អ៊ុយក្រែន-រុស្ស៊ី-អាមេរិក-WHO

WHO ចេញរបាយការណ៍អាសន្នផ្នែកសុខាភិបាលនៅអ៊ុយក្រែន ខណៈរុស្ស៊ីតឹងសរសៃកដាក់អាមេរិកចាត់ទុករបាយការណ៍ថាជារឿងនយោបាយ


សហរដ្ឋអាមេរិក និងរុស្ស៊ីបានតម្លើងសរសៃកដាក់គ្នាសាជាថ្មីកាលពីចុងសប្តាហ៍មុន ជុំវិញរបាយការណ៍របស់អង្គការសុខភាពពិភពលោកស្តីពីវិបត្តិមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលសហរដ្ឋអាមេរិកអំពាវនាវឱ្យអង្គការអន្តរជាតិមួយនេះត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ផ្ទុយទៅវិញ ប្រទេសរុស្ស៊ីចោទថានេះជាចេតនានយោបាយសុទ្ធសាធ មិនមែនដើម្បីមូលហេតុមនុស្សធម៌អ្វីឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
WHO ចេញរបាយការណ៍ស្តីពីហានិភ័យនៃសុខភាពក្នុងប្រទេសអ៊ុយក្រែន

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Ghebreyesus បានផ្ញើររបាយការណ៍ស្តីពីស្ថានភាពមនុស្សធម៌ ទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិ WHO ដែលមានរុស្ស៊ី និងអាមេរិកជាសមាជិក។ របាយការណ៍គ្រប់ដណ្តប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈ ដែលបង្ហាញថា ស្ថានភាពផ្នែកសុខាភិបាលនៃប្រជាជនអ៊ុយក្រែនកំពុងស្ថិតក្នុងភាពអាសន្នបំផុត និងក្នុងចំណោម៨ប្រទេសផ្សេងទៀត។

ក្នុងនោះ របាយការណ៍បានគូសបញ្ជាក់ពីចំនួននៃជនរងក្រោះស៊ីវិលជាង ១៤,០០០ នាក់ និងប្រជាជនអ៊ុយក្រែនជាង ១៧លាននាក់ទៀតកំពុងត្រូវការជំនួយមនុស្សធម៌ ព្រមទាំងប្រជាជន ៧,៥ នាក់ផ្សេងទៀតបាននិងកំពុងផ្លាស់ប្តូរទីលំនៅបណ្តោះអាសន្នទៅប្រទេសផ្សេងៗទូទាំងទ្វីបអឺរ៉ុប។ បើតាមរបាយការណ៍ដដែលបានឱ្យដឹងថា ក្នុងចំណោមការវាយប្រហារ ៤៧១ ដងដោយប្រើអាវុធធុនធ្ងន់លើកន្លែងថែទាំសុខភាពនៅទូទាំងពិភពលោក មាន ៤៤៨ ដងបានកើតឡើងក្នុងប្រទេសអ៊ុយក្រែន។

យ៉ាណាក៏ដោយ មន្ត្រីតំណាងប្រទេសរុស្ស៊ីប្រចាំក្រុមប្រឹក្សាភិបាល WHO បានហៅរបាយការណ៍នេះថា ជារឿងនយោបាយនិងមានភាពលម្អៀង ដោយបន្ថែមថាជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ គួរជម្របថា កាលពីពេលកន្លងទៅ ទីក្រុងម៉ូស្គូតែងអះអាងខ្លួនឯងថា មិនបានកំណត់គោលដៅលើជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន និងថាទង្វើរបស់ខ្លួនជា «ប្រតិបត្តិការយោធាពិសេស» ដែលពិភពលោកមើលឃើញថាជាការឈ្លានពានដោយប្រើកម្លាំងយោធា។

ដោយឡែក លោកស្រី Sheba Crocker តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិវិញ បានអំពាវនាវឱ្យមានរបាយការណ៍ថ្មីមួយ ដើម្បីចងក្រងឯកសារឧប្បត្តិហេតុនៅអ៊ុយក្រែនតាំងពីខែកញ្ញាមក។ បើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកស្រីបាននិយាយថា សង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យបាត់បង់ជីវិតមនុស្សជាច្រើន និងក្រុមមនុស្សដែលងាយរងក្រោះដូចជាកុមារ មនុស្សចាស់ សុទ្ធតែទទួលហានិភ័យធ្ងន់ធ្ងរផ្នែកថែទាំសុខភាព៕




អត្ថបទបន្ទាប់


តើកូរ៉េខាងត្បូងនឹងដើរតាមខ្លួនជាមួយសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីរាំងខ្ទប់ពាណិជ្ជកម្មបន្ទះឈីបជាមួយចិន ឬយ៉ាងណា?

ប្រទេសកូរ៉េខាងត្បូងត្រូវបានគេដឹងថា មានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយនឹងមហាយក្សចិន ពិសេសលើបច្ចេកវិទ្យា និងបន្ទះឈីប បើទោះបីជា ប្រទេស…

ក្រុមហ៊ុន Smart Axiata លើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការចុះអត្តសញ្ញាណលេខទូរស័ព្ទ

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចាប់ផ្តើមនូវយុទ្ធនាការមួយ ដើម្បីលើកទឹកចិត្តអតិថិជនរបស់ខ្លួនឲ្យចុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ