កូវីដ១៩-ប្រទេសក្រីក្រ

WHO នឹងជួយឲ្យប្រទេសក្រីក្រអាចទិញថ្នាំប្រឆាំងព្យាបាលកូវីដ១៩ក្នុងតម្លៃ ១០ដុល្លារក្នុងមួយកញ្ចប់


ដើម្បីធានាថាប្រទេសក្រីក្រទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការធ្វើតេស្ត និងការព្យាបាលដោយសមធម៌ ថ្មីៗនេះកម្មវិធីដែលដឹកនាំដោយអង្គការសុខភាពពិភពលោកមានគោលបំណងនឹងជួយឲ្យប្រទេសក្រីក្រអាចទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ក្នុងតម្លៃទាប ពោលគឺត្រឹមតម្លៃ ១០ ដុល្លារក្នុងមួយកញ្ចប់ ខណៈដែលថ្នាំនេះ ត្រូវបានប្រទេសអ្នកមានដូចជាអាមេរិកបានបញ្ជាទិញផ្ទាល់ពីក្រុមហ៊ុនក្នុងតម្លៃរាប់រយដុល្លារឯណោះ ក្នុងមួយកញ្ចប់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ទីស្នាក់ការនៃអង្គការសុខភាពពិភពលោក
ដោយ

នៅក្នុងគោលដៅនៃកម្មវិធីរបស់អង្គការសុខភាពពិភពលោក នឹងផ្តល់ឧបករណ៍ធ្វើតេស្តរកកូវី១៩ ប្រហែល ១ ពាន់លានសម្រាប់ដល់ប្រទេសក្រីក្រ និងទិញថ្នាំដើម្បីព្យាបាលដល់អ្នកជំងឺ ១២០ លាននាក់នៅទូទាំងពិភពលោក ក្នុងចំណោមករណីឆ្លងថ្មីប្រហែល ២០០ លានករណី ដែលត្រូវបានប៉ាន់ស្មានថានឹងអាចកើនឡើងនៅក្នុងរយៈពេល ១២ ខែខាងមុខទៀត។

កម្មវិធីនឹងជួយឲ្យប្រទេសក្រីក្រអាចទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩ បានក្នុងតម្លៃត្រឹម១០ដុល្លារក្នុងមួយកញ្ចប់នេះ ត្រូវបានគេមើលឃើញថា គឺជាតម្លៃមួយទាបខ្លាំងណាស់ បើធៀបនឹងតម្លៃដែលប្រទេសអ្នកមានបានកក់ទិញថ្នាំនេះ ពោលគឺនៅសហរដ្ឋអាមេរិក បានយល់ព្រមនឹងទិញថ្នាំគ្រាប់ព្យាលបាលកូវីដ១៩ ពីក្រុមហ៊ុន Merck ក្នុងតម្លៃដល់ទៅ ៧០០ដុល្លារអាមេរិកឯណោះ ក្នុងមួយកញ្ចប់ ហើយអាមេរិកបានកក់ទុកប្រមាណ ១លាន៧សែនកញ្ចប់ឯណោះ។

កម្មវិធីថ្មីរបស់អង្គការសុខភាពពិភពលោកនេះ បានបង្ហាញឲ្យឃើញថា អង្គការនេះចង់ផ្គត់ផ្គង់ថ្នាំ និងឧបករណ៍តេស្តក្នុងតម្លៃទាបដល់ប្រទេសក្រីក្រ បន្ទាប់ពីខ្លួនបានបរាជ័យក្នុងការចែងចែកប្រកួតវ៉ាក់សាំង ដោយធ្វើឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំងតិចតួចបំផុត បើធៀបនឹងប្រទេសអ្នកមានផ្សេងទៀត។

ជាមួយគ្នានេះ កម្មវិធីរបស់អង្គការសុខភាពពិភពលោក ក៏បានស្នើសុំឱ្យប្រទេស G20 និងម្ចាស់ជំនួយដទៃទៀតផ្ដល់មូលនិធិបន្ថែមចំនួនជិត ៣០ពាន់លានដុល្លាររហូតដល់ខែកញ្ញាឆ្នាំ ២០២២ ដើម្បីទិញ និងចែកចាយវ៉ាក់សាំង និងឧបករណ៍តេស្តដល់ប្រទេសមានប្រាក់ចំណូលទាប និងធម្យម។ ម្យ៉ាងទៀត កាត់បន្ថយគម្លាតដ៏ធំនៃការផ្កត់ផ្គង់រវាងប្រទេសអ្នកមាន និងអ្នកក្រ។ 

រហូតមកទល់ពេលនេះ ម្ចាស់មូលធនិធិបានសន្យាផ្ដល់ជំនួយ ចំនួនជាង ១៨ពាន់លានដុល្លារដល់កម្មវិធីរបស់អង្គការសុខភាពពិភពលោកមួយនេះរួចហើយ។  

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសក្រីក្រមានឧបករណ៍ធ្វើតេស្ដរកកូវីដ១៩ ជាមធ្យមប្រហែល ៥០សម្រាប់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស ១ ម៉ឺននាក់ ខណៈប្រទេសអ្នកមានរហូតដល់ទៅ ៧៥០។ 

សូមជម្រាបថា កម្មវិធីនេះ ក៏មានគោលបំណងចាក់វ៉ាក់សាំងយ៉ាងតិចឲ្យបានដល់ ៧០% នៃប្រជាជននៅគ្រប់ប្រទេស នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយនេះ ស្របតាមគោលដៅរបស់អង្គការសុខភាពពិភពលោក៕ 

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបប្រកាសថា ខ្លួនបាននាំចេញវ៉ាក់សាំងកូវីដ១៩ជាង១ពាន់លានដូសហើយ

ព័ត៌មាន
សហភាពអឺរ៉ុប ចាប់តាំងពីខែធ្នូឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន បាននាំចេញវ៉ាក់សាំងកូវីដ១៩អស់ជាង១ពាន់លានដូសហើយ ដែលវ៉ាក់សាំងទាំងនោះ សុទ្ធ…

តើអ្នកជំនាញយល់ឃើញបែបណាខ្លះ ជុំវិញការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា ផែនការមេក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង វានឹងជួយទាក់ទាញវិនិយោគិនបរទេសឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ