ទីផ្សារមាស

ហេតុអ្វីមាសក្លាយជាទុនបម្រុងអន្តរជាតិដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសនានាជុំវិញពិភពលោក?


ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុបជាដើម។ ហើយជាការកត់សម្គាល់ មាសដែលជាទ្រព្យសកម្មដ៏ពេញនិយម និងត្រូវប៉ាន់គ្រប់សម័យកាលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាទុនបម្រុងអន្តរជាតិដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសជុំវិញពិភពលោក។ តើមានចំណុចពិសេសអ្វីខ្លះ ដែលធ្វើឱ្យមាសក្លាយជាទុនបម្រុងអន្តរជាតិសំខាន់បំផុតបែបនេះ?
ទីផ្សារមាស
ដោយ

យោងតាមការចុះផ្សាយកាលពីពេលថ្មីៗរបស់គេហទំព័រ ចាហ្គ្រានចូស (Jagranjosh) ឱ្យដឹងថា មាសត្រូវបានចាត់ទុកជាទុនបម្រុងដ៏សំខាន់បំផុតមួយ ដោយសារវាមានលក្ខណៈសម្បត្តិពិសេសៗជាច្រើនដូចខាងក្រោម។ ​​

ទី១, ទុនបម្រុងជាមាសរួមចំណែកដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសមួយ ព្រោះមាសត្រូវបានគេចាត់ទុកជាទ្រព្យសកម្មដ៏មានស្ថិរភាពមួយ ជាពិសេសក្នុងគ្រាដែលសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា និងប្រែប្រួលឡើងចុះមិនទៀង ឬអាចនិយាយបានថា មាសសម្រាប់រក្សាទំនុកចិត្តនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ ទី២, មាសធ្វើឱ្យប្រទេសនានាមានលទ្ធភាពកាត់បន្ថយហានិភ័យជុំវិញការប្រែប្រួលឡើងចុះនៃទ្រព្យសកម្មផ្សេងៗទៀតដូចជារូបិយប័ណ្ណ និងមូលបត្រជាដើម ដោយផ្តល់តុល្យភាពសម្រាប់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ។

ទី៣, មាសគឺជាទ្រព្យសកម្មដ៏មានសុវត្ថិភាព ដោយបណ្ដាប្រទេសដែលមានទុនបម្រុងជាមាសច្រើន គឺនៅតែអាចរក្សាស្ថិរភាពសេដ្ឋកិច្ចបានល្អប្រសើរជាងគេអំឡុងវិបត្តិសេដ្ឋកិច្ច ដោយសារមាសនៅតែអាចរក្សាតម្លៃរបស់វាបានយ៉ាងល្អ ខណៈដែលទ្រព្យសកម្មផ្សេងៗទៀតប្រឈមនឹងការធ្លាក់ថ្លៃ។ ទី៤, ទុនបម្រុងជាមាសរបស់ប្រទេសមួយជួយឱ្យប្រទេសនោះទទួលបានការជឿទុកចិត្តជាអន្តរជាតិ ហើយវាបង្ហាញពីការប្តេជ្ញាចិត្តចំពោះគោលនយោបាយសេដ្ឋកិច្ចដ៏រឹងមាំ ដែលធ្វើឱ្យវិនិយោគិន ម្ចាស់បំណុល និងដៃគូពាណិជ្ជកម្មជឿទុកចិត្តផងដែរ។ ​​

ទី៥, ទុនបម្រុងជាមាសជួយឱ្យបណ្ដាធនាគារកណ្តាលទទួលបាននូវភាពបត់បែនក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ ដោយសារវាមានឥទ្ធិពលលើតម្លៃរូបិយប័ណ្ណ គ្រប់គ្រងអតិផរណា ឬឆ្លើយតបទៅនឹងការប្រែប្រួលក្នុងបរិយាកាសសេដ្ឋកិច្ចពិភពលោក។
ទី៦, ទុនបម្រុងជាមាស ក៏ដើរនាទីជាហិរញ្ញវត្ថុបម្រុង(Financial Buffer)ផងដែរ អំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។ ទុនបម្រុងជាមាសគឺជាទ្រព្យសកម្មដ៏មានតម្លៃក្នុងការផ្សារភ្ជាប់រវាងវិបត្តិការទូទាត់ និងអស្ថិរភាពសេដ្ឋកិច្ច។
ដូចនេះទុនបម្រុងជាមាសនៅក្នុងពាណិជ្ជកម្ម និងប្រព័ន្ធហិរញ្ញវត្ថុ គឺជាទ្រព្យសកម្មសម្រាប់ដោះស្រាយអតុល្យភាពសេដ្ឋកិច្ច ឬជាទ្រព្យបញ្ចាំសម្រាប់ទទួលបានប្រាក់កម្ចី។ ទុនបម្រុងជាមាសអាចបង្កើនតម្លៃរបស់ប្រទេសមួយ និងផ្ដល់មុខមាត់ដល់ប្រទេសនោះនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនេះទុនបម្រុងជាមាសជាទ្រព្យសកម្មដ៏មានសុវត្ថិភាពសម្រាប់ការពារហានិភ័យអំឡុងពេលមានវិបត្តិ ដើម្បីទប់អតិផរណា និងការទម្លាក់តម្លៃនៃរូបិយប័ណ្ណ។

សូមបញ្ជាក់ថា ក្រៅពីមាស រូបិយប័ណ្ណបរទេសដែលប្រទេសមួយមាន ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗដូចជាក្រដាសប្រាក់ (Banknotes) ប្រាក់បញ្ញើ (Deposits) មូលបត្របំណុល (Bonds)

ប័ណ្ណរតនាគារ (Treasury Bills) និងមូលបត្ររដ្ឋាភិបាលផ្សេងទៀត (Other government securities) ក៏ត្រូវចាត់ទុកជាទុនបម្រុងអន្តរជាតិផងដែរ៕

ដោយ: តែម សុខុម ​​

None



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក មានផែនការសម្ងាត់ប្រុងបង្កើតលុយដុល្លារឌីជីថល ប៉ុន្តែត្រូវបានលោក ដូណាល់ ត្រាំ ជំទាស់ដាច់ខាត

ធនាគារកណ្ដាលរបស់សហរដ្ឋអាម៉េរិក ដែលជាបងធំទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចមានផែនការសម្ងាត់ប្រុងបង្កើតលុយដុល្លារឌីជីថល (Digita…

ក្រុមហ៊ុននានានៅអាម៉េរិក បាត់ចំណូលដល់ទៅ១,៩ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយសារតែបុគ្គលិកតុកស៊ិច

ផលិតភាពការងារ ឬ ទំហំការងារដែលបុគ្គលិកម្នាក់ៗត្រូវសម្រេចឱ្យបានតាមគោលដៅកំណត់របស់អង្គភាពមួយ ជាពិសេសក្រុមហ៊ុនសហគ្រាស ពិតជាមានសារសំខាន់ណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ