ទីផ្សាររថយន្ដចិន

រថយន្ដអគ្គិសនីកំពុងត្រូវប៉ាន់ខ្លាំងនៅចិន ខណៈការលក់រថយន្ដប្រើប្រេងឥន្ធនៈធម្មតាថមថយចុះ


ក្រុមហ៊ុនផលិតរថយន្ដនៅទូទាំងពិភពលោកបានកាត់បន្ថយការដំឡើងរថយន្ដរបស់ខ្លួន ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីប។ ការខ្វះបន្ទះឈីបសម្រាប់ផលិតរថយន្តនេះដែរធ្វើឲ្យ រោងចក្រត្រូវបានផ្អាក ហើយក្រោយមានការស្ទុះងើបឡើងវិញលឿននៃសេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ-១៩ ធ្វើឲ្យតម្រូវការកើនខ្ពស់។ បញ្ហានេះ ក៏បានធ្វើឲ្យការលក់រថយន្ដនៅក្នុងប្រទេសចិន នៅខែមិថុនាបានរអិលធ្លាក់ចុះជាង១២%។ ប៉ុន្ដែ សម្រាប់ការលក់ថយន្ដអគ្គសនីវិញនៅតែមានកំណើនរឹងមាំ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន South China Morning Post។
រថយន្ដអគ្គិសនី

លោក Chen Sihua មន្ត្រីជាន់ខ្ពស់​របស់​សមាគម​យានយន្ត​ប្រទេស​ចិន​បាន​និយាយ​ថា កង្វះ​ការ​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​នេះ បាន​ធ្វើ​ឲ្យ​ផលិតកម្ម​រថយន្ត​របស់​ប្រទេស​ចិន​ជួប​បញ្ហា​លំបាក​កាលពី​ខែ​មុន​។

ការ​លក់​រថយន្ត​ទូ​ទាំង​ប្រទេស​ចិន​បាន​ត្រឹមតែ ២ លាន ២​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​នៅ​ខែមិថុនា ហើយ​បើ​គិត​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២១ ការ​លក់​លក់​រថយន្ត​នៅ​ចិន​មាន​ប្រមាណ​ជិត​១៣ លាន​គ្រឿង ពោល​គឺ​កើនឡើង​ជាង ២៥% បើ​បៀ​ប​ធៀប​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន​។

លោក Chen sihua  បាន​បញ្ជាក់​បន្ថែម​ទៀត បញ្ហា​ក​ង្វ​ខាត​ការ​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​បាន​ប៉ះពាល់​ខ្លាំង​ដល់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ខែមិថុនា ប៉ុន្ដែ ជា​រួម​វា​នៅ​តែ​ផ្ដល់​ឲ្យ​មានការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។ ជាមួយ​គ្នា​នេះ ការ​លក់​រថយន្ត​ប្រើប្រាស់​ថាមពល​ថ្មី​ដូច​ជា​រថយន្ត​អគ្គិសនី និង​រថយន្ដ​ប្រភេទ Hybrids ដែល​ប្រើ​អា​គុយ​ផង សាំង​ផង គឺ​នៅ​តែ​រក្សា​កំណើន​ខ្ពស់ ពោល​គឺ​កើនឡើង​ជាង ១៣៩ ភាគរយ ដោយ​មានការ​លក់​ដល់​ទៅ​ជាង ២៥​ម៉ឺន​គ្រឿង​កាលពី​ខែ​មុន​។

ក្រុ​ម៊ុ​ន​រថយន្ត​ប្រើប្រាស់​ថាមពល​ថ្មី​ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ចិន ក៏​បាន​ពង្រីក​សមត្ថភាព​រោងចក្រ​ផលិត​របស់​ខ្លួន ដោយ​ទទួល​បាន​លើកទឹកចិត្ត​ដោយ​រដ្ឋាភិបាល​ចិន​ដើម្បី​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ផង​ដែរ​។ ការ​លក់​យានយន្ត​ប្រភេទ​ថ្មី​ៗ​នេះ រំពឹង​ថា​កើនឡើង​ដល់ ៤០ ភាគរយ​នៅ​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

បើ​យោង​តាម​របាយការណ៍​របស់​សមាគម​រថយន្ត​ប្រទេស​ចិន​បាន​លើក​ឡើង​ថា រថយន្ត​អគ្គិសនី របស់​សហរដ្ឋ​អា​មេ​រិច ម៉ាក Tesla បាន​លក់​កើនឡើង ដល់​ជាង ៣​ម៉ឺន​៣​ពាន់​គ្រឿង​នៅ​ទីផ្សារ​ប្រទេស​ចិន​កាលពី​មិថុនា​កន្លង​ទៅ​នេះ​៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសអាស៊ានចំនួន៣ នាំចេញអង្កររអិលធ្លាក់ចុះខ្លាំងនៅពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
ប្រទេសអ្នកនាំចេញអង្ករធំជាងគេនៅតំបន់អាស៊ានមានដូចជា ប្រទេសថៃ វៀតណាម និងកម្ពុជា បានធ្លាក់ចុះការនាំចេញអង្ករគួរឲ្យកត់សម្គាល់នៅក្នុងពាក់កណ្ដា…

ជប៉ុនត្រៀមថវិការាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ-១៩

ព័ត៌មាន
រដ្ឋាភិបាលជប៉ុន បានប្រកាសថា ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ការចាក់បញ្ចូលថវិការាប់រយពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងចរន្តសេដ្ឋកិច្ច ដើម្បីកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ