ក្រុមហ៊ុនបន្ទះឈីប

តើក្រុមហ៊ុនផលិតបន្ទះឈីបណាខ្លះ ដែលរងផលប៉ះពាល់ពីវិធានការរឹតបន្តឹងទីផ្សារបន្ទះឈីបរបស់អាម៉េរិក មកលើប្រទេសចិន?


សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមចាត់វិធានការជាលើកទី៣ លើឧស្សាហកម្មបន្ទះឈីបរបស់ចិន តាមរយៈការដាក់កម្រិតលើការនាំចេញទៅកាន់ក្រុមហ៊ុនចំនួន១៤០ រួមទាំងក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីប Naura Technology Group ផងដែរ។ ចំណាត់ការនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតបន្ទះឈីបធំៗជាច្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនបន្ទះឈីប
ដោយ

រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមអនុវត្តការបង្ក្រាបជាលើកទី៣ លើឧស្សាហកម្មបន្ទះឈីបរបស់ចិន តាមរយៈការរឹតបន្តឹងក្រុមហ៊ុនផលិតបន្ទះឈីបចំនួន១៤០ មិនឱ្យនាំចេញទៅឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន ក្នុងពេលឆាប់ៗនេះ។ ការបង្ក្រាបថ្មីនេះ នឹងទប់ស្កាត់លើការដឹកជញ្ជូនបន្ទះឈីបកម្រិតខ្ពស់ ដែលមានសារសំខាន់សម្រាប់កម្មវិធីបណ្តុះបណ្តាល AI ឧបករណ៍ផលិតបន្ទះសៀគ្វី ព្រមទាំងការរឹតបន្តឹងការនាំចេញលើឧបករណ៍ផលិតបន្ទះសៀគ្វី ដែលផលិតនៅប្រទេសមួយចំនួនរួមទាំងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ផងដែរ។

កិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិក ដើម្បីបន្ថយមហិច្ឆតាផលិតបន្ទះសៀគ្វីរបស់ទីក្រុងប៉េកាំងនេះនឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន មួយចំនួន ដូចជាក្រុមហ៊ុន Piotech និងក្រុមហ៊ុន SiCarrier Technology ដែលមានបំណងនាំចេញបន្ទះឈីបអង្គចងចាំដ៏ទំនើប និងឧបករណ៍ ផលិតបន្ទះសៀគ្វីជាច្រើនទៀតទៅកាន់ប្រទេសចិន។ លើសពីនេះវាក៏ទំនងជាធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនស្រាវជ្រាវ Lam Research ក្រុមហ៊ុន KLA និងក្រុមហ៊ុន Applied Materials ក៏ដូចជាក្រុមហ៊ុនផលិតឧបករណ៍ហូឡង់ ASM International ផងដែរ។

វិធានការនេះ ជាកិច្ចខិតខំទ្រង់ទ្រាយធំចុងក្រោយរបស់រដ្ឋបាលលោក បៃដិន ក្នុងការរារាំងសមត្ថភាពរបស់ចិន ក្នុងការទទួលបានបច្ចេកវិទ្យាកម្រិតខ្ពស់ និងការផលិតបន្ទះឈីប ដែលអាចជួយបង្កើនសមត្ថភាពស៊ើបការណ៍របស់យោធាចិន ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ របស់សហរដ្ឋអាម៉េរិក។

គម្រោងចាត់វិធានការថ្មីនេះ បានកើតឡើងនៅប៉ុន្មានសប្តាហ៍មុនពេលអតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចដោយលោកបានសន្យាថា នឹងបន្តរក្សាវិធានការតឹងតែងជាច្រើនរបស់លោក ចូ បៃដិន ចំពោះប្រទេសចិនផងដែរ៕​

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុនធំៗពីរប្រកាសចេញមុខផ្គត់ផ្គង់លោហៈទីតានីញ៉ូម ចំពេលខ្សែច្រវាក់ផ្គត់ផ្គង់លោហៈកម្រនេះកំពុងរងការគំរាមកំហែង

ស្របពេលខ្សែច្រវាក់ផ្គត់ផ្គង់លោហៈធាតុទីតានីញ៉ូម កំពុងរងការរំខាន ដោយសារភាពតានតឹងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ជប៉ុនបានចេញមកប្រកាសថា ខ្ល…

អាកាសយានដ្ឋានក្រុងហុងកុងជាប់ជាមជ្ឈមណ្ឌលដឹកទំនិញតាមអាកាសល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិក

អាកាសយានដ្ឋានអន្តរជាតិ ក្រុងហុងកុង បានជាប់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសល្អបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ