ថាមពលកកើតឡើងវិញ

ហេតអ្វីការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញកើនឡើងខ្លាំង អំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន?


ទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញ ប្រទេសមួយចំនួនបានបង្កើនល្បឿនងាកទៅប្រើថាមពលកកើតឡើងវិញកាន់តែច្រើនកាលពីឆ្នាំមុន ដោយប្រទេសចិនគឺជាអ្នកឈានមុខគេក្នុងការទទួលយកថាមពលកកើតឡើងវិញនេះ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនបានគូសបញ្ជាក់ពីគុណសម្បត្តិ នៃប្រភពអគ្គិសនី ដែលមិនពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ហេតអ្វីការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញកើនឡើងខ្លាំង អំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន? រូបភាព Nikkei
ដោយ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប៉ាន់ប្រមាណថា សមត្ថភាពបង្កើតថាមពលកកើតឡើងវិញថ្មីរហូតដល់ ៤០៤ ជីហ្កាវ៉ាត់ទៀត ត្រូវបានបន្ថែមនៅឆ្នាំ២០២២ ដែលប្រហែលបានកើនឡើង ៤០% ទៀត ពីលើបរិមាណដែលទទួលបាននៅក្នុងឆ្នាំ២០២១។

ប្រទេសចិនគឺជាអ្នកមានចំណែកដ៏ធំបំផុតនៃការបង្កើនថាមពលកកើតឡើងវិញកាលពីឆ្នាំមុនដោយបានបន្ថែមប្រហែល ១៨០ ជីហ្កាវ៉ាត់ ដែលវាលើសចំនួនសរុបប្រចាំឆ្នាំរបស់ប្រទេសជប៉ុនក្នុងការផលិតថាមពលនេះទាំងស្រុងតែម្ដង ហើយប្រសិនបើគិតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០២០មក គឺថាចិនបានបង្កើនថាមពលនេះ ប្រហែល ៤៦០ ជីហ្កាវ៉ាត់។

ទឡ្ហីករណ៍ដែលនាំឱ្យពេញចិត្តចំពោះថាមពលកកើតជាថ្មីនេះ គឺផ្តោតលើកត្តាមួយចំនួនដូចជាការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតជាដើម ហើយការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនក៏បង្កើនការយល់ដឹងពីសន្តិសុខថាមពល ដោយបង្ខំឱ្យប្រទេសបស្ចិមលោក និងជប៉ុនគិតគូរពីការជៀសវាងការពឹងផ្អែករបស់ពួកគេទៅលើប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ីផងដែរ។

ប៉ុន្តែមកដល់ពេលនេះ ប្រទេសជប៉ុននៅតែទិញឥន្ធនៈហ្វូស៊ីលដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេស រុស្ស៊ីនៅឡើយ សូម្បីតែការលុកលុយទៅលើអ៊ុយក្រែនបានអូសបន្លាយពេលអស់មួយឆ្នាំទៅហើយក៏ដោយ។

គ្រាន់តែពេលថ្មីៗនេះ ជប៉ុនបានបង្កើនថាមពលកកើតឡើងវិញឱ្យលើសពី ២០% នៃការផ្គត់ផ្គង់អគ្គិសនីសរុបរបស់ខ្លួន ខណៈដែលឧស្ម័ន និងធ្យូងថ្មនៅតែមានបរិមាណច្រើនជាងថាមពលនេះ។

ចំណែកសហភាពអឺរ៉ុបវិញបានបន្ថែមថាមពលរហូតដល់ ៦២ GW នៅក្នុងសមត្ថភាពនៃថាមពលកកើតឡើងវិញកាលពីឆ្នាំមុន ខណៈដែលប្លុកនេះបានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ពួកគេទៅលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។

សហភាពអឺរ៉ុបបានផលិតថាមពលអគ្គិសនីរបស់ខ្លួនកាន់តែច្រើនឡើងៗចេញពី ថាមពលខ្យល់បក់ និងពន្លឺព្រះអាទិត្យជាជាងចេញពីឧស្ម័នធម្មជាតិរ៉ាវកាលពីឆ្នាំមុន ដោយកើនឡើងពីកម្រិត២០%ទៅ ២២%។ នេះបើយោងតាមក្រុមអ្នកវិភាគអង់គ្លេស Ember។ ទោះជាការផលិតធ្យូងថ្មបានហក់ឡើងភ្លាមៗបន្ទាប់ពីការលុកលុយលើអ៊ុយក្រែនភ្លាមៗក៏ដោយ ប៉ុន្តែវាបានធ្លាក់ចុះទៅវិញ ៦% សម្រាប់រយៈពេល ៤ ខែចុងក្រោយនៃឆ្នាំ២០២២ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២១៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីថ្មីរបស់ចិន លោក លី ឈាង ប្តេជ្ញាស្ដារទំនុកចិត្តសម្រាប់វិស័យឯកជនឡើងវិញ

នាយករដ្ឋមន្រ្តីទី៨របស់ លោក លី ឈាង ដែលបានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២៣ ជំនួសលោក លី ខឺឈាងនោះ បានចេញមុខជាសាធ…

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃនិយាយថា ការដួលរលំរបស់ធនាគារអាមេរិក SVB ទំនងជានឹងមិនប៉ះពាល់ដល់ប្រទេសថៃឡើយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលោក អាខុម តឺមពីតតាយ៉ាផៃសិដ្ឋ (Arkhom Termpittayapaisith) បាននិយាយថា ក្រសួងហិរញ្ញវត្ថុថៃកំពុងតាមដានយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ