កត្តាអ្វីខ្លះធ្វើឲ្យចំណូលក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងធ្លាក់ចុះជិត ៥០% ?

កត្តាអ្វីខ្លះធ្វើឲ្យចំណូលក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងធ្លាក់ចុះជិត ៥០% នៅត្រីមាសទី១ឆ្នាំនេះ?


ក្រុមហ៊ុនធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូងបានមើលឃើញថាប្រាក់ចំណូលប្រតិបត្តិការសរុបរបស់ពួកគេក្នុងត្រីមាសទី ១ បានធ្លាក់ចុះជិត ៥០ ភាគរយ នៅពេលដែលការលក់សរុបរបស់ក្រុមហ៊ុនធំៗទាំងនោះកើនឡើង ៦,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះប្រាក់ចំណូលកើតឡើងច្រើននៅក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចទំនើប ប៉ុន្ដែការកើនឡើងប្រាក់ចំណូលវិញ គេសង្កេតឃើញមានច្រើននៅក្នុងវិស័យឧស្សាហកម្មផលិតរថយន្តនិងគ្រឿងបន្លាស់រថយន្ត។
កត្តាអ្វីខ្លះធ្វើឲ្យចំណូលក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងធ្លាក់ចុះជិត ៥០% នៅត្រីមាសទី១ឆ្នាំនេះ?
ដោយ

ក្រុមហ៊ុនធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូងបានមើលឃើញថាប្រាក់ចំណូលប្រតិបត្តិការសរុបរបស់ពួកគេក្នុងត្រីមាសទី ១ បានធ្លាក់ចុះជិត ៥០ ភាគរយ បើធៀបនឹងឆ្នាំមុន ដោយសារតែការនាំចេញបន្ទះគ្រឿងអេឡិចត្រូវនិកទំនើបៗធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ ដែលរាយការណ៍ដោយផ្អែកតាមសម្ដីរបស់អ្នកតាមដានសាជីវកម្មនៅថ្ងៃអង្គារ។

យ៉ុនហាប់បានឱ្យដឹងថា យោងតាមវេបសាយត៍ទិន្នន័យសហគ្រាសកូរ៉េខាងត្បូង ស៊ីអ៊ីអូ ស្ករ ប្រាក់ចំណូលប្រតិបត្តិការរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនចំនួន ៣០៩ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ របស់កូរ៉េខាងត្បូង ដែលបានពីការលក់ មានទំហំស្មើនឹងប្រមាណ ២៦ ទ្រីលានវ៉ុន ឬប្រហែលជាង ១៩ពាន់លានដុល្លារ ក្នុងរយៈពេលពីខែមករាដល់ខែមីនា ពោលគឺធ្លាក់ចុះ ៤៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

យោងតាមទីភ្នាក់ងារសារព័ត៌មានេះ តួលេខនេះតំណាងឱ្យការធ្លាក់ចុះក្នុងរយៈពេល ៣ ត្រីមាសជាប់ៗគ្នា ហើយប្រាក់ចំណេញប្រតិបត្តិការរបស់ពួកគេបានធ្លាក់ចុះជាង ១១% នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ និង ៦៩% នៅក្នុងត្រីមាសទី ៤ ឆ្នាំដដែល បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

យ៉ុនហាប់បានរំលេចឱ្យឃើញដែរថា ផ្ទុយទៅវិញ ការលក់សរុបរបស់ក្រុមហ៊ុនធំៗទាំងនោះមានទំហំជិត ៥២៣ ពន់លានដុល្លារ ក្នុងត្រីមាសទីមួយឆ្នាំ ២០២៣ នេះ ពោលគឺកើនឡើង ៦,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលវិស័យឧស្សាហកម្មចំនួន ១១ បានឃើញការធ្លាក់ចុះប្រាក់ចំណូល រីឯវិស័យឧស្សាហកម្មចំនួន ៨ បានឃើញកំណើនប្រាក់ចំណូល។ ជាក់ស្ដែង ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន, អគ្គិសនី, និងអេឡិចត្រូនិច មានការធ្លាក់ចុះដ៏សម្បើម ដោយសមតុល្យប្រតិបត្តិការរបស់ពួកគេបានប្រែពីចំណេញជាង ១៥ ពាន់លានដុល្លារ ទៅជាការខាតចំនួនជិត ៦០០ លានដុល្លារវិញ រីឯក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត បានមើលឃើញថា ប្រាក់ចំណូលប្រតិបត្តិការរួមបញ្ចូលគ្នារបស់ពួកគេបានកើនឡើងជិត ៨២% នៅក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៣ នេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ដោយឡើងដល់ទំហំទឹកប្រាក់ប្រហែលជិត ៦ ពាន់លានដុល្លារ៕

អត្ថបទ៖ ឯម មាឃ




អត្ថបទបន្ទាប់


តម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ចុះពីកម្រិតខ្ពស់រយៈពេល ៥ សប្តាហ៍ ចំពេលបញ្ហាពិដានបំណុលមិនទាន់ដោះស្រាយ

ប្រាក់ដុល្លារបានធ្លាក់ថ្លៃពីកម្រិតខ្ពស់រយៈពេល ៥ សប្តាហ៍ជាប់ៗគ្នា នៅដើមសប្ដាហ៍នេះ បន្ទាប់ពីតម្លៃប្រាក់ដុល្លារប្រចាំសប្ដាហ៍មានកំណើនខ្ពស់កាលពីច…

សម្តេចតេជោ ហ៊ុន សែន នឹងប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» នៅខែក្រោយ

សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំពិធីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» នាថ្ងៃទី១០ខែមិថុនាខាងមុខ ក្រោយការចូលរួមជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ពីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ