ទាហានកម្ពុជា ទាំង១៨រូប

តើថៃ អាចប្រឈមនឹងបញ្ហាអ្វីខ្លះ បើបន្តពន្យារពេលក្នុងការដោះលែងទាហានកម្ពុជា ទាំង១៨រូប?


មកទល់ពេលនេះ ភាគីថៃមិន ទាន់ដោះលែងទាហានកម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញនៅឡើយទេ បើទោះបីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព និងមានការជំរុញពីអាម៉េរិកឱ្យថៃ ឆាប់ប្រគល់ទាហាទាំង១៨នាក់មកឱ្យកម្ពុជា យ៉ាងណាក្តី។ តើហេតុអ្វីបានជាថៃ នៅតែពន្យាពេលមិនព្រមដោះលែងទាហានកម្ពុជាមកវិញ ហើយការគេចវេសរបស់ថៃនេះបង្ហាញរូបភាពយ៉ាងដូចម្តេចចំពោះតម្លៃនៃកិច្ចព្រមព្រៀមសន្តិភាព ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានខិតខំបង្កើតឡើង?
ទាហានកម្ពុជា ទាំង១៨រូប
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ភាគីថៃ​ហាក់មិនមានសុច្ឆន្ទៈ​ក្នុងការគោរពកិច្ចព្រៀមព្រៀងសន្តិភាពនៅឡើយទេ មកទល់ពេលនេះ ពោលគឺថៃ មិនបានបង្ហាញសញ្ញាច្បាស់លាស់ណាមួយក្នុងការដោះលែងទាហានកម្ពុជា ទាំង១៨រូបនោះទេ ព្រមទាំងលើកឡើងនូវសំណើយ៉ាងហួសប្រមាណដាក់មកឱ្យកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើថៃ នៅតែបន្តគេចវេះមិនព្រមប្រគល់ទាហានទាំង១៨រូបមកឱ្យកម្ពុជា វិញទេនោះ ថៃនឹងបាត់បង់ទំនុកចិត្តពីសហគមន៍អន្តរជាតិ ពិសេសសហរដ្ឋអាម៉េរិក ដែលខិតខំបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឡើង ហើយប្រៀបដូចជាថៃ បានបំបាក់មុខប្រធានាធិបតីលោក ដូណាល់ ត្រាំ ផងដែរ ដូច្នេះអាចនឹងធ្វើឱ្យថៃរងឥទ្ធិពលអវិជ្ជមានណាមួយពីសហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការមិនព្រមដោះលែងទាហានកម្ពុជា ទាំង១៨រូបមកឱ្យកម្ពុជាវិញពីសំណាក់យោធាថៃ ក៏ដោយសារតែនាយករដ្ឋមន្រ្តីថៃ មិនមានអំណាចគ្រប់គ្រាន់លើកិច្ចការងារនេះ ព្រោះជាអំណាចរបស់យោធាថៃ ស្របពេលដែលថៃ មានចេតនាមិនចង់ទទួលយកកិច្ចព្រមព្រៀងសន្តិភាព ដែលមេដឹកនាំអាម៉េរិក និងអាស៊ានចង់ឃើញកម្ពុជា និងថៃ អនុវត្តបានយ៉ាងពេញលេញ។ បើតាមអ្នកជំនាញរូបនេះ កម្ពុជាគួរពិភាក្សាគ្នាជាមួយភាគីថៃ ឱ្យមានការកំណត់ពេលវេលាច្បាស់លាស់ក្នុងរយៈពេលខ្លីណាមួយក្នុងការបញ្ជូនទាហានទាំង១៨នាក់មកឱ្យកម្ពុជាវិញ ហើយក្នុងករណីភាគីថៃ នៅតែបន្តគេចវេះមិនព្រមដោះស្រាយកម្ពុជា ត្រូវស្នើទៅកាន់មេដឹកនាំសហរដ្ឋអាម៉េរិក និងអាស៊ាន ដើម្បីឱ្យពិភពលោកមើលឃើញអំពីទង្វើរបស់ថៃ ដែលមិនគោរពកិច្ចព្រមព្រៀងសន្តិភាព និងអំណាចរបស់មេដឹកនាំអាម៉េរិក។

ដោយឡែក លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ទោះបីជាភាគីថៃ​ព្យាយាមលើក​ហេតុផលជាច្រើន ដើម្បីគេចវេះមិនព្រមដោះលែងទាហានទាំង១៨រូបមកឱ្យកម្ពុជាវិញយ៉ាងណាក្តី ប៉ុន្តែថៃ មិនអាចបន្តគេចវេះបែបនេះបានយូរទៀតនោះទេ ពោលគឺថៃ ត្រូវតែដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ស្របទៅតាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព បើមិនដូច្នេះទេថៃនឹងត្រូវរងសម្ពាធពីសហរដ្ឋអាម៉េរិក និងសហគមន៍អន្តរជាតិ ដែលបានដឹងលឺលើបញ្ហានេះ តួយ៉ាងសហរដ្ឋអាម៉េរិកថ្មីៗនេះ ក៏បានទទូចម្តងហើយម្តងទៀតឱ្យថៃ ដោះស្រាយបញ្ហានេះជាមួយកម្ពុជាឱ្យបានលឿនផងដែរ។

គួរជម្រាបថា នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆាន់វីរៈគុល បានបញ្ជាក់ថា ថៃ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ជូនទាហានកម្ពុជា ទាំង១៨នាក់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ឱ្យត្រឡប់មកកម្ពុជាវិញ នៅពេលដែលមានការពិនិត្យសុខភាពលើពួកគេរួចរាល់ ដើម្បីធានាបាននូវតម្លាភាព និងការប្រព្រឹត្តដោយមនុស្សធម៌ តែយ៉ាងណានាយករដ្ឋមន្រ្តីថៃ រូបនេះ មិនបានបញ្ជាក់អំពីពេលវេលាជាក់លាក់នោះទេ។ គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល៩២ថ្ងៃហើយ ដែលវីរៈកងទ័ពកម្ពុជា ចំនួន១៨រូបត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


មេ UN អះអាងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងពិការ ក្រោយមានការបែកបាក់គ្នាក្នុងចំណោមប្រទេសមហាអំណាច

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូញ៉ូ ហ្គូធើរ៉េស (Antonio Guterres) បានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗដ៏…

អ្នកជំនាញស្នើឱ្យគយពង្រឹងការត្រួតពិនិត្យលើទំនិញថៃ ក្រោយអាជ្ញាធរថៃ ​រកប្រេងកូឡារបស់ក្រុមហ៊ុនមួយមាន​ផ្ទុកសារធាតុពុល ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព

ក្រុមអ្នកជំនាញស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសគយបង្កើនការត្រួតពិនិត្យលើគុណភាពទំនិញនាំចូលពីប្រទេសនានាជាពិសេសពីប្រទេសថៃ ដើម្បីធានាថា ទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ