Advertisement
បំណុល​កសិករ​

ថៃកំពុងព្រួយចិត្ត រឿងបំណុលរបស់កសិករ កំពុងកើនឡើង


របាយការណ៍ពី ការិយាល័យស្ថិតិជាតិរបស់ថៃ បានបង្ហាញថា ក្នុងចំណោមពលរដ្ឋជំពាក់បំណុលរដ្ឋជិត ៤លាននាក់ មានជាង ១លាននាក់ទៅហើយ ជាកសិករ ខណៈដែលនៅប្រទេសថៃ វិស័យកសិកម្មត្រូវបានគេចាត់ទុកថា ជាវិស័យស្នូលមួយនៅពីក្រោយ ការរីកចម្រើនលូតលាស់សេដ្ឋកិច្ចក្នុងប្រទេស។ទោះយ៉ាងណា តាមការបញ្ជាក់ក្នុងរបាយការណ៍ បំណុលរបស់កសិករនៅក្នុងប្រទេសនេះ ក៏កំពុងមានការកើនឡើងជាលំដាប់ផងដែរ។
ថៃកំពុងព្រួយចិត្ត រឿងបំណុលរបស់កសិករ កំពុងកើនឡើង (https://www.bangkokpost.com)
ដោយ
Advertisement

បើតាម​សារព័ត៌មាន​​បាង​កកប៉ុស្ដិ៍​ បានឲ្យថា ពាណិជ្ជកម្ម​ស្រូវ​អង្ករ​ ដែល​ជាផលិត​ផល​កសិកម្ម​សំខាន់​បំផុត​របស់ថៃ កាលពីឆ្នាំ​​មុន​នេះ សម្រេច​បាន​ជាង ៥ពាន់​លានដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ​​ជិត ១៣% នៃ​ផលិតផល​កសិកម្ម​ទាំងអស់។ ទោះយ៉ាងណា បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​ គ្រោះរាំងស្ងួត និងទឹកជំនន់​ជាដើម​នោះ បាន​ធ្វើឲ្យ​​តម្លៃថ្លៃ​ដើម​ផលិត​​របស់​កសិករ​​មាន​ការកើន​ឡើង​ខ្ពស់ ហើយ​កត្តា​ទាំងនេះ ក៏បានធ្វើ​ឲ្យ​កសិករ​ថៃ​ កំពុង​​រងការ​ជំពាក់​បំណុល​កាន់តែច្រើន​ឡើង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​​ថៃក៏បាន​​ផ្ដល់​ជំនួយ​ខ្លះៗ​ផងដែរ ទៅលើ​បញ្ហា​នេះ ប៉ុន្ដែ​ហាក់​​មិនអាច​ដោះ​ស្រាយ​​បាន​ល្អ​ប្រសើរ​នោះ​ឡើយ។ 

របាយការណ៍ពី ការិយាល័យ​ស្ថិតិ​ជាតិ​​របស់ថៃ បានឲ្យ​ដឹងថា បំណុល​កសិករ​ ដែលភាគ​ច្រើន​​ជាកសិករ​​ដាំដុះ​ស្រូវ បានកើន​ឡើង​ដល់ ៧៣ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៦ ​និង​បានបន្ដ​កើនឡើង​ដល់ប្រមាណ ៨៥ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ២០១៧។ ក្នុង​ចំណោម​​ពលរដ្ឋ​ជំពាក់​បំណុល​​រដ្ឋជិត ​៣,៨លាននាក់ មាន​ជាង​ ១,១​លាន​នាក់​ទៅ​ហើយ ជាកសិករ​។

កាលពី​​ខែ​សីហា​កន្លង​ទៅនេះ ក៏មាន​ប្រជា​កសិករ​​រាប់រយ​នាក់​បាន​ធ្វើការ​ប្រមូល​ផ្ដុំ​​តវ៉ា​​ទាមទារ​ដំណោះស្រាយ ជុំវិញ​បញ្ហា​បំណុល​នេះដែរ ហើយ​ខាង​រដ្ឋាភិបាលថៃ បាន​យល់ព្រម​​បន្ធូរ​បន្ថយ​​បន្ទុក​នេះ ដោយកាត់​បន្ថយ​​នូវ​អត្រាការ​ប្រាក់​​កម្ចី​ ដែល​ពួក​គេ​​ត្រូវ​សង​ត្រឡប់។​ តែ​ដំណោះ​ស្រាយនេះ ហាក់ដូចជា​​មិនអាច​​ជួយ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ខ្លាំង​នោះទេ។ 

គួរជម្រាប​ដែរថា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​ ពិសេស​​វិស័យ​ស្រូវ​អង្ករ នាពេលថ្មីៗ​នេះ រាជ​រដ្ឋាភិបាល​ថៃ ក៏បាន​​ប្រកាស​​នឹង​​ផ្ដល់​​នូវម៉ាស៊ីន​ច្រូតកាត់​ស្រូវ​ក្នុង​តម្លៃ​សមរម្យ សម្រាប់​​ត្រៀម​​ប្រមូល​ផល​​ស្រូវ​នៅ​ក្នុង​ខែ​វិច្ឆិកា និងខែ​ធ្នូ​ខាងមុខ​នេះ ខណៈដែល​​តម្លៃ​ស្រូវ​អង្ករ​ក្រអូប​ប្រណីត​ ហូមម៉ាលី​របស់​ថៃ​នៅឆ្នាំនេះ​ ត្រូវ​បាន​គេ​រំពឹងថា នឹង​អាច​ឈាន​ទៅបំបែក​កំណត់​ត្រាថ្មី ក្នុងតម្លៃ​ខ្ពស់​មិន​ធ្លាប់​មាន ចន្លោះ​ពីជាង​៤៨០ ដុល្លារ ទៅជាង​៥០០ ដុល្លារ​ក្នុង​មួយតោន៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បារាំង-​វៀតណាម ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​​ក្នុង​​ទឹកប្រាក់ ១០​ពាន់​លានដុល្លារ

ព័ត៌មាន
នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម (ថ្ងៃទី២-៤ វិច្ឆិកា ២០១៨) ដែល​នៅ​ទីនោះ នាយករដ្ឋ...

វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ

ព័ត៌មាន
ការនាំចេញ ផលិតផលសម្លៀកបំពាក់ របស់ប្រទេសវៀតណាម នៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ជិត ១៥% ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៣៥...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ