អ៊ុយក្រែនប្រកាសបិទកំពង់ផែសមុទ្រ

អ៊ុយក្រែនប្រកាសបិទកំពង់ផែសមុទ្រ ខណៈស្បៀងជាគ្រាប់ធញ្ញជាតិរាប់សិបលានតោនត្រូវបានបាត់បង់


ប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទ ទី ២ឧសភា បានប្រកាសបិទកំពង់ផែសមុទ្ររបស់ខ្លួនខ្លួនចំនួន៤ជាផ្លូវការ ក្រោយពេលដែលកំពង់ផែទាំងនេះ ត្រូវបានដណ្ដើមកាន់កាប់បានដោយទាហានរុស្ស៊ី។
Ukraine losr grain seed

ជាមួយគ្នានេះ រុស្ស៊ីក៏បានវាយប្រហារទៅលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែរ ខណៈដែល ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា ប្រទេសអ៊ុយក្រែន អាចនឹងបាត់បង់គ្រាប់ធញ្ញជាតិរាប់សិបលានតោន ដោយសាររុស្ស៊ីបានបិទផ្លូវនៃច្រកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដែលវានឹងបង្កឲ្យមានវិបត្តិស្បៀងអាហារ ប៉ះពាល់ដល់តំបន់អឺរ៉ុប អាស៊ី និងអាហ្វ្រិកផងដែរ។

នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ កំពង់​ផែ​សមុទ្រ Azov នៅ​ទីក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល កំពង់​ផែ Berdiansk, កំពង់​ផែ Skadovsk និង​កំពង់​ផែ​សមុទ្រ​ខ្មៅ នៃ​ទីក្រុង​ខឺ​សិន នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​បិទ​រហូត​ទាល់តែ​មានការ​បើក​ការ​គ្រប់គ្រង​ឡើង​វិញ​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងកសិកម្ម​អ៊ុយ​ក្រែ​ន​។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ បន្ថែម​ថា ការ​អនុម័ត​វិធានការ​នេះ គឺ​បណ្ដាល​មក​ពី ភាព​មិន​អាច​ទៅ​រួច នៃ​ការ​ផ្ដល់​សេវា​កប៉ាល់ និង​អ្នកដំណើរ ការ​ដឹក​ជញ្ជូន​ទំនិញ និង​ការងារ​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​សកម្មភាព​សេដ្ឋកិច្ច ដើម្បី​ធានា​បាន​នូវ​កម្រិត​សម​ស្រប​នៃ​សុវត្ថិភាព​នៃ​នាវាចរណ៍​។

ផែ​សមុទ្រ​អ៊ុយ​ក្រែ​ន​ទាំងអស់ បាន​ផ្អាក​សកម្មភាព ដោយសារ​តែ​ការ​ឈ្លានពាន​ពី​រុ​ស្ស៊ី​កាលពី​ចុងខែ​កុម្ភៈ ហើយ​កងកម្លាំង​រុ​ស្ស៊ី​ក៏​បាន​ដណ្ដើម​បាន​កំពង់​ផែ​ខ្លះ និង​បាន​បិទ​ច្រក​ចេញចូល​កំពង់​ផែ​ផ្សេង​ទៀត​ផង​ដែរ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេ​ន​ស្គី បាន​និយាយ​ថា ប្រទេស​អ៊ុយ​ក្រែ​ន អាច​នឹង​បាត់បង់​គ្រាប់​ធញ្ញជាតិ​រាប់​សិប​លាន​តោន ដោយសារ​រុ​ស្ស៊ី​បាន​បិទផ្លូវ​នៃ​ច្រក​កំពង់​ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន ដែល​វា​នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ ប៉ះពាល់​ដល់​តំបន់​អឺរ៉ុប អាស៊ី និង​អាហ្វ្រិក​។

លោក ហ្សេ​លេ​ស្គី​បន្ថែម​ថា រុ​ស្ស៊ី មិន​អនុញ្ញាត​ឲ្យ​កប៉ាល់​បើក​ចេញចូល​កំពង់​ផែ​នោះ​ទេ ហើយ​រុ​ស្ស៊ី​កំពុង​តែ​កាន់កាប់​គ្រប់គ្រង​តំបន់​សមុទ្រ​ខ្មៅ​។ បុរស​បេះដូង​ដែក​របស់​អ៊ុយ​ក្រែ​នរូ​ប​នេះ អះអាង​ថា រុ​ស្ស៊ី គឺ​ចាប់​បិទ​ខ្ទប់​សេដ្ឋកិច្ច​របស់​អ៊ុយ​ក្រែ​ន ឲ្យ​ដាច់​ខ្ស​ល់​ស្លាប់​តែ​ម្ដង​។

សូម​បញ្ជាក់​ថា រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន គឺជា​ដៃគូ​ប្រជែង​ដ៏​ធំ​បំផុត នៅ​ក្នុង​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​សកលលោក​។ ហើយ​តាំងពី​ពេល​ដែល​មាន​សង្គ្រាម​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មក តម្លៃ​ស្រូវ​សាលី​សកលលោក​បាន​កើនឡើង​ប្រហែល​៤០% ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុនបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ស្វែងរកការគាំទ្រទប់ទល់ឥទ្ធិពលចិន និងរុស្ស៊ី

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានមកបំពេញទស្សនកិច្ចមួយជុំតំបន់អាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃសុក្រទី២៩មេសាដល់ថ្ងៃទី០១ខែឧសភា មុននឹងប…

តម្លៃប្រេងសាំងធម្មតានៅកម្ពុជាឡើងថ្លៃ ១០០រៀលថែមទៀត

ព័ត៌មាន
បើតាមក្រសួងពាណិជ្ជកម្ម ដែលបានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយប្រេងនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២២ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ