Advertisement
Advertisement
អត្ថបទ​ពាណិជ្ជកម្ម

មិនមែន​ជា​បណ្តាសារ តែ​ជា​ផែនការ (Not a Curse But the Care)


សម្រាប់​មនុស្ស​គ្រប់​រូប​ប្រាកដ​ជា​មិនសូវ​ចង់​ស្តាប់​ពាក្យ​មិន​ល្អ​ប៉ុន្មាន​នោះ​ទេ ដូចជា៖ ពាក្យថា បណ្តាសារ គឺ​ពាក្យ​មួយ ដូចជា​ប្រផ្នូល​មិន​ល្អ​មួយ ដែល​គ្រួសារ មិត្តភក្តិ សាច់ញាតិ រួមទាំង​អ្នក​នៅក្បែរ​ខ្លួន​ទាំងអស់ មិន​ប្រាថ្នា ហើយ​តែងតែ​សុំ​សេក្តីសុខ និង​ជៀសផុត​ពី​គ្រោះ​ចង្រៃ។
ដោយ
Advertisement

នៅថ្ងៃនេះ យើង​ខ្ញុំ​សូម​បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ ដើម្បី​ជៀសវាង​របស់​ទាំង​អស់​នេះ តើ​លោក​អ្នក​ចង់​ដឹង​ដែរ​ឬទេ? នេះ​គឺ​ជា​វដ្ត​អាយុកាល​របស់​មនុស្ស​ម្នាក់ៗ​ជាមធ្យម និង​សកម្មភាព​ដែល​ត្រូវ​ធ្វើ៖

១. យុវវ័យ (អាយុ​ចាប់​ពីការចាប់​កំណើត​រហូត​ដល់​អាយុ ២០ឆ្នាំ)៖ (ចំណុច​ដែល​គួរផ្តោត​ទៅ​លើ​គឺ ពេលវេលា និងសុខភាព ប៉ុន្តែ ហិរញ្ញវត្ថុ​នៅ​មាន​កំណត់)

គឺជាវ័យដែលបង្កកំណើត ដែលមនុស្សចង់ចេះ ចង់ដឹង ចង់ស្គាល់ ដើម្បីទទួលបាននូវចំណេះដឹង ក៏ដូចជា បទពិសោធន៍ជីវិតថ្មីៗ តាមរយៈ គ្រួសារ សាលារៀន និង សហគមន៍។ សម្មភាពដែលត្រូវធ្វើ គឺព្យាយាមសិក្សាពីចំណង់ចំណូលចិត្ត និងទេពកោសល្យខ្លួនឯង បង្កើតមិត្តភាព មនោសញ្ចេតនា (គ្រួសារ និងស្នេហា) ដំណើរកំសាន្តលក្ខណៈគ្រួសារ និងមិត្តភក្តិ* ។ ក្នុងវ័យនេះ គឺជាវ័យដែលចំណាយខ្ពស់ទាំងគ្មានចំណូល ឬ ចំណូលតិចតួច។


មិនមែនជាបណ្តាសារ តែជា... (Not a Curse But …)


២. បឋមវ័យ (ចាប់ពីអាយុ ២០ឆ្នាំ រហូតដល់ប្រហែល ៤០ឆ្នាំ)៖ (គ្មានពេលវេលា សុខភាព និងមានហិរញ្ញវត្ថុ)

ក្នុងវ័យនេះ មនុស្សព្យាយាមស្វែងយល់អំពីទំនួលខុសត្រូវនៅក្នុងជីវិត និងសង្គម ដូចជា៖ ការបញ្ចប់ការសិក្សា ការទទួលបានការងារពេញម៉ោង ឬ ចាប់ផ្តើមធ្វើអាជីវកម្ម។

សម្មភាពដែលត្រូវធ្វើគឺ រៀនចរចារ រៀនប្រើប្រាស់ពាក្យសំដី រៀនជំទាស់ រៀនរស់ដោយខ្លួនឯង រក្សាសុខភាព និងសម្រស់ រៀនទទួលស្គាល់កំហុស រៀនគ្រប់គ្រង់សំពាធ និងពេលវេលា។ល។  បឋមវ័យ គឺជាវ័យដែលត្រូវចេះគ្រប់គ្រង់ចំណាយ និងចំណូល។

៣. មជ្ឈិមវ័យ (ចាប់ពីអាយុ ៤០ឆ្នាំ រហូតដល់ប្រហែល ៦០ឆ្នាំ)៖ (គ្មានពេលវេលា សុខភាពចុះទន់ខ្សោយ និងមានហិរញ្ញវត្ថុ)

ក្នុងវ័យនេះ ជាវដ្តដ៏មមាញឹកនៅក្នុងជីវិត ទទួលសំពាធ និងគំនៀបបន្ថែម ដូចជា៖ កិត្តិយស ទ្រព្យសម្បត្តិ អកប្បកិរិយា ពេលវេលា និងសុខភាព។ 

សម្មភាពដែលគួរធ្វើគឺ ត្រូវពេញចិត្ត និងទទួលស្គាល់នូវអ្វីដែលយើងមាន កែទម្លាប់អាក្រក់ ធ្វើអោយជីវិតស្រស់បំព្រង ការអត់អោន បង្កើតស្នាដៃ និងសាងកេរ្តិ៍ ឈ្មោះ និងចុងក្រោយគឺ រៀបចំផែនការសន្សំមុនចូលនិវត្តន៍។ល។ មជ្ឈិមវ័យ គឺជាវ័យដែលត្រូវចេះគ្រប់គ្រង់ ចំណាយ និងចំណូល។

៤. បច្ឆិមវ័យ (ចាប់ពីអាយុ ៦០ឆ្នាំ រហូតដល់ប្រហែល ៨០ឆ្នាំឡើងទៅ)៖ (ពេលវេលា សុខភាពទ្រុឌទ្រោម និងហិរញ្ញវត្ថុមានកំណត់)

មនុស្សបានឈានទៅដល់វ័យចំណាស់ ហើយវ័យនេះជីវិតគឺផុយស្រួយមែនទែន ដែលរួមផ្សំជាមួយ ភាពទ្រុឌទ្រោមខ្លាំង ឬ ជរា។ ក្នុងស្ថានភាពនេះ ការថែរក្សាពីក្រុមគ្រួសារ កូនចៅ គឺជាសកម្មភាពដែលជីដូនជីតាគ្រប់រូបរំពឹងទុក។ ប៉ុន្តែ ប្រសិនបើការគិតបានផ្ទុយស្រលះ តើលោកអ្នកនឹងមានវិប្បដិសារីដូចម្តេចខ្លះ នៅពេលអ្នកឈឺស្កាត់ គ្មានអ្នកមើលថែរក្សា និងមិនអាចផ្គត់ផ្គង់ខ្លួនឯងបាន? ដូច្នេះចូលគិតត្រឡប់មកវិញម្តងទៀត ចំពោះ បឋមវ័យ និងមជ្ឈិមវ័យ ។

ចាប់ផ្តើមបង្កើតផែនការជីវិតរបស់អ្នកទាំងអស់គ្នា ជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ ក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិតនាំមុខគេពីប្រទេសជប៉ុន លោកអ្នកនឹងទទួលបាន ៖

- អត្ថប្រយោជន៍បន្តែម ២០% រៀងរាល់ ៣ឆ្នាំម្តង
- អតិថិជន ជាមួយក្រុមហ៊ុនត្រឹមតែ ៩,៦០០$ ហើយអតិថិជននឹងទទួលបានទឹកប្រាក់សន្សំត្រឡប់ទៅវិញ តាមកាលកំណត់ រហូតដល់ ១០,០០០ $ 
- អាចចាប់ផ្តើមផែនការសន្សំ ចាប់ពី ៣,០០០ $ ឡើងទៅ ដែលមានរយៈពេល ចាប់ពី ៦ឆ្នាំ 
- កញ្ចប់មួយទទួលបាន ការ ការពារ រហូតដល់ ៤នាក់ និង
- អាចទទួលបានការការពាររហូតដល់ ១៥ ដងនៃប្រាក់មូលដ្ឋាន។

ជាចុងក្រោយ សូមចាប់ផ្តើមផែនការរបស់លោកអ្នកដើម្បីទទួលបានសុខសុភមង្គល! 

សូមចុចត្រង់នេះ www.dai-ichilife.com.kh/products/savinghttps://www.facebook.com/DaiichiLife.Cambodia ដើម្បីទទួលព័ត៌មានបន្ថែម ឬ សូមទូរសព្ទមកលេខ៖ 023 955 333 ឬ ទំនាក់ទំនងដោយឥតគិតថ្លៃមក 1800 201 202 ។ 

អត្ថបទខាងលើត្រូវបានដកស្រង់ និងកែសំរួលតាមរយៈវេបសាយខាងក្រោម៖

* Kendall Wood, (2013), The 20 Things You Need To Do In Your 20s , https://www.elitedaily.com/life/20-things-you-need-to-do-in-your-20s

** Shana Lebowitz and Rachel Gillett (2020), 20 things to master before you turn 40 , https://www.businessinsider.com/things-to-do-in-30s-by-age-40-2018-6

*** Sally Stich (2014), 10 Things Everyone Should Do Before Turning 60,  https://www.nextavenue.org/10-things-everyone-should-do-turning-60/

Advertisement



អត្ថបទបន្ទាប់


កម្ពុជាបាននិងកំពុងចាយថវិកាជាតិ១.១៦៤ លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាយវាយថវិកាជាតិ១.១៦៤ លានដុល្លារអាមេរិក ដើម្បីជំរុញលើកស្ទួយ ស្ដារសេដ្ឋកិច្ច និងដោះស្រាយនូវបញ្ហាកូវីដឃ...

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា ការខ្ចីបំណុលពីចិន​បង្ហាញពីនិន្នាការធ្លាក់ចុះ!

ព័ត៌មាន
នៅរយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ការខ្ចីបំណុលពីប្រទេសចិនហាក់មាននិន្នាការថមថយចុះ គួរឲ្យកត់សម្គាល់ ក៏ប៉ុន្ដែ បើមើលទៅលើការខ្ចីបំណុលពីប្រទេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ