

ចាប់ផ្តើមពីការប្រឡូកក្នុងវិស័យគ្រឿងចក្រ ដែលជាប្រភេទគ្រឿងចក្រមួយទឹក និងលក់បានតិចតូច តាំងពីឆ្នាំ ២០០៦។ នៅឆ្នាំ២០១៤ ក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផ្តាច់មុខ អេស្កាវ៉ាទ័រ និង សាស័រ ម៉ាកឌូសាន Doosan ដែលជាម៉ាកលេខ១ នៅប្រទេសកូរ៉េ។ មកដល់ឆ្នាំ ២០១៥ ក្រុមហ៊ុនបានចែកចាយផ្តាច់មុខឡានបាញ់បេតុង Everdigm ដែលជាឡានបាញ់បេតុងលក់ដាច់បំផុតនៅកម្ពុជានិងត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់គុណភាពល្អពិតប្រាកដ។ ជាបន្តនៅឆ្នាំ ២០១៦ ក្រុមហ៊ុនបានចែកចាយផ្តាច់មុខរ៉ូឡូកិនបង្ហាប់ អាម៉ាន AMMANN ផលិតផលរបស់ប្រទេសអាឡឺម៉ង បច្ចេកវិទ្យាចុងក្រោយបំផុត។ ឆ្នាំ ២០១៧ ក្រុមហ៊ុនបាននាំចូលនិងចែកចាយផ្តាច់មុខប្រភេទអេលីវ៉ាទ័រ Forklift-DOOSAN និងឡានបាញ់ទឹក ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន ខេ អិន អិន នៅតែបន្តការវិវត្តន៏ខ្លូនអោយកាន់តែមានវិសាលភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍលើវិស័យ សំណង់ គ្រឿងចក្រ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងធារាសាស្រ្តនៅប្រទេសកម្ពុជាយើង។
ភាពជោគជ័យដែលក្រុមហ៊ុនទទួលបាននេះ គឺដោយសារតែក្រុមហ៊ុនមានសេវាកម្មល្អ ជាពិសេសមានគ្រឿងបន្លាស់គ្រប់គ្រាន់ ជ្រើសរើសនិងនាំចូលគ្រឿងចក្រដែលមានគុណភាពខ្ពស់សម្រាប់បំពេញតម្រូវការអតិថិជន។
ជាកាដូរសម្រាប់ការគាំទ្រដល់អតិថិជន រាល់ការជាវគ្រឿងចក្រទាំងអស់នឹងទទួលបានប្រូម៉ូសិន ថែមជូនគ្រឿងបន្លាស់រហូតដល់ $2000 ភ្លាមៗ ជាមួយនឹងការបង់រំលស់រហូតដល់ ៥ឆ្នាំ ហើយការបង់ប្រាក់ប្រចាំខែចាប់ពី $600 ឡើងទៅតែប៉ុណ្ណោះ។
ពត័មានបន្ថែម សូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ផ្នែកទីផ្សារ ឬគេហៈទំព័រ KNN Cambodia ៕

