ពាណិជ្ជកម្ម​តាមព្រំដែន​កម្ពុជា-វៀតណាម

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជា នឹងបើកច្រកព្រំដែនមួយបន្ថែមទៀត ជាមួយវៀតណាម


កម្ពុជានឹងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត ជាមួយនឹងប្រទេសវៀតណាម ដែលមានឈ្មោះថា ច្រកព្រៃវល្លិ នៅក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ច្រកព្រំដែនថ្មីនេះ ត្រូវបានរំពឹងថា នឹងជួយពង្រីកពាណិជ្ជកម្មតាមច្រកព្រំដែនរវាងកម្ពុជា និងវៀតណាមបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
រូបភាព​ឯកសារ​នៃ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម នៅបាវិត ខេត្ត​ស្វាយរៀង។
ដោយ

ត្រូវបាន​ស្រង់​សម្ដី​ដោយ​ភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​បាន​បញ្ជាក់ថា ការបើក​ច្រកព្រំដែន​ត្រង់ចំណុច​ព្រៃវល្លិ​ ស្ថិតក្នុង​ខេត្ដស្វាយរៀងនេះ នឹងបើក​ឱកាស​យ៉ាងទូលំទូលាយ​ដល់កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​រវាងកម្ពុជា-វៀតណាម​ កាត់ បន្ថយការកក​ស្ទះ​ចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់ព្រំដែន។

សារព័ត៌មាន​វៀតណាម បាន​បញ្ជាក់ដែរថា ច្រកព្រំដែន​​កម្ពុជា​ថ្មីនេះ នឹង​ភ្ជាប់ជាមួយនឹង​ឃុំ Binh Hiep នៅក្នុង​ខេត្ត​ជាប់​ដងទន្លេមេគង់ Long An របស់វៀតណាម ដោយ​ច្រកព្រំដែននេះ បាន​សាងសង់រួចរាល់​ហើយ ខណៈដែល​ខាង​អាជ្ញាធរ​កំពុង​រៀបចំ​កម្មវិធីសម្ពោធ។ 

ក្រៅពី​ច្រកព្រំដែន​ព្រៃវល្លិនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រជុំពិភាក្សា​​អំពី​ការបើក​ច្រក​ព្រំដែន​មួយផ្សេងទៀត ជាមួយ​វៀតណាម​ផងដែរ ដើម្បី​បន្ធូរបន្ថយ​ការកកស្ទះ​ធ្ងន់ធ្ងរ នៅច្រក​ទ្វារ​អន្តរជាតិ​បាវិត-ម៉ុកបៃ។

ស្ថិតិ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​បង្ហាញថា នៅ ៧ខែ​ដំបូង​ឆ្នាំ២០២០នេះ ការនាំចេញ​របស់​កម្ពុជា​ទៅវៀតណាម​សម្រេចបាន ៥៩២​លាន​ដុល្លារ បាន​កើនឡើង​៧,៥% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុននេះ ខណៈដែល​ការ​នាំចូល​ពីវៀតណាម​មកវិញមាន​ជាង​២,៣៩​ពាន់លាន​ដុល្លារ ធ្លាក់ចុះ​៣,៧%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


TikTok បដិសេធលក់ឲ្យ Microsoft តែងាកមករកការចាប់ដៃគូជាមួយ Oracle Corp វិញ

ព័ត៌មាន
ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបដិសេធការលក់ប្រតិបត្តិការកម្មវិធីរបស់ខ្លួននៅ…

អគារពាណិជ្ជកម្មកម្ពស់៣៦ជាន់ ខ្ពស់ជាងគេបង្អស់នៅខណ្ឌ ទួលគោក គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២០

ព័ត៌មាន
គម្រោង ឌឹ ផាកវេ (The Park way) ដែលជាគម្រោងអគារពាណិជ្ជកម្មអភិវឌ្ឍចម្រុះ និងជាអគារពាណិជ្ជកម្មខ្ពស់ជាងគេក្នុងខណ្ឌទួលគោក គ្រោងនឹងបើកឲ្យដំណើរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ