តម្លៃផ្ទះល្វែងនៅសិង្ហបុរីកើនឡើងតែ១%ប៉ុណ្ណោះ!

កត្តាអ្វីធ្វើឲ្យតម្លៃផ្ទះល្វែងនៅសិង្ហបុរីកើនឡើងតែ១%ប៉ុណ្ណោះ នៅក្នុងត្រីមាសដើមឆ្នាំនេះ?


តម្លៃផ្ទះល្វែងនៅសិង្ហបុរីនៅត្រីមាសទី១ដើមឆ្នាំ២០២៣ នេះ កើនឡើងតែ១ %ប៉ុណ្ណោះ ដោយកំណើននេះ ត្រូវបានគេអះអាងថា ជាកំណើនដ៏យឺតបំផុតនៅក្នុងរយៈពេល២ឆ្នាំកន្លះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Straits Times។ តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យកំណើនតម្លៃផ្ទះនៅប្រទេសខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ីមួយនេះ កើនយឺតខ្លាំងយ៉ាងដូច្នេះ?
កត្តាអ្វីធ្វើឲ្យតម្លៃផ្ទះល្វែងនៅសិង្ហបុរីកើនឡើងតែ១%ប៉ុណ្ណោះ នៅក្នុងត្រីមាសដើមឆ្នាំនេះ?

ប្រភពព័ត៌មានសិង្ហបុរីដដែលនេះបានរាយការណ៍ថា កំណើននៃតម្លៃផ្ទះល្វែងនៅក្នុងរយៈពេល១ត្រីមាសកន្លងមកនេះ គឺទាបជាងពាក់កណ្តាលបើធៀបនឹងរយៈពេល ពីខែ កញ្ញា ដល់ ខែ ធ្នូ ឆ្នាំ២០២២ ដែលនៅអំឡុង ពេលនោះតម្លៃផ្ទះល្វែងកើនឡើងដល់ទៅ ២,៣ %។ ម្រាប់បរិមាណនៃការលក់វិញវិញ ទិន្នន័យបានបង្ហាញថា នៅបីខែដើមឆ្នាំ២០២៣ បានកើនឡើង ៥,៨ % ពោលគឺមានប្រតិបត្តិការលក់ ជិត ៧ពាន់ប្រតិបត្តិការ ខណៈដែលកាលត្រីមាសចុងក្រោយនៃឆ្នាំ២០២២ គឺមានត្រឹមតែប្រមាណ ៦ពាន់៦រយប្រតិបត្តិការប៉ុណ្ណោះ។

ក្រុមអ្នកវិភាគបានអះអាងថា ចំនួនលំនៅដ្ឋាននៅសល់បន្ដមានកាន់តែច្រើន និងវិធានការរឹតបន្ដឹងលើឥណទានទិញផ្ទះ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០២២ នឹងរួចចំណែកធ្វើឲ្យកំណើននៃតម្លៃលំនៅដ្ឋានមានការថយចុះ។ វិធានការរឹតបន្ដឹងលើការទិញផ្ទះ ដែលបានដាក់ចេញកាលពីឆ្នាំមុននោះ គឺរដ្ឋាភិបាលសិង្ហបុរី បានកំណត់ថា ម្ចាស់លំនៅដ្ឋានឯកជនទាំងអស់ ត្រូវរង់ចាំរយៈពេល ១៥ខែ បន្ទាប់ពីការលក់ផ្ទះរបស់ពួកគេ មុននឹងពួកគេអាចទិញផ្ទះដើម្បីលក់ជាថ្មីទៀត ដោយមិនមានជំនួយគាំទ្រលើកកម្ចីទិញផ្ទះពីរដ្ឋនោះទេ។

លោកស្រី គ្រីស្ទីន សាន់ ( Christine Sun) អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុន OrangeTee & Tie បានអះអាងថា បញ្ហាកង្វះខាតលំនៅឋាននៅសិង្ហបុរីកំពុងធូរស្រាលហើយ ដោយសារគម្រោងកសាងផ្ទះល្វែងកាន់តែច្រើនត្រូវបានបញ្ចប់ក្នុងប៉ុន្មានខែថ្មីៗនេះ ហើយរដ្ឋាភិបាលក៏កំពុងតែបន្តដាក់ដំណើរការគម្រោងដែលគេហៅថា គម្រោងសាងសង់តាមការបញ្ជាទិញ និងបានបញ្ចេញផ្ទះល្វែងថ្មីសម្រាប់លក់ជាបន្តបន្ទាប់។

មកដល់ពេលនេះគេដឹងថា តម្លៃផ្ទះល្វែងចាប់ពី៥ បន្ទប់ឡើង នៅសិង្ហបុរី គឺមានតម្លៃប្រមាណជា ៩ សែនដុល្លារ, ផ្ទះល្វែងប្រភទ៤ បន្ទប់ គឺតម្លៃប្រមាណជាជាង ៨៦ម៉ឺនដុល្លារ, ផ្ទះល្វែងប្រភេទបីបន្ទប់ គឺមានតម្លៃជាមធ្យមប្រមាណជា ៤៥ម៉ឺនដុល្លារ ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កូរ៉េខាងជើងប្រទេចលោក ចូ បៃដិន និងវាយប្រហារកិច្ចព្រមព្រៀងរបស់អាមេរិកជាមួយកូរ៉េខាងត្បូង

ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងបានឱ្យដឹងថា ប្រទេសនេះនឹងបង្ហាញអំណាចយោធារបស់ខ្លួនដែលមានលក្ខណៈបង្កហេតុ និងខ្លាំងក្លាជាមុនបន្ថែ…

តើរដ្ឋមន្ត្រីក្រុមប្រទេស G7 ព្រមព្រៀងគ្នាលើគោលការណ៍អ្វីខ្លះ ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាកំពុងតែរីកចម្រើន?

រដ្ឋមន្ត្រីមកពីក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ ឬហៅថា G7 បានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ទី២៩ ខែមេសាលើគោលការណ៍ចំនួន ៥ សម្រាប់ការអភិវឌ្ឍទម្រង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ