វិស័យ​ដឹក​ជញ្ជូន

អ្នក​ជំនាញ​ពន្យល់​ពី​មូលហេតុ​ដែល​សេវា​ដឹក​ជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ


ក្រៅពី​តម្លៃ​អគ្គិសនី​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង តម្លៃ​សេវា​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ក៏​ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជា​ច្រើន​បាន​អះអាង​ថា នៅតែ​មាន​តម្លៃ​ខ្ពស់​ផង​ដែរ ហើយ​វា​ក៏​ជា​កត្តា​រាំង​ស្ទះ​មួយ​សម្រាប់​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច ក៏​ដូចជា​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ផង​ដែរ។
ហេតុ​អ្វី​តម្លៃ​សេវា​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុជា នៅ​តែ​មាន​តម្លៃ​ខ្ពស់?
ដោយ

ក្នុង​ន័យ​សេដ្ឋកិច្ច ការ​ដឹក​ជញ្ជូន​គឺ​ប្រៀប​បាន​នឹង​សរសេរ​ឈាម​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ការ​លូត​លាស់ ក៏​ដូចជា​សន្ទុះ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នីមួយៗ។ កាលណា ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ មិន​ត្រូវ​បាន​អភិវឌ្ឍ​ពេញ​លេញ នោះ​សមត្ថភាព​នៃ​ការ​ផ្ដល់​សេវា​ដឹក​ជញ្ជូន​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា ពិសេស​គឺ​តម្លៃ​មាន​កាន់​តែ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​នានា​នឹង​កើន​តម្លៃ​ខ្ពស់ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ភាព​ប្រកួត​ប្រជែង។

ជុំវិញ​បញ្ហា​នេះ​ដែរ លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​លើក​ឡើង​ថា មាន​កត្តា​សំខាន់ៗ​មួយ​ចំនួន ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​នៃ​សេវា​ដឹក​ជញ្ជូន​របស់​កម្ពុជា នៅតែ​មាន​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង។ លើស​ពី​នេះ វា​ក៏​ជា​កត្តា​ប្រឈម​មួយ​របស់​អ្នក​រកស៊ី​ជា​ច្រើន តែងតែ​រអ៊ូ​រទាំ​ជា​រឿយៗ​ផង​ដែរ។ ក្នុង​នោះ រួមមាន៖

១, តម្លៃ​សេវាក្រៅ​ផ្លូវ​ការ៖ ការ​យក​សេវា​ក្រៅ​ផ្លូវ​ការ​នានា នៅតែ​ជា​កត្តា​ចោទ​មួយ ដែល​ធ្វើ​ឲ្យ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​នៅ​តែ​មាន​តម្លៃ​ខ្ពស់។ តែ​យ៉ាង​ណា បច្ចុប្បន្ន បើ​តាម​ការ​ប្រកាស​របស់​រាជ​រដ្ឋាភិបាល​នា​ពេល​កន្លង ខាង​រាជ​រដ្ឋាភិបាល​ក៏​បាន​និង​កំពុង​ដុតដៃ​ដុត​ជើង លុប​បំបាត់​សេវា​ទាំង​អស់​នេះ​ផងដែ។

២, ប្រតិបត្តិការ​ពាណិជ្ជ​កម្ម៖ បច្ចុប្បន្ន ការ​ដោះដូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា នៅ​មាន​ការ​ដឹក​ជញ្ជូន​មួយ​ចំនួន​ធ្វើ​ឡើង​លក្ខណៈ​ផ្លូវ​តែ​មួយ (One Way Trade) ពោល​គឺ​ដឹក​ទំនិញ​ចេញ​ទៅ​ហើយ ត្រូវ​បើក​ឡាន​ទទេរ​មក​វិញ ដោយ​មិន​មាន​ទិញ​ទំនិញ​ដឹក​មក​វិញ​នោះ​ឡើយ ដូច្នេះ វា​ធ្វើ​ឲ្យ​ការ​ចំណាយ​លើ​ថ្លៃ​ដឹក​ជញ្ជូន​មាន​ខ្ពស់។

៣, ទំហំ​ផ្លូវ​នៅ​ចង្អៀត​នៅ​ឡើយ៖ សម្រាប់​ការ​ដឹក​ជញ្ជូន​ធុន​ធ្ងន់ បច្ចុប្បន្ន ទំហំ​ផ្លូវ​របស់​កម្ពុជា​ហាក់​នៅ​មិន​ទាន់​មាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឲ្យ​ការ​បើកបរ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ ជាង​ផ្លូវ Express Way ដែល​មាន​ផ្លូវ​ធំ និង​បើកបរ​មាន​ខ្សែ​បន្ទាត់​ច្រើន​សម្រាប់​ការ​បើកបរ។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក ស៊ិន ចន្ធី បាន​គូស​បញ្ជាក់​ដែរ​ថា នៅ​ឆាប់ៗ​នេះ​ដែរ ផែនការ​មេ​នៃ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា (Master Plan of Logistics) ដែល​រាជ​រដ្ឋាភិបាល​បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់​សិក្សា ស្រាវជ្រាវ​ជា​យូរ​មក​ហើយ​នោះ ក៏​នឹង​ត្រូវ​ដាក់ចេញ​ជា​ផ្លូវការ នៅ​ខែ​មីនា​នេះ​ដែរ។ បើ​តាម​ការ​អះអាង​ពី​អ្នក​ជំនាញ​ផ្នែក​ដឹក​ជញ្ជូន​រូប​នេះ ផែនការ​មេ​នៃ​វិស័យ​ដឹក​ជញ្ជូន​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការ​អភិវឌ្ឍ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​​តម្លៃ​សេវា​ដឹក​ជញ្ជូន​មាន​តម្លៃ​ថោក និង​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង។ 

ក្នុង​នោះ​ដែរ បើ​តាម​ការ​សិក្សា​របស់​ជប៉ុន​ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​លើ​ផែនការ​មេ​នៃ​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០២៥ តម្រូវការ​នៃ​វិស័យ​ពាណិជ្ជកម្ម និង​ការ​ដឹក​ជញ្ជូន​របស់​កម្ពុជា នឹង​កើន​ឡើង​ជិត​៣​ដង​ឯណោះ ហើយ​​កម្ពុជា​ក៏​បាន​និង​កំពុងត្រៀមខ្លួនសម្រាប់​ទទួល​យក​ការ​លូតលាស់​នេះ​ផង​ដែរ។

លោក ស៊ិន ចន្ធី បាន​គូស​បញ្ជាក់​ទៀត​ថា លោក​ទទួល​ស្គាល់​ចំពោះ​ការ​លើក​ឡើង​ថា តម្លៃ​ដឹក​ជញ្ជូន​របស់​កម្ពុជា​ហាក់​នៅ​មាន​ខ្ពស់ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ជិត​ខាង។ យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​ថា បច្ចុប្បន្ន រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​និង​កំពុង​ដុតដៃ​ដុត​ជើង​យ៉ាង​ខ្លាំង ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ដូចជា​ការ​ពង្រីក​កំពង់ផែ និង​ការ​តភ្ជាប់​ផ្លូវ​គោក ផ្លូវ​ដែក និង​ផ្លូវ​អាកាស ព្រម​ជាមួយ​នឹង​ការ​សម្រួល​ដល់​ប្រព័ន្ធ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ផង​ដែរ។

ជាផ្នែក​មួយ​នៃ​ផែនការ​មេ​របស់​វិស័យ​ដឹក​ជញ្ជូន​នេះ​ដែរ លោក ចន្ធី បាន​សង្កត់​ធ្ងន់​ថា បច្ចុប្បន្ន សមាគម​បាន​និង​កំពុង​ធ្វើការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន លើ​វិស័យ​ដឹក​ជញ្ជូន​ជាមួយ​រាជ​រដ្ឋាភិបាល ដោយ​ធ្វើការ​ជាមួយ​ស្ថាប័ន​គយ និង​កាំកុងត្រូល លើ​សេវាកម្ម​នាំ​ចេញ-​នាំចូល ដោយ​ពន្លឿន​នូវ​ការ​បញ្ចេញ​លិខិត​នាំ​ចេញ​បាន​ធ្វើ​បាន ៨០​ភាគរយ និង​ជាង​នេះ​ទៀត​បាន​ជួយ​ពន្លឿន​នៃ​ការ​បញ្ចេញ​ទំនិញ​ក្នុង​កំពង់ផែ​បាន​កាន់​តែ​លឿន​ជាមុន។

លោក​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ សមាគម​នឹង​ពន្លឿន​នូវ​ដំណើរការ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​គយ ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្នុង​ខែ​មីនា និង​សង្ឃឹម​ថា នឹង​អាច​កាត់​បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ​យ៉ាង​មាន​ប្រសិទ្ធភាព។

គួរ​បញ្ជាក់​ថា សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​មាន​សមាជិក​ប្រមាណ ៧៨ ក្រុមហ៊ុន ខណៈ​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​នេះ​មាន​ចំនួន​ជិត ៥០០​ក្រុមហ៊ុន។ បើតាម​សមាគម​បច្ចុប្បន្ន មាន​រថយន្ត​កុងត័រន័រ ប្រមាណ ៥​ពាន់​គ្រឿង កំពុង​ចរាចរ​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុជា។ ក្រុមហ៊ុន​និង​ភ្នាក់ងារ​កប៉ាល់ ដែល​បាន​ទំនាក់​ទំនង​មក​កម្ពុជា មាន​ជិត ២០​ក្រុមហ៊ុន ក្រុមហ៊ុន​អាកាសចរណ៍​មាន​ជាង ៤៤ ខណៈ​ដែល​ជើង​ហោះហើរ​ត្រង់​មាន​ជាង ២០​ក្រុមហ៊ុន ហើយ​ក៏​មាន​ក្រុមហ៊ុន​អាកាចរណ៍​ថ្មីៗ​ចំនួន ៥ ទៅ ៦​ក្រុមហ៊ុន​ទៀត ក៏​កំពុង​ត្រៀម​ខ្លួន​ចុះ​បញ្ជី​ផ្លូវការ​នៅ​កម្ពុជា​ផង​ដែរ៕

None



អត្ថបទបន្ទាប់


ទំនិញប្រមាណ​៥០%​បានកកស្ទះ​បន្ទាប់ពីអនុវត្តច្បាប់លើរថយន្តដឹកទំនិញធុនធ្ងន់

ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានប្រតិកម្មធ្ងន់ៗចំពោះការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនទំនិញតាមរថយន្តធន់ធ្ងន់ ដែលកន្លងមកមានការភាន់ច្រឡំមួយចំន…

ទីក្រុង​មិត្តភាព​កម្ពុជា​-ចិន​វិនិយោគ​១៥០០​លាន​ដុល្លារ កំពុង​ដំណើរការ​ចាក់​ដី​ដ៏​កក្រើក​ទីតាំង!

ក្រុមហ៊ុន​វិនិយោគ​ចិន​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​ឈ្មោះ​ថា ចុង មិញថូវ បាន​បោះទុន​វិនិយោគ​រួមគ្នា​ក្នុង​ទឹក​បា្រក់​ប្រមាណ ១៥០០​លាន​ដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ