ការដោះដូរពាណិជ្ជកម្ម

កម្ពុជាមានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមជាង២០០លានដុល្លារ តែមានឱនភាពពាណិជ្ជកម្មជាមួយថៃជាង១ពាន់ដុល្លារនៅ៥ខែឆ្នាំនេះ តើមកពីមូលហេតុអ្វី?


ការដោះដូរពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់នៅ៥ខែ ឆ្នាំនេះ ខណៈការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសក្បែរខាងដូចជាវៀតណាម និងប្រទេសថៃជាដើម ក៏មានការកើនឡើងផងដែរ។
ការដោះដូរពាណិជ្ជកម្ម
ដោយ

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាង៥ពាន់លានដុល្លារអាម៉េរិកជាមួយប្រទេសវៀតណាម និងថៃនៅក្នុងរយៈពេល៥ខែឆ្នាំនេះ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់កម្ពុជាមានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមជាង២៤០លានដុល្លារ តែមានឱនភាពពាណិជ្ជកម្មជាមួយថៃជាង១ពាន់ដុល្លារ។ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការដោះដូរពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយប្រទេសជិតខាងធំៗទាំងពីរនេះ?

ទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ និងរងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្ម និងវិបត្តិសកលផ្សេងៗក៏ដោយ តែដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសក្បែរខាងនៅតែរក្សាបានភាពរឹងមាំ និងមានកំណើនល្អប្រសើរ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាកត់សម្គាល់ឃើញថា ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសក្បែរខាងទាំងពីរនេះពិតជាមានភាពល្អប្រសើរប្រាកដមែន។ ប៉ុន្តែការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយវៀតណាមហាក់មានភាពមមាញឹកជាងការដោះដូរពាណិជ្ជកម្មជាមួយថៃ ដែលភាគច្រើនជាទំនិញនាំចូល។ អ្នកជំនាញរូបនេះជឿជាក់ថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយថៃអាចនឹងមានការធ្លាក់ចុះ ប្រសិនបើស្ថានការណ៍នៅតាមព្រំដែនរវាងប្រទេសទាំងពីរនៅតែតានតឹង ឬមានការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូន។

ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការកើនឡើងការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមអាចដោយសារតម្រូវការនៃការប្រើប្រាស់វត្ថុធាតុដើមនៅក្នុងប្រទេសនេះមានការកើនឡើង។ បើតាមលោកបណ្ឌិត ហុង វណ្ណៈ វត្ថុធាតុដើមដែលកម្ពុជានាំចេញទៅទីផ្សារប្រទេសវៀតណាមមានដូចជាគ្រាប់ស្វាយចន្ទី ស្រូវ ដំឡូងមី ជ័រកៅស៊ូ និងផលិតសំខាន់ៗមួយចំនួនទៀត។ ដោយឡែកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច រូបនេះ កត់សម្គាល់ឃើញថា មានទំហំខុសគ្នាច្រើន ខណៈការនាំចេញរបស់កម្ពុជាផ្ដោតលើវត្ថុធាតុដើមកសិកម្ម ហើយការនាំចូលមកវិញជាទំនិញប្រើប្រាស់ប្រចាំថ្ងៃ។

បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសថៃ និងវៀតណាមសម្រេចបានជាង៥ពាន់៧រយលានដុល្លារ ក្នុងនោះការដោះដូរពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមមានទំហំជាង៣ពាន់៨៤៤លានដុល្លារ ខណៈជាមួយថៃមានជិត១ពាន់៩រយលានដុល្លារ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់កម្ពុជាសម្រេចបានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមជាង២៤០លានដុល្លារ តែមានឱនភាពពាណិជ្ជកម្មជាមួយថៃជាង១ពាន់លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី អះអាងថា ខ្លួនបើកទ្វារស្វាគមន៍គ្រប់ប្រទេសទាំងអស់ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ចិន

ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន បានប្រកាសជំហរថា ខ្លួនបើកទ្វារចំហរង់ចាំស្វាគមន៍គ្រ…

សហព័ន្ធឧស្សាហកម្មថៃព្រមានថា ទំហំពាណិជ្ជកម្មរបស់ថៃជាង៥ពាន់លានដុល្លារនឹងរងផលប៉ះពាល់ បើបិទព្រំដែនជាមួយកម្ពុជា

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃអង្គារ ថា វិធានការបិទព្រំដែនថៃ-កម្ពុជាអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែនថៃ ដែលមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ