សេដ្ឋកិច្ចឥណ្ឌា

ហេតុអ្វីឥណ្ឌាអាចរក្សាតំណែងប្រទេសមានកំណើនសេដ្ឋកិច្ចលឿន និងខ្ពស់ជាងគេបានក្នុងរយៈពេលខ្លី?


ប្រទេសឥណ្ឌាបានកត់ត្រាពីកំណើនសេដ្ឋកិច្ចក្នុងតួលេខពីរខ្ទង់ដ៏រឹងមាំកាលពីត្រីមាសទី២ឆ្នាំនេះ ប៉ុន្តែក្រោមការស្ទង់មតិដោយ Reuters ជាមួយសេដ្ឋវិទូជាច្រើនបានបង្ហាញឲ្យឃើញថា កំណើនខ្ពស់នៃសេដ្ឋកិច្ចឥណ្ឌានឹងមិនមានស្ថិរភាពនោះទេ ពោលគឺនឹងធ្លាក់ចុះមកវិញឆាប់ៗ។ ការរអិលចុះមកវិញរបស់សេដ្ឋកិច្ចធំលំដាប់ទី៣របស់អាស៊ីមួយនេះ ដោយសារប្រទេសនេះកំពុងប្រឈមនឹងភាពអត់ការងារធ្វើ និងអតិផរណាខ្ពស់ ដែលត្រូវគេប៉ាន់ស្មានថា នឹងបន្តរហូតដល់ពេញមួយឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ឥណ្ឌាជាប់ឈ្មោះជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿននិងខ្ពស់ជាងគេ!

បន្ទាប់ពីមានកំណើនដល់ទៅពីរខ្ទង់ក្នុងអត្រា១៥,២% កាលពីត្រីមាសទី២ឆ្នាំនេះ សេដ្ឋកិច្ចឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងមានកំណើន ថយចុះពីអត្រាពីរខ្ទង់មកនៅត្រឹម ៦,២% ក្នុងត្រីមាសទី៣ និងបន្តធ្លាក់មកត្រឹមកំណើន ៤,៥%នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២២។ បើយោងតាមការស្ទង់មតិពីថ្ងៃទី២២-២៦ខែសីហារបស់ Reuters ការរំពឹងទុកជាមធ្យមសម្រាប់កំណើនពេញមួយឆ្នាំ២០២២ គឺរបស់ឥណ្ឌាគឺមានប្រហែល ៧,១%។

ក្រៅពីនេះ អតិផរណាត្រូវបានគេរំពឹងថា នឹងមានជាមធ្យម ៦,៩%នៅត្រីមាសទី៣ និង៦,២% នៅត្រីមាសទី៤ ឆ្នាំនេះ មុនពេលវាធ្លាក់ចុះមកត្រឹម ៥,៨% នៅក្នុងត្រីមាសទី១ឆ្នាំ២០២៣។ ចំនួននេះគឺប្រហាក់ប្រហែលនឹងការព្យាកររបស់ធនាគារកណ្តាលឥណ្ឌាដែរ។

ដោយឡែក បើតាមសេដ្ឋវិទូឥណ្ឌា ទោះបីប្រទេសនេះនៅតែជាសេដ្ឋកិច្ចធំដែលរីកលូតលាស់លឿនបំផុតក៏ដោយ ការចំណាយការប្រើប្រាស់ក្នុងស្រុកប្រហែលជាមិនរឹងមាំគ្រប់គ្រាន់ដើម្បីជំរុញកំណើនបន្ថែមទៀតទេ ដោយសារភាពអត់ការងារធ្វើនៅតែមានខ្ពស់ ហើយប្រាក់ឈ្នួល មានកម្រិតទាបបំផុត។

តាមរយៈការគាំទ្រកំណើនសេដ្ឋកិច្ចដោយការវិនិយោគ រដ្ឋាភិបាលក្រុងញូដេលីបានគិតគូរតែរឿងម្ខាង ដោយភ្លេចគិតអំពីកម្លាំងរុញច្រានដ៏សំខាន់ គឺការចំណាយការប្រើប្រាស់ក្នុងស្រុក។ នេះជាមូលហេតុដែលកំណើនប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌានៅតែស្ថិតក្រោមអត្រាមុនមានការរាតត្បាតកូវីដ១៩។ ទន្ទឹមនេះ សេដ្ឋកិច្ចឥណ្ឌាមិនទាន់មានការរីកចម្រើនគ្រប់គ្រាន់ ដើម្បីទទួលយកកម្លាំងពលកម្មថ្មីៗប្រមាណ ១២លាននាក់ចូលក្នុងទីផ្សារការងារក្នុងមួយឆ្នាំៗនោះទេ។

សូមជម្រាបថា យោងតាមតារាងរបស់ធនាគារពិភពលោក បច្ចុប្បន្ននេះ ចំណូលជាតិសរុបសម្រាប់ប្រជាជនម្នាក់ៗរបស់ឥណ្ឌា ចន្លោះពី១ ០៨៦ ដល់ ៤២៥៥ដុល្លារ។ តាមការព្យាការណ៍របស់ World Bank សេដកិច្ចឥណ្ឌាឆ្នាំ២០២៣ខាងមុខ អាចមានកំណើនដល់ទៅ៧% ដែលជាកំណើនខ្ពស់បំផុត ប្រៀបធៀបទៅប្រទេសសេដ្ឋកិច្ចនាំមុខទាំងអស់៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យា Dell សម្រេចបិទប្រតិបត្តិការរបស់ខ្លួនទាំងអស់នៅប្រទេសរុស្ស៊ី

ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក Dell Technologies Inc បានអះអាងថាថា ក្រុមហ៊ុននេះបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនទាំងអស់នៅក្នុងប្រទ…

យុវជនចិនប្រឈមនឹងការលំបាកកាន់តែខ្លាំងក្នុងការស្វែងរកការងារធ្វើ តើមកពីហេតុអ្វី?

សេដ្ឋកិច្ចចិនកំពុងជួបការលំបាកផ្ទួនៗ បូកផ្សំទាំងកត្តាក្នុងស្រុក និងឥទ្ធិលពលពីក្រៅប្រទេស ពិសេសនៅមួយរយៈចុងក្រោយ ដែលមានរលកកំដៅដ៏ហួតហែងមិនធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ