កោះភូកុក ឬកោះត្រល់

វៀតណាមបានបើកកោះភូកុក ឬកោះត្រល់ ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្ទាប់ពីផ្អាកជិត ២ ឆ្នាំ


នៅទីបំផុត វៀតណាមបានសម្រេចបើកកោះភូកុក ឬកោះត្រល់ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចឡើងវិញហើយ ដោយការបើកដំបូងនៅថ្ងៃទី ២០ វិច្ឆិកាកន្លងទៅនេះ មានចំនួនភ្ញៀវទេសចរបរទេសប្រមាណ ២០០ នាក់ បានធ្វើដំណើរមកដល់កោះភូកុក ឬកោះត្រល់នេះ ក្រោយពេលដែលកោះមួយនេះ បានផ្អាកទទួលទេសចរអន្តរជាតិអស់រយៈពេលជិតពីរឆ្នាំមកហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
វៀតណាមបានបើកកោះភូកុក ឬកោះត្រល់ ទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្ទាប់ពីផ្អាកជិត ២ ឆ្នាំ
ដោយ

យោង​តាម​អាជ្ញាធរ​បានឱ្យ​ដឹង​ថា ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ដែល​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​កោះ​ភូ​កុក ឬ​កោះត្រល់ គឺ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ ប៉ុន្តែ​ពួក​គេ​តម្រូវ​ឱ្យ​ដើរ​កម្សាន្ត​លេង​តែ​នៅ​ក្នុង​រមណីយដ្ឋាន​វី​នភៀ​ល (Vinpearl) លើ​កោះ​នេះ​តែ​ប៉ុណ្ណោះ ហើយ​ត្រូវធ្វើ​តេស្ត​ពីរ​ដង​ក្នុងអំឡុងពេល​ដំណើរ​របស់​ពួក​គេ​។

លោក Nguyen Trung Khanh ប្រធាន​រដ្ឋបាល​ទេសចរណ៍​វៀតណាម​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា នេះ​គឺជា​ជំហាន​ដំបូង និង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​វៀតណាម​រស់​ឡើង​វិញ និង ដើម្បី​រៀបចំ​សម្រាប់​ការ​ដំណើរការ​ឡើង​វិញ​ពេញលេញ​នៅ​ឆ្នាំ​ក្រោយ ។

យ៉ាងណាមិញ អាជ្ញាធរ​កោះ​ភូ​កុក ក៏​រំពឹង​ដែរ​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ ៤០ ម៉ឺន​នាក់​នៅ​ចុងឆ្នាំ​នេះ ខណៈ​គោលដៅ​ទេសចរណ៍​របស់​វៀតណាម​ផ្សេង​ទៀត ដូច​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ហូ​យ អាន (Hoi An) និង​ឆ្នេរ សមុទ្រ​ដា​ណា​ង (Danang) ក៏​កំពុង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​ការ​ត្រឡប់​មក​វិញ​ផង​ដែរ​។

សូម​រំឭក​ថា វៀតណាម​បាន​ដាក់​ការ​ត្រួតពិនិត្យ​ព្រំដែន​យ៉ាង​តឹង​រឹង ចាប់តាំងពី​មានការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​វា​នៅ​តែ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​យ៉ាង​ខ្លាំង ខណៈ​ដែល​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​របស់​វៀតណាម​មាន​ប្រហែល ១០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

ទន្ទឹម​នេះ ការ​មក​ដល់​របស់​ទេសចរ​បរទេស​មក​កាន់​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ​ពី ១៨ លាន​នាក់​ក្នុង​ឆ្នាំ ២០១៩ ជាមួយ​ប្រាក់​ចំណូល​ជាង ៣០ ពាន់​លាន​ដុល្លារ មក​នូវ​ត្រឹមតែ​ជិត ៤ លាន​នាក់​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០២០៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីឆ្លងផ្ទុះឡើងកាន់តែច្រើន WHO ជំរុញឱ្យអឺរ៉ុបមានវិធានកូវីដ១៩តឹងរឹងជាថ្មីម្ដងទៀត

ព័ត៌មាន
តំបន់អឺរ៉ុបក្លាយជាចំណុចផ្ទុះការរាលដាលឆ្លងកូវីដ១៩ខ្លាំងក្លាជាថ្មីម្ដងទៀត ខណៈអង្គការសុខភាពពិភពលោក កំពុងដាក់ការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ …

ការដាក់វិធានការកូវីដ១៩តឹងរឹងឡើងវិញ នឹងជាជម្រើសវិធីសាស្ត្រចុងក្រោយបង្អស់សម្រាប់សិង្ហបុរី

ព័ត៌មាន
ស្របពេលដែល ប្រទេសសិង្ហបុរីកំពុងតែបន្ធូរបន្ថយវិធានការរឹតបន្ដឹងទាក់ទងនឹងការទប់ស្កាប់កូវីដ១៩ជាបន្ដបន្ទាប់ ដើម្បីត្រៀមបើកប្រទេសឡើងវិញក្នុងពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ