វិស័យ​អាកាសចរណ៍ថៃ

Thai Airways កំពុងខិតទៅរកការប្រកាសក្ស័យធន ដើម្បីស្ដារនីតិសម្បទាអាជីវកម្ម


ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways International Plc កំពុងបោះជំហានខិតទៅរកការរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមរយៈការប្រកាសក្ស័យធនដោយតុលាការ បន្ទាប់ពីរាជរដ្ឋាភិបាលបានគាំទ្រចំពោះផែនការនេះ ហើយដំណើរការនេះ កំពុងស្ថិតនៅក្នុងការពិចារណាសម្រេចដោយគណៈរដ្ឋមន្ត្រី នៅថ្ងៃអង្គារសប្ដាហ៍នេះ។
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងខិតទៅរកការប្រកាសក្ស័យធន ដើម្បីស្ដារនីតិសម្បទាអាជីវកម្ម (រូបភាព៖ Reuters)
ដោយ

បើតាម​កាសែត​បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោកស្រី Narumon Pinyosinwat បាន​បញ្ជាក់ថា គណៈកម្មាធិការ​គោលនយោបាយ​សហគ្រាសរដ្ឋ សម្រាប់​សហគ្រាសរដ្ឋ បាន​ព្រមព្រៀងថា ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways នេះ គួរតែ​ ធ្វើ​ការស្ដារនីតិសម្បទា​អាជីវ​កម្ម​របស់ខ្លួន។

រដ្ឋាភិបាល​ទូទាំងពិភពលោក បាន​លះបង់ថវិកា​ជាង ៨៥ ពាន់លាន​ដុល្លារអាមេរិក ក្នុងការ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​របស់ខ្លួន បន្ទាប់ពី​មេរោគ​កូវីដ-១៩ បាន​វាយប្រហារ​ទៅ​លើ​តម្រូវការ​នៃការធ្វើដំណើរ។ ព្រំដែន​របស់ថៃ ក៏ត្រូវបាន​រឹតត្បិត ក្រោម​ស្ថានភាព​ប្រកាសអាសន្ន ក្នុងការ​ទប់ស្កាត់​នឹង​ការឆ្លង​រាលដាល​នៃមេរោគកូវីដ-១៩ នៅក្នុង​ខែ​ឧសភា ហើយ​ជើង​ហោះហើរ​អន្តរជាតិ​ភាគច្រើន​បាន​ហាមឃាត់​​រហូតដល់​ចុងខែ​មិថុនា ប៉ុន្ដែ ជើងហោះហើរ​ក្នុងស្រុកមួយចំនួន​ ក៏បាន​ចាប់ផ្ដើម​បើកដំណើរការឡើងវិញហើយដែរ។ ​

ក្រុមហ៊ុន​អាកាសចរណ៍ថៃ Thai Airways ដែលមាន​កាន់កាប់​ចំណែក​ភាគ​ហ៊ុន​ធំ​ដោយ​ក្រសួង​ហិរញ្ញវត្ថុថៃនោះ មាន​បំណុល​មិនទាន់ទូទាត់សង​ប្រហែល ៩២ពាន់លាន​បាត ឬស្មើនឹង​ប្រមាណជិត ៣ពាន់លាន​​ដុល្លារអាមេរិក​ ហើយក្នុងនោះ មាន​ប្រមាណ ៧៨% គឺជំពាក់​វិនិយោគិន​ដែលបាន​ទិញបណ្ណ​បំណុល​របស់​ក្រុមហ៊ុននេះ។ ​ នេះបើតាម​ទិន្នន័យ​ដែល​បង្ហាញដោយសារព័ត៌មាន Bloomberg។

ក្រុមហ៊ុន Tris Rating Co ដែល​ផ្នែកមួយនៃក្រុមហ៊ុនក្រុមហ៊ុន S&P Global Ratings បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់ខ្លួន​ថា ការដែល​រដ្ឋាភិបាល​កំពុង​ពិចារណា​​ក្នុងការ​ដាក់ពាក្យ​​ស្នើសុំ​ប្រកាសក្ស័យធន ដើម្បី​ធ្វើការរៀបចំ​រចនាសម្ព័ន្ធ​​ឡើងវិញនេះ បានធ្វើឲ្យ​ខូច​នូវទំនុកចិត្ត​របស់ក្រុមហ៊ុន និងថា​ សកម្មភាពចាំបាច់​ពីសំណាក់​រាជរដ្ឋាភិបាល នឹង​ត្រូវបាន​ធ្វើឡើង​ ដើម្បីធ្វើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​មួយនេះ អាច​បំពេញ​កាតព្វកិច្ច​​​បានទាន់ពេលវេលា។ 

លោក Thiti Tantikulanan អនុប្រធាន​​ប្រតិបត្តិ​ជាន់ខ្ពស់ នៃគ្រុមហ៊ុន Kasikornbank Plc បាន​និយាយ​ក្នុង​សិក្ខាសាលា​មួយ​នាពេល​ថ្មីៗនេះថា ម្ចាស់មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways នឹង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​​បំផុត សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ផែនការ​​ស្ដារនីតិសម្បទា​នេះ។ លោកបន្ថែមថា ផលប៉ះពាល់​មកលើ​ទីផ្សារ​មូលបត្រ​បំណុល​ជារួម នឹង​ត្រូវបានកំណត់ ​ព្រោះថា មាន​បណ្ណបំណុល​ភាគច្រើនបានលក់ចេញ ទៅកាន់​ក្រុមហ៊ុន​វិនិយោគិន​ដែលបានកំណត់។

ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​របស់ថៃ បាន​បង្ហាញពី​ការខាតបង់ប្រចាំឆ្នាំ​ជារៀងរាល់ឆ្នាំ តាំងពី​ចាប់ផ្ដើម​ឡើង​កាលពីឆ្នាំ២០១៣មក ពោលគឺក្រុមហ៊ុន​នេះ មានជួបបញ្ហា​តាំងពីមុន​ពេល​មានការ​ផ្ទុះឡើង​នៃមេរោគ​កូវីដ-១៩​ទៅទៀត។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​ធ្លាក់ចុះ​ ១៣% នៅក្នុងថ្ងៃចន្ទ ទី១៨ ខែឧសភានេះ ទៅដល់កម្រិត​មួយ​ទាប​បំផុត​ក្នុងរយៈពេល​ជាង ១ខែ​មកនេះ។ ភាគហ៊ុន​របស់​ក្រុមហ៊ុននេះ មានការធ្លាក់ចុះ​ជាង ៩០% ពី​តម្លៃដែលធ្លាប់មាន​ខ្ពស់បំផុត​ក្នុងឆ្នាំ១៩៩៩៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈ ៤សេនបន្ថែម

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារ ៤សេន បន្ថែមទៀតក្នុងមួយលីត្រ ដោយវាបានធ្វើឲ្យតម្…

គម្រោងថ្មី "អ័រគីដេ ដឹ​ពោធិ៍ចិនតុង" បើកការដ្ឋានសាងសង់​រួចហើយ និងបើកលក់ឆាប់ៗនេះ!

ព័ត៌មាន
សម្រាប់លោកអ្នកនាងដែលកំពុងស្វែងរកលំនៅឋានថ្មី គម្រោងមួយនេះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន Orkide Development ឬពីមុនគេស្គាល់ថាជា អ័រគីដេ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ