វិស័យធនាគារ

ចិននឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថលថ្មី ដែលមានតម្លៃសេវាទាបជាងប្រព័ន្ធទូទាត់ SWIFT រហូតដល់ពាក់កណ្តាល


ប្រទេសចិន កំពុងខិតកាន់តែជិតឈានដល់ការដាក់ឱ្យដំណើរការជាផ្លូវការនូវ Platform ទូទាត់តាមប្រព័ន្ធឌីជីថលថ្មីមួយ ដែលអាចនាំមកនូវការផ្លាស់ប្តូរគួរឱ្យភ្ញាក់ផ្អើលចំពោះប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ តាមរយៈការធ្វើឱ្យប្រតិបត្តិការទូទាត់ឆ្លងដែនលឿនជាងមុន មានតម្លៃថោកជាងមុន និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក។
វិស័យធនាគារ
ដោយ

ការ​ដាក់ឱ្យដំណើរការប្រព័ន្ធ​ទូទាត់​ថ្មី ដែលមានឈ្មោះ​​ថា mBridge ​ដែលគាំទ្រដោយប្រទេសជាច្រើន​នេះ គឺដើម្បីប្រជែងនឹង​ប្រព័ន្ធទូទាត់អន្តរជាតិ ដូចជា ប្រព័ន្ធ SWIFT ជាដើម ដែល​​ត្រួតត្រាដោយប្រាក់​ដុល្លារអាម៉េរិក។ នេះបើ​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។

ប្រព័ន្ធ​ទូទាត់​ថ្មីនេះ​ត្រូវបានគាំទ្រដោយធនាគារកណ្តាលនៃប្រទេសចិន ហុងកុង ថៃ អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាតឱ្យប្រទេសនានា អាចទូទាត់ផ្ទាល់ដោយប្រើរូបិយប័ណ្ណឌីជីថលជាតិរបស់ខ្លួនកាត់បន្ថយពេលវេលាប្រតិបត្តិការពីច្រើនថ្ងៃមក​នៅ​​ត្រឹម​តែប៉ុន្មានវិនាទី។ ក្រុមមន្ត្រីចិន បានអះអាងថា ប្រព័ន្ធ mBridge នេះនឹងគិតថ្លៃ​ប្រហែលពាក់កណ្តាល​ប៉ុណ្ណោះ បើធៀបនឹងថ្លៃសេវា​ទូទាត់អន្តរជាតិ តាមប្រព័ន្ធទូទាត់ SWIFT ជាដើម ដែលធ្វើឱ្យ​ប្រព័ន្ធថ្មី​នេះ​មានភាពទាក់ទាញ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។

គម្រោងនេះក៏ត្រូវបាន​ព្យាករថា​ នឹងជួយបង្កើនការប្រើប្រាស់រូបិយប័ណ្ណយន់របស់ចិន ជាអន្តរជាតិ ជាពិសេសក្នុងចំណោមបណ្ដាប្រទេសដែលមាន​ទំនាក់ទំនង​ល្អជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ទីក្រុងប៉េកាំង។ ចំណាប់អារម្មណ៍លើប្រព័ន្ធទូទាត់របស់ប្រទេសចិន​នេះ​ត្រូវបានរាយការណ៍ថា បានកើនឡើង​អំឡុងពេលសង្គ្រាមអ៊ីរ៉ង់ថ្មីៗនេះ ខណៈដែលប្រទេសមួយចំនួនកំពុងស្វែងរកជម្រើសជំនួសបណ្តាញដែលមានមូលដ្ឋានលើប្រាក់ដុល្លារ។
បង្កើតឡើងដោយផ្អែក​លើ​បច្ចេកវិទ្យា Blockchain ប្រព័ន្ធទូទាត់ mBridge បានដំណើរការប្រតិបត្តិការទូទាត់​ក្នុងទំហំទឹកប្រាក់៤៧០ពាន់លានយន់ ឬ៦៩ពាន់លានដុល្លារអាម៉េរិករួច​មក​ហើយអំឡុងពេលសាកល្បង។ បណ្ដាធនាគារពាណិជ្ជកម្ម ក៏នឹងអាចចូលរួមប្រព័ន្ធនេះ​ផងដែរ ក្រោមការត្រួតពិនិត្យរបស់ធនាគារកណ្តាល។​

ក្រុមអ្នកវិភាគបានលើកឡើងថា ប្រព័ន្ធទូទាត់ mBridge អាច​ជួយបង្កើន​ឥទ្ធិពលរបស់ប្រទេសចិន ក្នុងវិស័យហិរញ្ញវត្ថុពិភពលោក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយ​បណ្ដាប្រទេសជាដៃគូ និងពន្លឿន​ការប្រើប្រាស់ប្រាក់យន់ចិន ជាអន្តរជាតិ។ ទោះជាយ៉ាងណា ក្រុម​អ្នករិះគន់បានលើកឡើងពីការព្រួយបារម្ភថា ប្រព័ន្ធទូទាត់នេះ​អាចជួយប្រទេសមួយចំនួនកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងអា​ចគេចផុតពីការដាក់ទណ្ឌកម្មមួយចំនួន។ ខណៈដែលបណ្តាញទូទាត់អន្តរជាតិនានាកាន់តែបែកបាក់គ្នា ប្រព័ន្ធទូទាត់ mBridge របស់ចិន កំពុងលេចធ្លោក្លាយជាជម្រើសដ៏រឹងមាំបំផុតមួយជំនួស​ឱ្យ​ប្រព័ន្ធ​ទូទាត់ដែល​ត្រួតត្រាដោយប្រាក់ដុល្លារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ដំណឹងល្អសម្រាប់កសិករខ្មែរ! រោងចក្រផលិតជីធម្មជាតិតម្លៃ១០លានដុល្លាររបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជិតដាក់ឱ្យដំណើរការហើយ

ថ្លៃដើមនៃការបង្កបង្កើនផល ជាពិសេសតម្លៃជីកសិកម្ម គឺជាកង្វល់ដ៏ធំមួយរបស់ប្រជាកសិករនាពេលបច្ចុប្បន្ន និងទៅអនាគត។ រោងចក្រផលិតជីធម្មជាតិដ៏ធំមួយរ…

ប្រធានធនាគារកណ្ដាលអាល្លឺម៉ង់ ព្រមានថា តម្លៃទំនិញអាចនៅតែថ្លៃ ទោះបីជាជម្លោះនៅមជ្ឈិមបូព៌ាបញ្ចប់ក៏ដោយ

លោក ចូអាឃីម នេហ្គល (Joachim Nagel) ប្រធានធនាគារកណ្ដាលអាល្លឺម៉ង់ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារកណ្តាលអឺរ៉ុប (ECB) បានបញ្ជាក់នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ