ឧស្ម័នធម្មជាតិរាវ

ហេតុអ្វីការនាំចូលឧស្ម័នធម្មជាតិរាវពីអាមេរិកទៅចិនធ្លាក់ចុះ?


អាមេរិកបានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នរាវ (LNG) ដ៏សំខាន់ទៅកាន់តំបន់អឺរ៉ុប ខណៈប្លុកនេះកំពុងបង្កើនការទិញឧស្ម័នពីតំបន់ផ្សេងៗ ដើម្បីជំនួសការនាំចូលពីបំពង់បង្ហូរប្រេង និងឧស្ម័នរបស់រុស្ស៊ី ប៉ុន្តែការនាំចេញរបស់ទីក្រុងវ៉ាស៊ីនតោនទៅប្រទេសចិនបានធ្លាក់ចុះ ខណៈមកទល់ពេលនេះមានបរិមាណតិចតួចប៉ុណ្ណោះ ដែលបានដឹកជញ្ជូនទៅកាន់ទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal។
ហេតុអ្វីការនាំចូលឧស្ម័នធម្មជាតិរាវពីអាមេរិកទៅចិនធ្លាក់ចុះ?

តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ពី​អា​មេ​រិ​ក​ទៅ​ចិន​មានការ​ធ្លាក់​ចុះ?

ការ​នាំ​ចូល​ឧស្ម័ន​រាវ​របស់​ចិន​ពី​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ ៩៥% នៅ​ចន្លោះ​ខែកុម្ភៈ និង​ខែមេសា​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២១​។ ប៉ុន្តែ​ការ​នាំ​ចូល​ឧស្ម័ន​រាវ​របស់​ចិន​ពី​ប្រទេស​រុ​ស្ស៊ី​បាន​កើនឡើង ៥០% ។ នេះ​បើ​យោង​តាម​ទិន្នន័យ​គយ​ចិន​ដែល​ដកស្រង់​ដោយ The Wall Street Journal ។

ក្រុម​អ្នក​វាយតម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន (EIA) បាន​និយាយ​កាលពី​ខែ​មុន​ថា វា​ជា​ការ​ផ្លាស់​ប្តូរ​ធំ​មួយ​របស់​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ឧស្ម័ន​រាវ​ពី​សហរដ្ឋអាមេរិក ខណៈ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​គឺជា​អ្នក​ផ្គត់ផ្គង់​ដ៏​ធំ​បំផុត​នៃ​បរិមាណ​ឧស្ម័ន​ធម្មជាតិ​រាវ ទៅ​កាន់​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​។ រហូត​មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក​បាន​បញ្ជូន​ឧស្ម័ន​ធ្ម​ជាតិ​រាវ​ម្តងម្កាល​ប៉ុណ្ណោះ​ទៅ​កាន់​ប្រទេស​ចិន ខណៈ​ការ​នាំ​ចេញ​ភាគច្រើន​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​អឺរ៉ុប ដែល​មាន​បរិមាណ​កើនឡើង​កាន់តែ​ច្រើន​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ប្លុក​នេះ​។

តម្រូវការ​ប្រើប្រាស់​ថាមពល​ធ្លាក់​ចុះ​ដោយសារ​វិធាន​បិទ​ខ្ទប់​នៃ​កូ​វី​ដ​១៩ របស់​ទីក្រុង​ប៉េ​កាំ​ង រួម​ទាំង​តម្លៃ​ឧស្ម័ន​ខ្ពស់​របស់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​នេះ ចិន​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ឧស្ម័ន​ពី​សហរដ្ឋអាមេរិក​ស្ទើរ​ទាំងស្រុង ហើយ​ងាក​ទៅ​រក​ការ​ទិញ​ឧស្ម័ន​ក្នុង​តម្លៃ​ទាប​ពី​រុ​ស្ស៊ី​វិញ បើ​ទោះបីជា​លោក​ខាងលិច​ព្យាយាម​ហ៊ុម​ព័ទ្ធ​ថាមពល​របស់​ទីក្រុង​ម៉ូ​ស្គូ​ក៏​ដោយ​។

តាំងពី សហភាព​អឺរ៉ុប​ប្រកាស​កាត់​ផ្ដាច់​ឈប់​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​មក ទីក្រុង​ម៉ូ​ស្គូ​កាន់តែ​ពឹងផ្អែក​ខ្លាំង​ឡើង​ៗ​ទៅ​លើ​ចិន ទាំង​ការ​លក់​ប្រេង និង​ហ្គា​ស​តែ​ម្ដង ពិសេស​គឺ​រុ​ស្ស៊ី​លក់​ឲ្យ​ចិន​នៅ​ក្នុង​តម្លៃ​ទាប​មែនទែន​។

យោង​តាម​ទិន្នន័យ​ពី​នាយកដ្ឋាន​ថាមពល​សហរដ្ឋអាមេរិក​បាន​បង្ហាញ​កាលពី​ស​ប្តា​ហ៍​មុន​ថា នៅ​ក្នុង​ខែមេសា ឆ្នាំ ២០២២ ប្រទេស​ចំនួន​ប្រាំ​នៅ​អឺរ៉ុប​រួម​មាន បារាំង អេ​ស្ប៉ា​ញ ចក្រភព​អង់គ្លេស ហូ​ឡង់ និង​ប៉ូ​ឡូញ ទទួល​បានការ​ផ្គត់ផ្គង់​ឧស្ម័ន​រាវ​ពី​អា​មេ​រិ​ក​ចំនួន​សរុប​ជាង ៥៤%​។

សហភាព​អឺរ៉ុប និង ចក្រភព​អង់គ្លេស ទទួល​បានការ​ផ្គត់ផ្គង់​ក្នុង​កម្រិត​ខ្ពស់​បំផុត កាលពី​ខែមេសា ហើយ​តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​ហាក់​ខ្ពស់​ជាង​នៅ​អាស៊ី កំពុង​ទាក់ទាញ​អ្នក​ផ្គត់ផ្គង់​ឧស្ម័ន​ក្នុង​ការ​រៀបចំ​ទិស​ដៅ ដើម្បី​ដឹក​ជញ្ជូន​ទៅ​កាន់​អឺរ៉ុប​កាន់តែ​ច្រើន​ថែម​ទៀត ហើយ​ភាគច្រើន​នៃ​អ្នក​ផ្គត់​ផ្គង​ទាំងនោះ គឺ​មក​ពី​សហរដ្ឋអាមេរិក​។

ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង ការ​សម្រេចចិត្ត​របស់​អឺរ៉ុប​ក្នុង​ការ​កាត់​ផ្តាច់​ការ​នាំ​ចូល​ថាមពល​របស់​រុ​ស្ស៊ី​កំពុង​ផ្លាស់​ប្តូរ​លំហូរ​តម្លៃ​ថាមពល​សកល ខណៈ​ការ​កើនឡើង​តម្លៃ​នេះ​មិនមែន​ត្រឹមតែ​សម្រាប់​ផលិតផល​ប្រេង​ប៉ុណ្ណោះ​ទេ គឺ​វា​រួម​ទាំង​ឧស្ម័ន​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលឡាវបែងចែកថវិកាជាង ១០០លានដុល្លារ ដោះស្រាយវិបត្តិខ្វះប្រេងឥន្ធនៈ

រដ្ឋាភិបាលឡាវបានបែងចែកថវិកាកញ្ចប់ថវិកាប្រមាណជាង១០០លានដុល្លារ សម្រាប់ក្រុមហ៊ុនប្រេងក្នុងស្រុក ដើម្បីបញ្ជាទិញប្រេងពីក្រៅប្រទេស នៅចំពេលដែលប្រទ…

តៃវ៉ាន់ និងអាមេរិកបើកកិច្ចចរចាពាណិជ្ជកម្មជាផ្លូវការ ទោះចិនខឹងសម្បារយ៉ាងណាក្តី

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានបើកកិច្ចចរចាពាណិជ្ជកម្មរវាងគ្នាជាផ្លូវការហើយនៅថ្ងៃចន្ទទី២៧មិថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ