រថយន្តអគ្គិសនី

តើប្រទេសអាស៊ានណាខ្លះ ដែលមានម៉ាកយីហោរថយន្តអគ្គិសនីខ្លួនឯង?


បណ្ដាប្រទេសអាស៊ានភាគច្រើនត្រូវបានគេមើលឃើញថា ជាទីផ្សារនាំចូលរថយន្តអគ្គិសនីរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងតំបន់មួយចំនួន ដូចជាចិន ជប៉ុន និងកូរ៉េខាងត្បូង ជាដើម ដោយពួកគេភាគច្រើនមិនទាន់មានសមត្ថភាពអាចផលិតរថយន្តអគ្គិសនីដោយខ្លួនឯងនោះទេ ខណៈបច្ចុប្បន្នមានប្រទេសអាស៊ានតែ២ប៉ុណ្ណោះ ដែលអាចផលិតរថយន្តប្រភេទនេះដោយខ្លួនឯង។ តើប្រទេសទាំងពីរនេះមានប្រទេសណាខ្លះ?
រថយន្តអគ្គិសនី
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា រហូតមកដល់ពេលនេះ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ មានតែប្រទេសអាស៊ានពីរប៉ុណ្ណោះ ដែលមានសមត្ថភាពអាចផលិតរថយន្តអគ្គិសនីដោយខ្លួនឯង ពោលគឺប្រទេសម៉ាឡេស៊ី និងវៀតណាម។ ក្រុមហ៊ុនម៉ាឡេស៊ី Proton Holdings បានបង្ហាញពីម៉ូដែលរថយន្តអគ្គិសនីផលិតក្នុងស្រុកជាលើកដំបូងកាលពីដើមសប្តាហ៍នេះ។

រដ្ឋាភិបាលម៉ាឡេស៊ី បានគូសបញ្ជាក់ថា រថយន្តអគ្គិសនីម៉ូដែល e.MAS 7 ដែលជាផលិតផលក្នុងស្រុករបស់ម៉ាឡេស៊ីនេះ មានតម្លៃចន្លោះចាប់ពី២៤,៧០០ដុល្លារ ដល់ជាង២៧,៧០០ដុល្លារ ក្នុង១គ្រឿង។ តម្លៃនេះអាចប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនសំខាន់ៗមួយចំនួន ដូចជាក្រុមហ៊ុនចិន BYD ក្រុមហ៊ុនអាម៉េរិក Tesla និងក្រុមហ៊ុនអាល្លឺម៉ង់ BMW ជាដើម ហើយការលក់ជាក់ស្តែងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។

ជាមួយគ្នានេះ វៀតណាម ដែលជាអ្នកភូមិផលរបងជាមួយកម្ពុជា បានក្លាយជាប្រទេសអាស៊ានដំបូងគេដែលមានម៉ាកយីហោរថយន្តអគ្គិសនីក្នុងស្រុក បន្ទាប់ពីក្រុមហ៊ុន VinFast ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧។ រោងចក្រផលិតរថយន្តអគ្គិសនីរបស់ VinFast មានទីតាំងនៅក្នុងសួនឧស្សាហកម្មឌីញ វូ (Dinh Vu) នៅលើកោះមួយក្បែរទីក្រុងហៃហ្វុង ហើយរោងចក្រនេះមានសមត្ថភាពអាចផលិតអគ្គិសនីជាអតិបរមា៣០ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះជាប់ឈ្មោះជាប្រទេសផលិតមាសកំពូលទាំង១០របស់ពិភពលោក?

ហាងឆេងមាសលើទីផ្សារអន្តរជាតិ នៅមួយរយៈពេលចុងក្រោយនេះបានហក់ឡើងថ្លៃកប់ពពកជាប្រវត្តិសាស្ត្រឈានរហូតដល់ជាង៣ពាន់ដុល្លារអាម៉េរិក ក្នុង១តម្លឹង ដោ…

ក្រុមហ៊ុនបណ្តាក់ទុនជប៉ុន SoftBank គ្រោងជះលុយ១០០ពាន់លានដុល្លារវិនិយោគនៅសហរដ្ឋអាម៉េរិក

ក្រុមហ៊ុនបណ្តាក់ទុនដ៏ធំរបស់ជប៉ុន SoftBank ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ បានប្រកាសពីផែនការបណ្តាក់ទុន ដែលមានទំហំរហូតដល់១០០ពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ