ប្រាក់រៀល Vs ប្រាក់ដុល្លារ

ធនាគារជាតិទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រមូលក្រដាសប្រាក់ ១$, ២$ និង ៥$ ដើម្បីដឹកចេញទៅក្រៅប្រទេស


ធនាគារជាតិបានសម្រេចទុកពេលឲ្យ ៣ខែ ពោលចាប់ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ទៅដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។
ធនាគារជាតិទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រមូលក្រដាសប្រាក់ ១$, ២$ និង ៥$ ដើម្បីដឹកចេញទៅក្រៅប្រទេស។

ការ​សម្រេចរបស់ធនាគារជាតិនេះ គឺធ្វើឡើង​​បន្ទាប់ពីមាន​ការកិច្ចប្រជុំពិភាក្សាគ្នា​ជាមួយនឹង​ តំណាង​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិ​នៃកម្ពុជា មានការគរជន់​ក្រដាស​ប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដែលនេះ​ត្រូវបាន​ធនាគារជាតិ បញ្ជាក់ថា តម្រូវការ​នៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាប​ក្នុងទីផ្សារ។

បើតាម​ធនាគារជាតិ ក្នុងរយៈពេល ៦ខែ ចុងក្រោហនេះ ប្រាក់រៀល​ ក៏ដូចជា​រូបិយបណ្ណ​ក្នុងតំបន់​ បានធ្លាក់ចុះថ្លៃ គួរឲ្យកត់សម្គាល់ ធៀបនឹង​ប្រាក់ដុល្លារអាមេរិក។ ចំពោះប្រទេសក្នុងតំបន់ ​តម្លៃ រូបិយបណ្ណ​របស់គេធ្លាក់ថ្លៃ គឺជាចម្បង​ដោយសារតែ​ការធ្លាក់ចុះនៃ​ការនាំចេញ និងលំហូរ​ចេញនៃមូលធន។ ចំណែកឯ​កម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀល គឺដោយសារតែ​តម្រូវការ​ ប្រាក់រៀល​ធ្លាក់ចុះ ដែលជាកត្តាចម្បង​បណ្ដាលមកពី ការថមថយ​នៃសកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និងការធ្លាក់ចុះ​តម្រូវការ​ប្រាក់រៀល​សម្រាប់​បង់ពន្ធ។ល។

បើតាម​ធនាគារជាតិ ការធ្លាក់ថ្លៃ​ប្រាក់រៀល​ ធៀបនឹង​ដុល្លារអាមេរិកនេះ មានឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ប្រជាកសិករ​ ដែលមានចំណូល​ជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ចរន្ដ​សេដ្ឋកិច្ច ជាពិសេស​សម្រាប់​ប្រតិបត្តិការ​ដែលមានទំហំតូច ការប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក ប្រភេទតូចៗគួរតែ​ត្រូវជំនួស​ដោយប្រើប្រាស់​ប្រាក់វៀលវិញ។

ចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិ នឹងផ្ទេរ​ការចំណាយ​ដឹកជញ្ជូន​ចេញ ទៅក្រៅប្រទេស​លើក្រដាស​ប្រាក់​ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារនេះ ឲ្យគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុជាអ្នករ៉ាប់រងវិញ ចំពោះការទទួល​ក្រដាស​ប្រាក់ដុល្លារអាមេរិក ១០ ដុល្លារឡើងទៅ គឺមិនមានកម្រៃសេវាទេ។

លើសពីនេះ ធនាគារជាតិ ក៏នឹង​បន្ដពិភាក្សា​ជាមួយនឹង​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈាន​ទៅកំណត់​ពេលវេលា​ណាមួយសមស្រប ដើម្បីផ្អាក​ការទទួល​ក្រដាស​ប្រាក់​ដុល្លារអាមេរិក​ប្រភេទតូច​ទាំងស្រុង ពីគ្រឹះស្ថាន​ធនាគារ និងហរិញ្ញវត្ថុផងដែរ។

ទោះយ៉ាងណា ធនាគារជាតិបញ្ជាក់ថា ការអនុវត្ត​វិធានការខាងលើនេះ មិនមែនមានន័យថា ជាការហាមឃាត់​ចរាចរណ៍​ក្រដាស​ប្រាក់​ដុល្លារអាមេរិកប្រភេទតូចៗ​ទាំងនេះ លើទីផ្សារនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វត្តមាន​ធនាគារ​អេស៊ីលីដា បាន​បំបែក​ឯតទគ្គកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា

ព័ត៌មាន
បន្ទាប់​ពី​ធនាគារ​អេស៊ីលីដា បាន​សម្រេច​ឈាន​ជើង​ទៅ​គោះជួង​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជាផ្លូវការ​នៅលើ​ផ្សារ​មូលបត្រ​កម្ពុជា​រួចមក គ…

អង្គការ​ខុមហ្រ្វែល​សង្កេត​ឃើញ​ថា ប្រសិទ្ធភាព​សភា​ឯកបក្ស​មាន​ការ​ធ្លាក់ចុះ

ព័ត៌មាន
អង្គការ ខុមហ្រ្វែល បាន​ចេញ​ការសង្កេត​មួយ​របស់​ខ្លួន នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ថា ប្រសិទ្ធភាព​សភា​ឯកបក្ស​មាន​ការធ្លាក់ចុះ​ដោយសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ