ក្រុមហ៊ុន Apple

ហេតុអ្វីក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូនេស៊ីបាន ទោះខ្លួនបានបោះទុនវិនិយោគតាមការតម្រូវ?


ក្រុមហ៊ុន Apple កាលពីពេលថ្មីៗសម្រេចបោះទុនវិនិយោគរហូតដល់១ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតទូរសព្ទនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីជាថ្នូរឱ្យខ្លួនអាចលក់ទូរសព្ទ iPhone 16 នៅក្នុងទីផ្សារបងធំរបស់អាស៊ានមួយនេះ។ តែទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ក្រុមហ៊ុនយក្សរបស់អាម៉េរិកមួយនេះ នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅក្នុងប្រទេសនេះបាន។ ហេតុអ្វីក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូនេស៊ីបាន ទោះខ្លួនបានបោះទុនវិនិយោគតាមការតម្រូវ?
ក្រុមហ៊ុន Apple
ដោយ

កាលពីឆ្នាំមុន ប្រទេសឥណ្ឌូនេស៊ី បានហាមមិនឱ្យមានការលក់ទូរសព្ទ iPhone 16 នៅក្នុងប្រទេសខ្លួន ក្រោមហេតុផលក្រុមហ៊ុន Apple មិនបានបំពេញតាមលក្ខខណ្ឌ ដែលតម្រូវឱ្យទូរសព្ទស្មាតហ្វូនដែលដាក់លក់នៅក្នុងទីផ្សារឥណ្ឌូនេស៊ី ត្រូវតែមានរោងចក្រ ឬប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានយ៉ាងហោចណាស់៣៥%។

រដ្ឋមន្ត្រីវិនិយោគរបស់ឥណ្ឌូនេស៊ីលោក អាហ្គូស ហ្គូមីវ៉ាង កាតាសាស្ម៊ីតា (Agus Gumiwang Kartasasmita) បាននិយាយថា ក្រុមហ៊ុន Apple បានសម្រេចកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រផលិតឧបករណ៍តាមដានអ៊ែរថេក (Airtag) របស់ខ្លួននៅលើកោះបាតាម របស់ប្រទេសឥណ្ឌូនេស៊ី ជិតប្រទេសសិង្ហបុរី ប៉ុន្តែរោងចក្រនោះមិនរាប់បញ្ចូលជាផ្នែក នៃការផលិតទូរសព្ទ iPhone ក្នុងស្រុកនោះទេ។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីវិនិយោគរបស់ឥណ្ឌូនេស៊ីរូបនេះ រោងចក្រនេះមានតម្លៃ១ពាន់លានដុល្លារ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំក្រោយ។

លោក អាហ្គូស ដែលបានជួបប្រជុំរយៈពេលពីរថ្ងៃជាមួយអនុប្រធានកិច្ចការរដ្ឋាភិបាលពិភពលោករបស់ក្រុមហ៊ុន Apple គឺលោក នីក អាម៉ាន់ (Nick Ammann) បាននិយាយថា ក្រុមហ៊ុន Apple បានស្នើសុំការវិនិយោគប្រកបដោយភាពច្នៃប្រឌិត ប៉ុន្តែត្រូវបានឥណ្ឌូនេស៊ីបដិសេធ។

សូមរំលឹកថា ក្រុមហ៊ុន Apple គ្មានកន្លែងផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានចំនួនប្រជាជនសរុបប្រមាណ២៨០លាននាក់នោះទេ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ ក្រុមហ៊ុននេះបានបង្កើតសាលាអភិវឌ្ឍន៍កម្មវិធីមួយនៅក្នុងប្រទេសនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ហេតុអ្វីវេទិកាសេដ្ឋកិច្ចពិភពលោកអះអាងថា ការបែកខ្ញែកប្លុកសេដ្ឋកិច្ចនឹងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់សិង្ហបុរី?

ការបែកខ្ញែកនៃភូមិសាស្រ្តសេដ្ឋកិច្ច ដែលជាអន្តរទំនាក់ទំនងថ្មីក្នុងចរន្តនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ កំពុងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់ប្រទេសមួយ…

ចិនគ្រោងប្រើមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ឱ្យបម្រើក្នុងសេវាថែទាំមនុស្សចាស់

ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរលើពិភពលោក កំពុងបោះជំហានយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ