ព្រំដែនកម្ពុជា-វៀតណាម

តើការកកស្ទះទំនិញនៅតាមព្រំដែនកម្ពុជា-វៀតណាមកាលពីពេលថ្មីៗ មកទល់ពេលនេះមានស្ថានភាពយ៉ាងណាហើយ?


ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមថ្មីៗនេះបានរងការកកស្ទះនៅតាមច្រកទ្វារព្រំដែនយ៉ាងខ្លាំង ក្រោយអាជ្ញាធរវៀតណាមអនុវត្តបទប្បញ្ញត្តិថ្មី ដែលតម្រូវឱ្យក្រុមហ៊ុនដឹកទំនិញពីវៀតណាមចូលមកកម្ពុជា ត្រូវមានលិខិតអនុញ្ញាតដឹកជញ្ជូនអន្តរជាតិ ទើបអាចដឹកទំនិញចេញចូលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរបាន។ តើការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមមានស្ថានភាពបែបណា ក្រោយមានការកកស្ទះដោយសារការរឹតបន្តឹងលើអាជ្ញាបណ្ណដឹកជញ្ជូន?
ព្រំដែនកម្ពុជា-វៀតណាម
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ការកកស្ទះទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមនាពេលថ្មីៗនេះបានកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារពាក់ព័ន្ធនឹងបទបញ្ញត្តិនៃការដឹកជញ្ជូនរបស់ប្រទេសវៀតណាមចូលមកម្ពុជា។ បើតាមអ្នកជំនាញវិស័យដឹកជញ្ជូនរូបនេះ មកដល់ពេលនេះ អាជ្ញាធរបានសម្រួលបញ្ហាផ្ទៃក្នុងរបស់គេ និងមានដំណើរការដឹកជញ្ជូនឆ្លងកាត់មកកម្ពុជាជាធម្មតាឡើងវិញហើយ។

មិនខុសគ្នានោះទេលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា មកដល់ពេលនេះសកម្មភាពដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមហាក់មានដំណើរការល្អប្រសើរឡើងវិញហើយ បន្ទាប់ពីបានរាំងស្ទះមួយរយៈពេលខ្លី។ បើតាមអ្នកជំនាញរូបនេះ អាជ្ញាធរវៀតណាម បានទុកពេលវេលាមួយចំនួនឱ្យក្រុមហ៊ុនដឹកជញ្ជូនទៅធ្វើអាជ្ញាបណ្ណដឹកជញ្ជូនផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅថ្មីៗនេះ អាជ្ញាធរគយវៀតណាមបានអនុវត្តបទប្បញ្ញត្តិថ្មី ដែលតម្រូវឱ្យក្រុមហ៊ុនដឹកជញ្ជូន ដែលដឹកជញ្ជូនទំនិញពីវៀតណាមចូលមកកម្ពុជាត្រូវមានលិខិតអនុញ្ញាតដឹកជញ្ជូនអន្តរជាតិ ទើបអាចដឹកទំនិញចេញចូលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរបាន។ ការណ៍នេះបានធ្វើឱ្យការដឹកជញ្ជូនទំនិញពីប្រទេសវៀតណាម ចូលមកកម្ពុជាមានការកកស្ទះយ៉ាងខ្លាំង ប៉ុន្តែក្រោយមកអាជ្ញាធរវៀតណាមបានសម្រួលឱ្យមានការឆ្លងកាត់ជាធម្មតាឡើងវិញ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


លោក ត្រាំ ប្តេជ្ញាជួយធានាការពារសន្តិសុខដល់អ៊ុយក្រែន ជាមួយកញ្ចប់សព្វាវុធទំហំ៩០ពាន់លានដុល្លារ

នៅក្នុងជំនួបកំពូលដ៏សំខាន់មួយរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡិនស្គី និងបណ្ដាមេដ…

មីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគី ធ្វើឱ្យពាណិជ្ជកម្មថៃខាតបះដៃបះជើង

អ្នកនាំចេញទំនិញ និងអាជីវកម្មនានារបស់ថៃនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ាបានបិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ