កាស៊ីណូនៅម៉ាកាវ

ក្រុមប្រតិបត្តិករកាស៊ីណូនៅម៉ាកាវ បានបង្ហាញពីការខាតបង់ជាង ២ ពាន់លានដុល្លារដោយសារជំងឺកូវីដ១៩


ក្រុមប្រតិបត្តិករកាស៊ីណូនៅទីក្រុងម៉ាកាវប្រទេសចិនបានបង្ហាញពីភាពលំបាកយ៉ាងខ្លាំងដោយសារការខាតបង់ប្រាក់ចំណូលនៅរយៈពេលកន្លះឆ្នាំមកនេះ គឺខាតច្រើនបំផុតរហូតដល់២ ពាន់លានដុល្លារអាមេរិកឯណោះ ខណៈដែលមិនសូវមានភ្ញៀវចូលទៅលេងល្បែងស៊ីសងនៅតាមកាស៊ីណូទាំងនេះ ដោយសារតែគោលនយោបាយគ្មានជំងឺកូវីដដ៏តឹងតែងរបស់ប្រទេសចិន។ នេះបើតាមទីភ្នាក់ងារព័ត៌មានធំៗចេញផ្សាយនៅថ្ងៃនេះ។
ffe6ec02-0ក្រុមប្រតិបត្តិករកាស៊ីណូនៅទីក្រុងម៉ាកាវប្រទេសចិនបានបង្ហាញពីភាពលំបាកយ៉ាងខ្លាំងដោយសារការខាតបង់ប្រាក់ចំណូលនៅរយៈពេលកន្លះឆ្នាំមកនេះ d0-11eb-88c7-25dcd0ae6080_image_hires_121252

ទីក្រុងម៉ាកាវ​ ដែលជាមជ្ឈមណ្ឌល​ឧស្សាហកម្មល្បែង​ដ៏ធំនោះ កំពុងរងនូវការខាតបង់​យ៉ាងខ្លាំង​នៅអំឡុងពេលកូវីដ១៩រាតត្បាតខ្លាំងពិសេស​នៅពាក់កណ្ដាល​ឆ្នាំមកនេះ ការខាតបង់ក្នុងវិស័យល្បែង​នៅម៉ាកាវ​បានឈានដល់​២ពាន់លានដុល្លារអាមេរិក។ ការបន្ដធ្លាក់ចុះ​របស់​ទីក្រុងម៉ាកាវនៃវិស័យកាស៊ីណូនេះ កើតឡើង​ នៅគ្រាដែល​​អាជីវកម្ម​​​កាស៊ីណូ​​នៅ​ក្នុង​ទី​ក្រុង Las Vegas សហ​រដ្ឋ​អាមេរិកឯណោះវិញ ​កំពុងតែ​មានជីវិតរស់​ឡើងវិញគួរឲ្យកត់សម្គាល់ ដោយ​សារ​​​អាមេរិកក៏​ដូចជាប្រទេសភាគច្រើន​​ទៀត​​បាន​ទម្លាក់វិធាន​ការការ​ពារកូវីដ១៩​របស់ពួកគេស្ទើរតែទាំងអស់ទៅហើយនាពេលនេះ​។

ប៉ុន្តែកាស៊ីណូចំនួន ៤១ កន្លែង​នៅ​ទី​ក្រុង​ម៉ាកាវ​​កំពុងរងនូវការធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំង ដោយសារ​ភ្ញៀវបរទេស​​នៅតែបិទ​ភ្នែក​បំភ្លេច​​​មជ្ឈមណ្ឌល​ល្បែង​ស៊ីសង​ដ៏ធំបំផុត​ក្នុង​ពិភពលោក​មួយ​នេះ​ ហើយ​​ភ្ញៀវ​សំខាន់ៗ​មក​ពី​ចិន​ដីគោក ​ក៏​បាន​ថយចុះផងដែរ​ ​ខណៈដែលទីក្រុងប៉េកាំង​បាន​ដាក់​កំហិតជា​ថ្មី​​​ក្នុង​ការ​ធ្វើ​ដំណើរ​ ​ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាល​ជំងឺ​ COVID-19 នៅទូទាំង​ប្រទេស​។​

ក្រុង​ម៉ាកាវ គឺ​​​ជាកន្លែង​លេង​ល្បែង​​ដែល​ស្រប​ច្បាប់​​តែមួយគត់​នៅក្នុងប្រទេសចិន ហើយ​ទី​ក្រុង​នេះ​ត្រូវបានដាក់ឱ្យ​ស្ថិតនៅក្រោមវិធាន​ការបិទខ្ទប់​ជិត ២​ សប្តាហ៍​​​​កាល​​ពី​ខែ​មុនដោយ​សារ​​អាជ្ញា​ធរ​​ខំ​បឹ្រង​​​ដោះស្រាយ​​ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩​ដ៏អាក្រក់បំផុត​នៅ​ក្នុង​​ទី​ក្រុង​នេះ​។

ការរឹត​បន្តឹង​ទប់​ស្កាត់​ជំងឺ​កូវីដ​ជាង​២ឆ្នាំ​មក​នេះ​ បានបង្ក​​មហន្តរាយ​ដល់​​ក្រុមហ៊ុន​កាស៊ីណូ​ជាច្រើន​ នៅ​ក្នុង​ទីក្រុង​ម៉ាកាវ​។​ ដោយក្នុងនោះ ក្រុម​ហ៊ុន​ Galaxy Entertainment ​ដែល​ជាប្រតិបត្តិករ​រមណីយដ្ឋាន និងកាស៊ីណូ​ Galaxy Macau ដ៏ធំ​មួយ​​​​នៅម៉ាកាវ បានរាយការណ៍ពីការខាតប្រាក់​​ប្រហែល​ជាង ១០០ លានដុល្លារ​​អាមេរិក​នៅចន្លោះ​ខែមករា​ និង​ខែមិថុនា​​។

អំឡុងពេលដូចគ្នានេះ ​ក្រុម​ហ៊ុន ​Melco Resorts & Entertainment ​បាននិយាយថា​ ក្រុមហ៊ុន​នេះ​បាន​ខាត​ប្រាក់​​រហូត​ដល់ជាង $៤៣០លានដុល្លារ​។ រីឯ ​ក្រុម​ហ៊ុន​ Wynn Macau បានរាយការណ៍ពីការខាតបង់​ប្រាក់​ប្រមាណ ៤៦០លានដុល្លារអាមេរិក បន្ទាប់ពី​ក្រុម​ហ៊ុន​​ជា​គូប្រជែង​របស់ខ្លួន ​គឺ​ក្រុម​ហ៊ុន​ MGM China ​បាននិយាយថា​ខ្លួន​បានខាតបង់ជាង​៣០០លានដុល្លារ

ទីក្រុងម៉ាកាវ កាលពីឆ្នាំ២០១៩ មុនពេលកូវីដ១៩ផ្ទុះរាតត្បាត ធ្លាប់ទទួលបាន​ភ្ញៀវទេសចរ​ទៅកម្សាន្ដ​​៣៩លាននាក់ ដោយបានបង្កើតប្រាក់ចំណូល​ពីវិស័យល្បែង​បានដល់ទៅប្រមាណ ៣៦ពាន់លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


រុស្ស៊ីក្លាយជាទីផ្សារធំទី៣ សម្រាប់ការទូទាត់ប្រាក់យន់របស់ចិន ចំពេលរងទណ្ឌកម្មពីលោកខាងលិច

ព័ត៌មាន
ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីប្រទេសដែលមានប្រើប្រាស់ប្រាក់យន់ ដែលជារូបិយបណ្ណជាតិរបស់ប្រទេសចិនសម្រាប់ការទូទាត់ជាសាកល ប៉…

កត្តាអ្វីខ្លះនៅពីក្រោយការនាំចេញម្រេចកម្ពុជាធ្លាក់ចុះ៧០% នៅ៧ខែឆ្នាំ២០២២?

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មអះអាងថា ចាប់តាំងពីមានបញ្ហាប្រឈមនានា ដែលជះឥទ្ធិពលពីសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនមក ឃើញថា ការនាំចេញម្រេចរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ