Advertisement
Advertisement
Advertisement
រោងចក្រ​ផលិតស៊ីម៉ងត៍

ខេត្តកំពត«ក្លាយជាទីតាំងដ៏មានសក្ដានុពលសម្រាប់ការផលិតស៊ីម៉ងត៍របស់កម្ពុជា»


ការកើនឡើងនៃវិស័យសំណង់ រីកដុះដាលដូចផ្សិតនាពេលបច្ចុប្បន្ននេះ បាននិងកំពុងជំរុញឲ្យមានកំណើននៃ តម្រូវការវត្ថុធាតុដើមកាន់តែច្រើន។ ក្នុងនោះដែរ តម្រូវការស៊ីម៉ងត៍ ត្រូវបានគេមើលឃើញថា បាននិងកំពុងកើនឡើងយ៉ាងខ្លាំង ខណៈដែលរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជាបានកើនឡើងដល់ ៥ កន្លែងហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ ខេត្តកំពត បានក្លាយជាមជ្ឈមណ្ឌលផលិតស៊ីម៉ងត៍ ដ៏សំខាន់ និងមានសក្ដានុពលមួយរបស់កម្ពុជា ខណៈដែលរោងចក្រផលិតស៊ីម៉ងត៍ ក្នុងខេត្តនេះ មានចំនួន៤ រោងចក្រហើយ។
ខេត្តកំពត«ក្លាយជាទីតាំងដ៏មានសក្ដានុពលសម្រាប់ការផលិតស៊ីម៉ងត៍របស់កម្ពុជា» [រូបភាព៖ ហ្វេសប៊ុក នាយករដ្ឋមន្ត្រី ហ៊ុន សែន]
ដោយ
Advertisement

បើតាម​របាយការណ៍​របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​បានឲ្យ​ដឹងថា សរុបទាំង ៥ រោងចក្រ​ផលិតស៊ីម៉ងត៍​នៅកម្ពុជា​ឃើញថា ក្នុងមួយឆ្នាំៗ កម្ពុជា​អាចផលិត​ស៊ីម៉ងត៍​បានដោយខ្លួនឯង ប្រមាណជាង ៨លាន​តោនហើយ។ ក្នុងនោះ មានរោងចក្រ​ចំនួន ៤ រោងចក្រ គឺ​សុទ្ធតែមានទីតាំង នៅខេត្ត​កំពត និង១ រោងចក្រទៀត គឺនៅខេត្តបាត់ដំបង។

រោងចក្រ​ផលិតស៊ីម៉ងត៍ ទាំង ៥ ​ដែលបាននិងកំពុង​ដំណើរការ​នៅកម្ពុជា​រួមមាន៖

១, រោងចក្រស៊ីម៉ងត៍​កំពត ស៊ីមេន ខូអិលធីឌី ឬគេនិយម​ហៅថា ខេស៊ីមេន (Kampot Cement Co., Ltd) មានទីតាំងនៅ ស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាព​ផលិតស៊ីម៉ងត៍បាន​ ប្រមាណ  ២លានតោន​ក្នុងមួយឆ្នាំ។

២, រោងចក្រស៊ីម៉ងត៍​កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំង​នៅស្រុក​កំពត ខេត្តកំពត មានសមត្ថភាព​ផលិតប្រមាណ ១,១លានតោន​ក្នុងមួយឆ្នាំ។

ថ្ម​ភ្នំ​នៅខេត្ត​កំពត ដែល​សម្រាប់​យកមកផលិតស៊ីម៉ងត៍ (រូបភាព៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)

៣, រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅ​ស្រុកបន្ទាយ​មាស ខេត្តកំពត មានសមត្ថភាព​ផលិតប្រមាណ ២លានតោន​ក្នុងមួយឆ្នាំ។

៤, រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិត​នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិត​ស៊ីម៉ង់តិ បានជិត ២លានតោនក្នុងមួយឆ្នាំ។

៥, រោងចក្រស៊ីម៉ងត៍​ថៃប៊ុនរ៉ុង ស្ថិតនៅស្រុកដងទុង ខេត្តកំពត ជារោងចក្រ​ស៊ីម៉ងត៍​ថ្មីចុងក្រោយ​គេមួយ ដែលទើបតែ​បើកដំណើរការ​កាលពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៩នេះ។ រោងចក្រស៊ីម៉ងតិ៍​ថៃប៊ុនរ៉ុងនេះ មានតម្លៃ​វិនិយោគ ១១០ លាន​ដុល្លារអាមេរិក សាងសង់​លើផ្ទៃដីទំហំ​ជិត ៧០០ហិកតា ហើយវា​មានសមត្ថភាព​ផលិត​ស៊ីម៉ងត៍​បានប្រមាណ ២.៥០០​តោនក្នុងមួយថ្ងៃ ឬស្មើនឹង​ជិត ១លានតោនក្នុងមួយឆ្នាំ។

បើតាម​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន តាមរយៈ​រោងចក្រផលិត​ស៊ីម៉ងត៍ របស់កម្ពុជាទាំង ៥ នេះ បាន​ធ្វើឲ្យកម្ពុជា​ចំណេញ​ប្រាក់​ប្រមាណ ៥០០ ដុល្លារអាមេរិក​ ពីការទិញស៊ីម៉ងត៍​ពីក្រៅប្រទេស។

យ៉ាងណាក៏ដោយចុះ សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ដែរថា ដ្បិតតែ​កម្ពុជាមាន​ថ្មភ្នំ​ច្រើន​ក៏ពិតមែន តែ​ថ្មសម្រាប់​ធ្វើស៊ីម៉ងត៍​ និងសម្រាប់​ធ្វើផ្លូវ គឺមានមិនច្រើន​នោះទេ ដោយសារតែ​ថ្មទាំងនោះ​នៅខ្ចីពេក។ សម្តេច បាន​បន្ថែមទៀតថា នៅកម្ពុជា មានតែខេត្ត​ចំនួន ៣ ប៉ុណ្ណោះ ដែលមាន​វត្ថុធាតុដើម សម្រាប់​ផលិតស៊ីម៉ងត៍ រួមមាន​ ខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យ។

រោងចក្រផលិត​ស៊ីម៉ងត៍​ចំនួន៥ខាងលើនេះ ផ្តល់ការងារ​ជូន​ប្រជាពលរដ្ឋ​បានចំនួន ២.៧០០ នាក់ តែផ្តល់ការងារ​ដោយប្រយោល​រាប់ម៉ឺន​នាក់​បន្ថែមទៀត។ នេះបើតាម​ការអះអាង របស់​សម្តេច ហ៊ុន សែន ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​រាយការណ៍​ពិសេស អ.ស.ប ទទូច​ដល់​រដ្ឋាភិបាល​និង​បក្ស​នយោបាយ កាត់​បន្ថយ​ការ​រីករាល​ដាល​ភាព​តានតឹង

ព័ត៌មាន
អ្នករាយការណ៍​ពិសេសរបស់​អង្គការ​សហប្រជាជាតិ ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ទទូច​ជាថ្មី​ម្តង​ទៀត ដល់...

អាជ្ញាធរថៃ ប្រកាសបើកដំណើរការស្ថានីយរថភ្លើងលើអាកាសថ្មី ចំនួន ៤ កន្លែងទៀត នៅខែក្រោយ

ព័ត៌មាន
ស្ថានីយរថភ្លើងលើអាកាស ឬហៅថា Skytrain ថ្មីប្រភេទ ខ្សែពណ៌បៃតង ចំនួន៤ ទីតាំងទៀត ត្រូវបានអាជ្ញាធរថៃ ប្រកាសថា នឹងបើកដំណើរការឲ្យធ្វើចរាចរណ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ