កូរ៉េខាងត្បូង

តើកូរ៉េខាងត្បូងនឹងដើរតាមខ្លួនជាមួយសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីរាំងខ្ទប់ពាណិជ្ជកម្មបន្ទះឈីបជាមួយចិន ឬយ៉ាងណា?


ប្រទេសកូរ៉េខាងត្បូងត្រូវបានគេដឹងថា មានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយនឹងមហាយក្សចិន ពិសេសលើបច្ចេកវិទ្យា និងបន្ទះឈីប បើទោះបីជា ប្រទេសទាំងពីរនេះ មានទំនាក់ទំនងផ្នែកនយោបាយល្អក់កករនឹងគ្នាច្រើនក្ដី។ យ៉ាងណាមិញ ស្របពេលដែល អាមេរិកជាបងធំ បានផ្ដួចផ្ដើមគំនិត និងកំពុងប្រមែរប្រមូលសម្ព័ន្ធមិត្តឲ្យដើរតាមខ្លួន ក្នុងការរាំងខ្ទប់ពាណិជ្ជកម្មបន្ទះឈីបជាមួយប្រទេសចិននោះ កូរ៉េខាងត្បូងកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងនាពេលនេះ។
កូរ៉ខាងត្បូងនិងដើរតាមសម្ព័នមិត្តឬយ៉ាងណាក្នុងការរាំងខ្ទប់ពាណិជ្ជកម្មបន្ទះឈីបជាមួយនិងចិន

ឥឡូវនេះ អាមេរិកបានបញ្ចុះបញ្ចូលរួចហើយឲ្យជប៉ុន តៃវ៉ាន់ និងហូឡង់ ដើរតាមខ្លួនក្នុងការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មបន្ទះឈីបទៅលើប្រទេសចិននេះ នៅឡើយតែកូរ៉េខាងត្បូងប៉ុណ្ណោះ ដែលមិនទាន់បង្ហាញពីគោលជំហរដើរតាមអាមេរិក។ សំណួរសួរថា តើទីក្រុងសេអ៊ូល នឹងត្រូវតែដើរតាមអាមេរិក នៅក្នុងពាណិជ្ជកម្មបន្ទះឈីបនេះ នៅទីបំផុត ឬក៏យ៉ាងណា?

វាមិនមែនជារឿងពិបាកយល់ឡើយ ដែលកូរ៉េខាងត្បូងមិនចង់ដើរតាមអាមេរិក ក្នុងការដាក់ទណ្ឌកម្មចិនលើពាណិជ្ជកម្មបន្ទះឈីបនេះ ដ្បិតថា កូរ៉េខាងត្បូង និងចិន គឺមានទំនាក់ទំនងពាណិជ្ជកម្មដ៏ស្អិតល្មួតទាក់ទងនឹងបន្ទះឈីបនេះ ខណៈបច្ចុប្បន្នក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងមិនតិចនោះឡើយ ដែលមានរោងចក្រនៅប្រទេសចិន ហើយចង់ ឬមិនចង់ បើមានការរាំងខ្ទប់ពាណិជ្ជកម្មជាមួយចិនមែន ទីក្រុងសេអ៊ូល ក៏នឹងត្រូវរងការខាតបង់មិនតិចនោះដែរ ករណីមានការសងសឹកវិញពីទីក្រុងប៉េកាំង។

មកទល់ពេលនេះ កូរ៉េខាងត្បូង មិនទាន់ងក់ក្បាល ចូលរួមជាមួយនឹងគំនិតផ្ដួចផ្ដើម សម្ព័ន្ធមិត្តបន្ទះឈីបទាំង៤ ដែលដឹកនាំដោយអាមេរិក ( US-led Chip 4 alliance) នៅឡើយទេ ប៉ុន្ដែ គំនិតផ្ដួចផ្ដើមនេះ បានចូលរួមពីជប៉ុន កោះតៃវ៉ាន់រួចហើយ ក្នុងការទប់ទល់នឹងចិននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប។ មកទល់ពេលនេះ ទីក្រុងសេអ៊ូល ក៏មិនទាន់ចូលរួមជាមួយជាមួយជប៉ុន និងហូឡង់ ក្នុងការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសចិននៅឡើយដែរ។ ទោះជាយ៉ាងនេះក្ដី គេមើលឃើញថា ពាណិជ្ជកម្មបន្ទះឈីបរវាងចិន និងកូរ៉េខាងត្បូង ក៏បានបង្ហាញពីសញ្ញាធ្លាក់ចុះរួចទៅហើយនាពេលថ្មីៗនេះ។

លោក Kim Yang-Paeng អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកូរ៉េសម្រាប់សេដ្ឋកិច្ច ឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនកូរ៉េខាងត្បូងដែលកំពុងមានពាណិជ្ជកម្មនៅក្នុងប្រទេសចិននោះ នឹងវាពិតជាពិបាកណាស់ក្នុងការប្រឆាំងតបតវិញ នោះក៏ដោយសារតែអាមេរិក មានកាន់កាប់ប៉ាតង់នៃទិដ្ឋភាពសំខាន់ៗមួយចំនួន ព្រមទាំងបច្ចេកវិទ្យាស្នូល ដែលមានសារៈសំខាន់សម្រាប់ដំណើរការផលិតបន្ទះឈីបជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតឈីបធំៗរបស់កូរ៉េខាងត្បូងដែលកំពុងមានប្រតិបត្តិការផលិតនៅក្នុងប្រទេសចិនរួមមាន Samsung និងSK Hynix ជាដើមកំពុងមានការលំបាកក្នុងការបង្កើនផលិតកម្មរបស់ខ្លួន នៅពេលដែលទីក្រុងវ៉ាស៊ិនតោនបានដាក់ការរិតត្បិតលើការនាំចេញឧបករណ៍សម្រាប់បម្រើដល់ការផលិតបន្ទះឈីបមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន។

ទោះយ៉ាងណា កូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា នឹងត្រូវរងសម្ពាធកាន់តែខ្លាំងនៅឆ្នាំ២០២៣ ដោយគេជឿថា អាមេរិកអាចនឹងបង្ខំឲ្យទីក្រុងសេអ៊ូលត្រូវតែផ្គូរផ្គងគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគបន្ទះឈីបរបស់ខ្លួនឲ្យត្រូវតាមការចង់បានរបស់ខ្លួន ដោយសារតែអាមេរិក គឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់កូរ៉េខាងត្បូង៕




អត្ថបទបន្ទាប់


ចិនព្រមានឆ្លើយតបវិញ ក្រោយអាមេរិកបាញ់ទម្លាក់បាឡុងចារកម្ម ខណៈប៉េកាំងថា ជាឧបការណ៍ស៊ីវិល

ព័ត៌មាន
នៅទីបំផុតដូចគេស្មានមិនខុសមែន សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន បានសម្រេចបាញ់ទម្លាក់បាឡុងដែលគេសង្ស័យថាជាឧបករណ៍ចារកម្មរបស់ប្រទេសចិននៅឆ្នេ…

WHO ចេញរបាយការណ៍អាសន្នផ្នែកសុខាភិបាលនៅអ៊ុយក្រែន ខណៈរុស្ស៊ីតឹងសរសៃកដាក់អាមេរិកចាត់ទុករបាយការណ៍ថាជារឿងនយោបាយ

ព័ត៌មាន
សហរដ្ឋអាមេរិក និងរុស្ស៊ីបានតម្លើងសរសៃកដាក់គ្នាសាជាថ្មីកាលពីចុងសប្តាហ៍មុន ជុំវិញរបាយការណ៍របស់អង្គការសុខភាពពិភពលោកស្តីពីវិបត្តិមនុស្សធម៌…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ