ហិរញ្ញប្បទានទ្រទ្រង់ SME

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់វិស័យ SME ជំហានទី២ មានទំហំទឹកប្រាក់១០០លានដុល្លារ ត្រូវបានដាក់ឲ្យដំណើរការ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME) ជំហានទី២ បន្ទាប់ពីការអនុវត្តគម្រោងសហហិរញ្ញប្បទានទី១ ទទួលបានជោគជ័យ។ គម្រោងសហហិរញប្បទាន ជំហានទី២នេះ មានគោលបំណងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ និងជួយដល់ សហគ្រាសធុនតូច និងមធ្យម ដែលមានទំហំទឹកប្រាក់ ១០០លានដុល្លារអាមេរិក។
តំណាង SME ស្នើឲ្យធនាគារ SME ពន្យារពេលសងត្រលប់យ៉ាងតិច៦ឆ្នាំ នៅពេលធនាគារនេះដំណើរការ
ដោយ

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្ងៃ​ទី​១៦ ខែសីហា គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​២ ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ពេល​នេះ​តទៅ​។ គម្រោង​នេះ មាន​គោលបំណង​ផ្ដល់​នូវ​ឥណទាន​ការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ដូច​ជា ឧស្សាហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម សម្រាប់​ជំនួស​ឱ្យ​ការ​នាំ​ចូល បម្រើ​សេចក្ដី​ត្រូវការ​ក្នុងស្រុក ឬ​បម្រើ​ជា​ធាតុ​ចូល នៅ​ក្នុង​ការ​ផលិត​របស់​ក្រុមហ៊ុន​ធំ​ៗ ជាដើម​។

មូលនិធិ​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ មាន​ទំហំ​ទឹកប្រាក់ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​ផ្តល់​សហ​ហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា រវាង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​។ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ មាន​ចំនួន​២៦ ក្នុង​នោះ មាន​ធនាគារពាណិជ្ជ​ចំនួន​២១, ធនាគារ​ឯកទេស​ចំនួន​១, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ ចំនួន​៣, និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​១​។

ដោយឡែក សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មាន​តម្រូវការ​ឥណទាន អាច​ដាក់​ពាក្យ​ស្នើ​សុំ ឥណទាន​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចូលរួម​ណាមួយ ដោយ​គោរព​តាម​លក្ខខណ្ឌ របស់​គម្រោង​សហ​ហិរញ្ញប្បទាន និង​លក្ខខណ្ឌ​ផ្តល់​ឥណទាន របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នីមួយ​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UNICEF៖ វ៉ាក់សាំងមិនអាចការពារយើងពីមេរោគកូវីដ-១៩បានគ្រប់ពេលវេលានោះទេ

ព័ត៌មាន
អ្នកតំណាងអង្គការUNICEF លោកស្រី Foroogh Foyozat បានមានប្រសាសន៍នៅក្នុងសន្និសិទសារព័ត៌មានថា” វ៉ាក់សាំងគឺមិនអាចការពារយើងពីការឆ្លងរីករាល…

ស្ថានទូតចិន និងរុស្សីមិនមានផែនការជម្លៀសពលរដ្ឋខ្លួនចេញពីអាហ្វហ្កានីស្ថានទេ

ព័ត៌មាន
ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននិងកំពុងព្យាយាមជម្លៀសប្រជាជនខ្លួន រួមទាំង បុគ្គលិក និង មន្ត្រីទូតចេញពីប្រទេសអាហ្វហ្គានីស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ