កិច្ចប្រជុំកំពូលស្តីពី«បញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤


នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពី«បញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤»។ កិច្ចប្រជុំកំពូល ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ។
សម្ដេច ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពី«បញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤»។ រូបភាព៖ ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី

ក្រៅពីចូលរួមកិច្ចប្រជុំស្ដីពីបញ្ហាទឹក សម្ដេច ហ៊ុន សែន នឹងទទួលជួបជាមួយឯកឧត្តម គីស៊ីដា ហ៊្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនងនៃប្រទេសទាំងពីផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា  តបតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ៊្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការ ប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន។ 

ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅប្រទេសជប៉ុន សម្ដេចតេជោ ហ៊ុន សែន នឹងទទួលជួបជាមួយឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក៏នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខា​លើ អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនផងដែរ។

តាមរយៈការចុះអនុស្សារណៈខាងលើនេះ នឹងជំរុញឲ្យប្រទេសទាំងកម្ពុជា និងជប៉ុន កាន់តែបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជា ពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី ផងដែរ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ៤៨០លានដុល្លារអាមេរិក ដែលមានការកើនឡើង ៣,៥% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០៥លានដុល្លារ ខណៈជប៉ុន បាននាំចូលទំនិញមកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧៤លានដុល្លារ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូ បន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព។ អំឡុងដំណើរទស្សកិច្ចនេះ សម្តេច ហ៊ុន សែន ក៏រំពឹងថា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទទួលជួបការសម្តែងការគួរសម ពីសំណាក់ឥស្សជន និងធុរជន ជប៉ុនមួយចំនួន ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹម៣ខែដំបូងឆ្នាំនេះ រដ្ឋប្រមូលចំណូលពន្ធបានជិត ២ពាន់លានដុល្លារ

ព័ត៌មាន
បើទោះបីជាស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ច្រើនជុំវិញវិបត្តិកូវីដ១៩ និងភាពតានតឹងនៃស្ថានការណ៍ពិភពលោកក្ដី ប៉ុន្ដែ ការប្រមូលចំណូលពន្ធរបស់ក…

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរីដាំក្បាលចុះប្រហែល៦០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី នៅត្រីមាសដំបូងនៅឆ្នាំ២០២២ មានការដាំក្បាលចុះប្រហែល៦០% ដោយក្នុងនោះ ការនាំចូលពីសិង្ហបុរី សម្រេចបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ