វិស័យ SME

ក្រោយពលរដ្ឋខ្មែរធ្វើពហិការមិនប្រើទំនិញថៃ មានជនខិលខូចមួយចំនួនបន្លំទំនិញថៃ ធ្វើជាទំនិញខ្មែរ ខណៈអ្នកជំនាញចាត់ទុកជាទង្វើមិនគប្បី


ក្រោយប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ មានហេតុការណ៍យកទំនិញថៃ មកបន្លំធ្វើជាទំនិញខ្មែរកើតមានឡើងជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីពេលថ្មីៗមានការបន្លំយកមីថៃ មកដាក់ក្នុងកេសមីរបស់ខ្មែរហើយដាក់លក់នៅលើទីផ្សារ។ ហើយកាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្មក៏ធ្លាប់បានគំរាមចាត់វិធានការចំពោះអ្នកដែលបានបន្លំលេខបាកូដផលិតផលរបស់បរទេសហើយបិទបាកូដផលិតនៅខ្មែរផងដែរ។
វិស័យ SME
ដោយ

តែយ៉ាងណា បើតាមការអះអាងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ករណីលក់បន្លំទំនិញថៃនេះបានកើតមានឡើងចំពោះអ្នកលក់ចែកចាយតូចៗមួយចំនួនប៉ុណ្ណោះ ហើយ ក.ប.ប ក៏បានធ្វើកិច្ចសន្យាជាមួយពួកគេទាំងនោះឱ្យបញ្ឍប់ការលក់កេងបន្លំនេះផងដែរ។​

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ខណៈពេលដែលប្រទេសថៃ បានធ្វើទុក្ខបុកម្នេញ និងឈ្លានពានមកលើកម្ពុជា យ៉ាងព្រៃផ្សៃ រួមទាំងដេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងផងនោះ អាជីវករអ្នកលក់ចែកចាយមួយចំនួនមិនគួរឆ្លៀតឱកាសលក់ដូរកេងបន្លំពលរដ្ឋដោយយកផលិតផលថៃ បន្លំជាផលិតផលខ្មែរ ដែលអ្នកជំនាញរូបនេះចាត់ទុកជាក្រុមពិការមនសិកាជាតិ។ អ្នកជំនាញរូបនេះបានអះអាងថា ស្ថានភាពចលនាគាំទ្រផលិតផលខ្មែរមិនងាយនឹងកើតមាននោះទេ ដូចនេះលោកស្នើដល់អាជ្ញាធរ​ពាក់ព័ន្ធ គួរចាត់វិធានការក្ដៅចំពោះអ្នកលក់ចែកចាយណាដែលហ៊ានលក់ដូរក្លែងបន្លំរបស់ថៃ ធ្វើជាផលិតផលខ្មែរ និងអ្នកនាំចូលនៅតាមព្រំដែនផងដែរ។

​ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា ស្របពេលពលរដ្ឋកំពុងមានចលនាពហិការមិនប្រើប្រាស់ផលិតផលថៃ ដូច្នេះចំពោះករណីដែលអ្នកលក់ចែកចាយមួយចំនួនដែលបានយកមីកញ្ជប់របស់ថៃ ដាក់ចូលកេះមីរបស់ខ្មែរនេះជាករណីលក់ដូរបែបក្លែងបន្លំ ដែលជាទង្វើខុសច្បាប់ និងត្រូវតែទទួលទោសទណ្ឌ។

​ពាក់ព័ន្ធគ្នានេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ឱ្យដឹងថា ចំពោះករណីលួចបន្លំម៉ាកផលិតផលថៃ​ ជារបស់ខ្មែរនេះ កើតមានឡើងចំពោះអាជីវករអ្នកលក់ចែកចាយមួយចំនួនដែលនៅសល់ក្នុងស្តុកប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋាន ក.ប.ប រូបនេះ កម្លាំងជំនាញបានចុះអន្តរាគមន៍ និងត្រួតពិនិត្យ និងបានអប់រំដោយធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការលក់ដូរបែបកេងបន្លំបន្តទៀតផងដែរ។

​គួរបញ្ជាក់ថា កាលពីកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការហាមឃាត់ការនាំចូលនូវមុខទំនិញរបស់ថៃមកកម្ពុជា ចំនួន៣មុខ ដូចជាបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ ដោយក្រៅពី៣មុខនេះមិនមែនជាទំនិញហាមឃាត់នោះឡើយ។ តែយ៉ាងណាគេសង្កេតឃើញថា ក្រោយថៃ បើកការឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាឱកាសមួយក្នុងការជំរុញការគាំទ្រផលិតផលក្នុងស្រុក៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ភ្ញៀវទេសចរជាង២លាននាក់ ដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈសៀមរាប និងបាត់ដំបង ជាគោលដៅទាក់ទាញជាងគេ

ពលរដ្ឋខ្មែរតែងតែឆ្លៀតពេលធ្វើដំណើរកម្សាន្តជួបជុំសាច់ញាតិទៅកាន់ខេត្តគោលដៅទេសចរណ៍នានារៀងរាល់ឱកាសឈប់សម្រាកនៃពិធីបុណ្យទានម្ដងៗ ជាក់ស្តែងនៅក្ន…

មេធនាគារ SME ចាត់ទុកការធ្វើពហិការមិនប្រើផលិតផលថៃ របស់ពលរដ្ឋ ជាឱកាសពង្រីកផលិតកម្មរបស់ SME

ការធ្វើពហិការរបស់ពលរដ្ឋខ្មែរឈប់ប្រើប្រាស់ទំនិញរបស់ថៃ កំពុងធ្វើឱ្យផលិតកម្មនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា មានការវិវត្តគួរឱ្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ