ដោយ
វុធ ច័ន្ទតារា
ក្រោយមិនបានប្រកាសពីតួលេខអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ១៩អស់ពេលជាងមួយខែ និងបានរងការរិះគន់យ៉ាងសន្ធឹក ពិសេសពីអង្គការសុខភាពពិភពលោក ប៉ុន្តែកាលពីចុងសប្តាហ៍មុននេះ រដ្ឋអំណាចទីក្រុងប៉េកាំង បានសម្រេចទំលាយតួលេខផ្លូវការអ្នកស្លាប់ដោយសារកូវីដ១៩ចាប់ពីដើមខែធ្នូឆ្នាំ២០២២មក ថាមានដល់ទៅចំនួនជិត៦ម៉ឺននាក់ឯណោះ។ នេះជាចំនួនអ្នកស្លាប់ដ៏ច្រើន ដែលធ្លាប់បានកត់ត្រាក្នុងប្រទេសចិន ពិសេសគឺនៅក្រោយពេលដែលប៉េកាំងបានបោះបង់ចោលវិធានការសូន្យកូវីដកាលពីខែធ្នូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។