លំនៅឋានតម្លៃសមរម្យ-ក្រុងរណបសិរីមង្គល

ពលរដ្ឋរស់នៅក្នុងទីក្រុងរណបសិរីមង្គល ទទួលបានសម្ភារការពារខ្លួនពីជំងឺកូវី-១៩


នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Worldbridge Homes របស់លោកឧកញ៉ា សៀ ឬទ្ធី បានចែកសម្ភារការពារខ្លួនពីជំងឺកូវីដ-១៩ដល់ពលរដ្ឋទាំងអស់ដែលរស់នៅក្នុងលំនៅឋាន នាក្រុងរណបសីរីមង្គល ប្រមាណជិត៧០០គ្រួសារ ដែលនេះជាការរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ ខណៈករណីឆ្លងថ្មីនៅតែបន្តកើតមានទាំងក្នុងប្រទេសកម្ពុជា និងសកលលោក។
ពលរដ្ឋរស់នៅក្នុងទីក្រុងរណបសិរីមង្គល ទទួលបានសម្ភារការពារខ្លួនពីជំងឺកូវី-១៩

លោក យក់ សុធី​រិ​ទ្ធ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Worldbridge Homes ដែល​ជា​ក្រុមហ៊ុន​សាងសង់​លំនៅ​ឋាន​តម្លៃ​សមរម្យ​ក្នុង​ទីក្រុង​រណប​សី​រី​មង្គល​បាន​ឲ្យ​ដឹង​ថា ការ​ចែក​ជូន​សម្ភារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​រណប​សិរី​មង្គល​នា​ពេល​នេះ គឺជា​ការ​លើកកម្ពស់​អនាម័យ និង​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​សហគមន៍​។

លោក យក់ សុធី​រិ​ទ្ធ បាន​គូសបញ្ជាក់​ថា « ជា​គោលដៅ​របស់​យើង គឺ​គម្រោង​យើង គិតគូរ​ពី​អតិថិជន ពី​សុខមាលភាព នៃ​ការ​រស់នៅ​របស់​គាត់ មាន​ន័យ​ថា យើង​មិនមែន​ធ្វើ​តែ​ផ្ទះ​ហើយ យើង​លក់​ជូន​ពួក​គាត់​ហើយ​ចប់​ទេ គឺ​យើង​គិត​សំខាន់​ដល់​ការ​រស់នៅ​របស់​គាត់ ធ្វើ​ម៉េច​ឲ្យ​គាត់​រស់នៅ​មាន​សុខភាព​ល្អ ជា​សហគមន៍​មួយ​ដែល​មាន​សុវត្ថិភាព មាន​អនាម័យ មាន​សណ្តាប់ធ្នាប់ អ​ញ្ចឹ​ង​នេះ​ជា​សុភមង្គល​មួយ​នៃ​ការ​រស់នៅ​របស់​ពួក​គាត់​ដែល​យើង​ចង់បាន ហ្នឹង​ជា​អាទិភាព​របស់​យើង​»​។

លោក យក់ សុធី​រិ​ទ្ធ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Worldbridge Homes

បន្ទាប់ពីបានចូលរស់​នៅក្នុងក្រុង​រណបសិរីមង្គល​អស់រយៈពេល​ជិត ២ខែមក លោក ប៊ុនថន សុខាណារិទ្ធិ ជាម្ចាស់​លំនៅឋាន​មួយ នៅក្នុងក្រុង​រណប​សិរីមង្គលនេះ បានបង្ហាញ​ពីចំណាប់​អារម្មណ៍​យ៉ាងដូច្នេះថា « ចាប់តាំងពីខ្ញុំ​មករស់នៅ​ទីនេះមក ជិតពីរខែ​មកហើយ បរិយាកាស​នៅក្នុង​សហគមន៍​មួយនេះ បានធ្វើឲ្យ​ខ្ញុំដែល​ជាមនុស្ស​ខ្ចិល​ហាត់ប្រាណ ងាកមកចូល​ចិត្ត​ហាត់ប្រាណ​វិញ ព្រោះតែ​មានសួនច្បារ​ធំទូលាយ បរិយាកាសល្អ  ហើយបើ​សុខភាព យើងរឹងមាំ យើងប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ-១៩ផងដែរ»។

លោកបានបន្តថា« ទាំងខ្ញុំក៏ដូចជា ពលរដ្ឋផ្សេងទៀត ដែលបានមក​រស់នៅទីនេះ គឺសប្បាយចិត្ត ​រីករាយ​នៅពេលដែល​ក្រុមហ៊ុន បានរៀបចំនូវ​ពិធី​ចែកម៉ាស និងសម្ភារ​មួយចំនួន​ដើម្បីទប់ស្កាត់​ការរីករាល​ដាល​ពីជំងឺ​កូវីដ-១៩នេះ »។

លោក ប៊ុនថន សុខាណារិទ្ធិ ជាម្ចាស់​លំនៅឋាន​មួយ នៅក្នុងក្រុង​រណប​សិរីមង្គល

ចំណែកអ្នកនាង ប៊ី ភារ៉ា ដែលជាពលរដ្ឋ​មួយរូបទៀត ដែលទិញ​និងបាន​ចូលរស់នៅ​ក្នុងលំនៅឋាន​តម្លៃសមរម្យ​នេះដែរ បានឲ្យដឹងដែរថា «ខ្ញុំជាប្រជាជនរស់​នៅក្នុង​សហគមន៍នេះ ពិតជាមាន​សេចក្តីរីករាយ​ ព្រោះថា ម្ចាស់គម្រោង​មានទឹកចិត្តល្អ​ដល់ប្រជាពលរដ្ឋ​នៅក្នុង​គម្រោងហ្នឹង។ ហើយសម្រាប់​ខ្ញុំផ្ទាល់ គឺយកចិត្ត​ទុកដាក់​ណាស់​ក្នុងការការពារ​ខ្លួន​ពីជំងឺកូវីដ-១៩នេះ ព្រោះថា ខ្ញុំមិនចង់​នាំទុក្ខ​ដល់ក្រុមគ្រួសារ​ និងសហគមន៍ខ្ញុំ អញ្ចឹងនៅពេល​ខ្ញុំចេញទៅក្រៅ តែងតែ​ពាក់ម៉ាស និងមានអាល់កុល​សម្រាប់​សំអាត​ដៃរបស់​ខ្ញុំជានិច្ច​ផងដែរ»។

យោងតាមសេចក្តី​ជូនដំណឹង​របស់ក្រសួងសុខាភិបាល​ ដែលបាន​ចេញផ្សាយ​នាថ្ងៃនេះ បានបង្ហាញថា កម្ពុជា​មានអ្នក​ឆ្លងសរុប ១២៩នាក់ ក្នុងនោះ​អ្នកជាសះស្បើយ​មានចំនួន ១២៦នាក់ និងអ្នកកំពុង​សម្រាកព្យាបាល​០៣នាក់ ។

អ្នកនាង ប៊ី ភារ៉ា ជាម្ចាស់​លំនៅឋាន​មួយ នៅក្នុងក្រុង​រណប​សិរីមង្គល

សូមជម្រាបថា គម្រោងទីក្រុងរណបសិរីមង្គល ជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការគាំទ្រពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់។ គម្រោងនេះ មានផ្ទះសរុបចំនួន២៤៥៧ ផ្ទះ លើផ្ទៃដី ២៣ហិតា ស្ថិតនៅលើផ្លូវជាតិលេខ ២១ ក្នុងសង្កាត់កោះគរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លំនៅឋានទីក្រុងរណបសិរីមង្គលនៅតែបន្តការលក់ដោយផ្តល់ជូននូវលក្ខខណ្ឌបង់រំលស់សុទ្ធ គ្មានប្រាក់កក់មុន គ្មានការប្រាក់២៤ខែ ព្រមទាំងមានដៃគូធនាគារផ្តល់កម្ចីរហូតដល់៩០%និងរយ:ពេល២០ឆ្នាំ។

ពលរដ្ឋរស់នៅក្នុងទីក្រុងរណបសិរីមង្គល ទទួលបានសម្ភារការពារខ្លួនពីជំងឺកូវី-១៩

បើតាមនាយក​គ្រប់គ្រង​ទូទៅ​នៃក្រុមហ៊ុន Worldbridge Homes បានឲ្យដឹងថា ក្រោយពីបាន​ប្រគល់​ផ្ទះ​ជិត​៧០០ខ្នង ដល់អតិថិជន​ក្នុងជំហានទី១ ដំណាក់ទី១ កាលពីដើម​ខែមេសា ឆ្នាំ២០២០​រួចហើយ នៅមុនដំណាច់​ឆ្នាំ២០២០​ខាងមុខនេះ ក្រុមហ៊ុនគ្រោង​នឹងប្រគល់​ផ្ទះដល់​អតិថិជន​ក្នុងជំហានទី២​បន្តទៀត ខណៈដែល​ការប្រគល់​ជំហានទី២នេះ​ នឹងមាន​លំនៅឋាន​ប្រមាណជា​១០០០ខ្នង ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម រអិល​ធ្លាក់ចុះជាង៨% នៅ៥ខែដើមឆ្នាំនេះ មកនៅត្រឹមជាង ២ពាន់លានដុល្លារ

ព័ត៌មាន
បញ្ហារីករាលដាលនៃវិបត្តិកូវីដ-១៩ បានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម បានថមថយចុះជាង ៨% នៅរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២០នេះ…

ក្រុមហ៊ុន Worldbridge Homes នឹងអភិវឌ្ឍលំនៅដ្ឋានប្រភេទផ្ទះអាជីវកម្មបន្ថែម ក្នុងគម្រោងទីក្រុងរណបសិរីមង្គល

ព័ត៌មាន
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ របស់ក្រុមហ៊ុន WorldBridge Homes ដែលត្រូវបានគេមើលឃើញថា គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យធំជាងគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ