រូបិយប័ណ្ណដុល្លារ

ប្រាក់ដុល្លារបានដាំក្បាលចុះអស់ជាច្រើនសប្ដាហ៍ ខណៈក្រុមពាណិជ្ជករកំពង់រង់ចាំការកាត់បន្ថយអត្រាការប្រាក់យ៉ាងអន្ទះសា


ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះជិតដល់កម្រិតទាបជាច្រើនសប្តាហ៍កន្លងកន្លងមកនេះ បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗដទៃទៀតកាលពីថ្ងៃអង្គារ ខណៈដែលក្រុមពាណិជ្ជករកំពុងរង់ចាំមើលការបញ្ជាក់របស់ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផៅវែល (Jerome Powell) ពាក់ព័ន្ធតម្រុយនៃការកាត់បន្ថយអត្រាការប្រាក់គោល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណដុល្លារ
ដោយ

សន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិកធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងរូបិយប័ណ្ណសំខាន់ៗចំនួនបីទៀតបានធ្លាក់ចុះមកនៅក្រោមកម្រិតទាប នៅក្នុងម៉ោងជួញដូរកាលពីព្រឹកថ្ងៃអង្គារ សប្តាហ៍នេះដែលជាការធ្លាក់ចុះដល់កម្រិតទាបជាច្រើនសប្តាហ៍មកហើយ។

បើតាមការវាយតម្លៃរបស់ Fed Watch Tool របស់ក្រុមហ៊ុន CME Group បានឱ្យដឹងថា បច្ចុប្បន្នក្រុមពាណិជ្ជករជឿជាក់ថា ប្រហែល៧៦% ធនាគារកណ្ដាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំក្នុងខែកញ្ញា ហើយធនាគារនេះនឹងកាត់បន្ថយម្ដងទៀតនៅក្នុងកិច្ចប្រជុំនៅខែធ្នូ។

ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជេរ៉ូម ផៅវែល នឹងផ្តល់សក្ខីកម្មរយៈពេលពីរថ្ងៃនៅចំពោះមុខសមាជិកសភា ដោយមុនដំបូងនឹងចាប់ផ្តើមធ្វើបទបង្ហាញនៅក្នុងព្រឹទ្ធសភានៅរាត្រីនៅថ្ងៃអង្គារ ហើយនឹងបន្តធ្វើបែបនេះនៅសភាតំណាងរាស្ត្រនៅថ្ងៃបន្ទាប់៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រៀបចំកិច្ចប្រជុំជាលើកទី៣

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសម្របសម្…

ថៃរំពឹងរកចំណូលពីវិស័យទេសចរណ៍បានជាង៩៣ពាន់លានដុល្លារនៅឆ្នាំក្រោយ

អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងកំណត់គោលដៅកំណើនប្រាក់ចំណូលឱ្យបានជាង ៧% ឬជាង៩៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ខណៈដែលប្រតិបត្តិករឯកជនស្នើសុំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ