WHO

WHO កំពុងកៀរគរទុនបម្រុងជាង ២៣ ពាន់លានដុល្លារ សម្រាប់ទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩


អង្គការសុខភាពពិភពលោក និងដៃគូក្រុមជំនួយផ្សេងទៀត បានអំពាវនាវដល់មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំង ២០ (G20) ឱ្យផ្តល់មូលនិធិដល់គម្រោងចំនួនជាង ២៣ ពាន់លានដុល្លារ ដើម្បីទិញ និងនាំយកវ៉ាក់សាំង ឧបករណ៍តេស្ត និងថ្នាំព្យាបាលកូវីដ ទៅកាន់ប្រទេសក្រីក្រក្នុងរយៈពេល ១២ ខែខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ចិននឹងផ្ដល់លុយ ៣០លានដុល្លារថែមទៀត ដល់អង្គការ WHO ក្រោយពីអាមេរិកប្រកាសបង្កកការផ្ដល់មូលនិធិដល់អង្គការនេះ (រូបភាព៖ http://www.xinhuanet.com)

អគ្គនាយក WHO លោក តេ​ដ្រូ​ស បាន​និយាយ​ថា ការ​ចូលរួម​ពី​ក្រុម​មេដឹកនាំ​ប្រទេស G20  ដែល​មាន​ទាំង​អំណាច​នយោបាយ និង​ហិរញ្ញវត្ថុ​ពិតជា​សំខាន់​ខ្លាំង​ណាស់ ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត ដោយ​ផ្តល់​ជា​ថវិកា​តាម​រយៈ​មូលនិធិ សម្រាប់​គាំទ្រ​ផែនការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ប្រមាណ ៥ លាន​នាក់​។

យ៉ាងណាមិញ  បើ​តាម​អង្គការ អែក អេ ( ACT-A) ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​នូវ​មធ្យោបាយ​បញ្ចប់​ជំងឺ​រាតត្បាត​បាន​និយាយ​ថា  ចាប់ពី​ពេល​នេះ​រហូត​ដល់​ខែកញ្ញា ឆ្នាំ ២០២២ គេ​បាន​គេ​រំពឹង​ថា នឹង​មានការ​ចូលរួម​បរិច្ចាគ​ក្នុង​ការ​ទិញ​ថ្នាំ​គ្រាប់​ប្រឆាំង​ជំងឺ​កូ​វី​ដ ដែល​ផលិត​ដោយ ក្រុមហ៊ុន Merck សម្រាប់​ការ​ព្យាបាល​កម្រិត​ស្រាល និង ករណី​កម្រិត​មធ្យម​នៅ​បណ្ដា​ប្រទេស​ក្រីក្រ​។ ចំពោះ​ផែនការ​នេះ WHO បាន​ប្រកាស​នឹង​ជួយ​ប្រទេស​ក្រីក្រ​អាច​ទិញ​ថ្នាំ​គ្រាប់​នេះ ក្នុង​តម្លៃ ១០ ដុល្លារ​ក្នុង​មួយ​កញ្ចប់​ផង​ដែរ​។

យ៉ាងណាមិញ លោក ខែល បី​ល ( Carl Bildt) បេសកជន​ពិសេស​របស់​អង្គការ WHO ប្រចាំ​អង្គការ ACT-A បាន​និយាយ​ថា សំណើ​របស់ WHO ដែល​មាន​តម្លៃ​ជាង ២៣​ពាន់​លាន​ដុល្លារ នេះ​ជា​ចំនួន​ដ៏​សមរម្យ​មួយ ប្រសិនបើ​ប្រៀបធៀប​ជាមួយនឹង​ការ​ខូចខាត​សេដ្ឋកិច្ច​ពិភពលោក ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​នា​ពេល​បច្ចុប្បន្ន​។ ក្នុង​នោះ នាយក​រដ្ឋមន្ត្រី ន័​រវេ​ស ដែល​ជា​សហ​ប្រធាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រៃ​អង្គាស​ថវិកា​បាន​និយាយ​ថា  នឹង​ជំរុញ​ឱ្យ​ប្រទេស G20 ធ្វើការ​ប្តេជ្ញា​ចិត្ត​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​នេះ  ។

សូម​ជម្រាប​ថា ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ WHO និយាយ​ថា យន្តការ​កូ​វ៉ា​ក់ COVAX បាន​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១៩​ប្រមាណ ៤០០ លាន​ដូ​ស​ហើយ​ដល់​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​ប្រមាណ​ជាង ១៤០ ប្រទេស ដែល​ក្នុង​នោះ សុទ្ធសឹងតែ​ជា​ប្រទេស​មាន​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាប​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេស G20 សន្យាផ្តល់ការគាំទ្របន្ថែមដល់សេដ្ឋកិច្ចពិភពលោក និងជួយប្រទេសក្រីក្រឲ្យទទួលវ៉ាក់សាំងបានលឿន

ព័ត៌មាន
មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកច្រើនខ្លាំងទាំង២០ប្រទេស ឬហៅកាត់ដោយខ្លីថា G20 ក្នុងជំនួបកំពូលនៅចុងសប្ដាហ៍មុននេះ បានសន្យាលើការការគាំ…

សសរស្ដម្ភចំនួន៦របស់វៀតណាមដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ មានអ្វីខ្លះ?

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម នឹងផ្ដោតទៅលើសសរស្ដម្ភចំនួន៦ ដើម្បីស្ដារសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩ ដោយក្នុងនោះក៏រួមមានការបន្ធូរបន្ថយការលំបាកដល់ក្រុមហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ