ឆ្លង​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​សង្ក្រាន្ដ​បញ្ចប់​។ លោក​បាន​និយាយ​បន្ត​ថា កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​អំពី​ការ​ត្រៀមខ្លួន​ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ ក៏​ដូច​ជា​កែប្រែ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក សមុទ្រ និង​ផ្លូវអាកាស​។ 

នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ( Prayut Chan-o-cha) ក៏​បាន​ណែនាំ​ដល់​ក្រសួងសុខាភិបាល​សាធារណៈ គណៈកម្មាធិការ​ជំងឺឆ្លង​តាម​ខេត្ត ក៏​ដូច​ជា​រដ្ឋបាល​ក្រុង​បាងកក និង​អង្គការ​រដ្ឋបាល​ក្នុង​តំបន់ បង្កើន​ការ​ត្រួតពិនិត្យ និង​ធានា​ថា កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់គ្រាន់​ពេល​មាន​ករណី​ឆ្លង​កើនឡើង​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ប្រទេស​ថៃ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ជាង ១​ម៉ឺន ករណី​។  ខណៈ​ពេល​ដែល​មនុស្ស ជាង​២​ម៉ឺន​នាក់​ត្រូវ​បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ​។ ដោយឡែក អ្នកជំងឺ ជាង​២១​ម៉ឺន​នាក់ កំពុង​ទទួល​ការ​ព្យាបាល​កូ​វី​ដ​-១៩ នៅ​មន្ទីរពេទ្យ​។​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ បាងកក ប៉ុ​សិ៍​ដ​៕

អត្ថបទ​ដោយ​៖ ម៉ុ​ន សុ​កែវ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញថា ទំនាក់ទំនងពាណិជ្ជកម្មចិន និង អឺរ៉ុបគឺពិបាកនឹងបំបែក ទោះជាខ្វែងគំនិតគ្នាជុំវិញសង្គ្រាមអ៊ុយក្រែនក៏ដោយ

ព័ត៌មាន
ក្រុមអ្នកជំនាញបាននិយាយថា ពាណិជ្ជកម្មរវាងប្រទេសចិននិងសហភាពអឺរ៉ុប (EU) អាចមើលឃើញភាពតានតឹងនឹងគ្នាខ្លះៗ លើជំហររបស់ទីក្រុងប៉េកាំងចំពោះសង្គ្…

អ៊ុយក្រែនរត់រកជំនួយពី IMF និង G7 ដើម្បីត្រៀមគិតគូរការស្ថារប្រទេសឡើងវិញក្រោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី

ព័ត៌មាន
ប្រទេសអ៊ុយក្រែន នៅដើមសប្តាហ៍នេះកំពុងខ្នះខ្នែងរត់រកប្រទេសលោកខាងលិច និងស្ថាប័នអន្តរជាតិ ឲ្យជួយផ្ដល់ធនធានថវិកាមួយចំនួនធំ ដើម្បីទុកជាទុនត្រៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ