សហភាពអឺរ៉ុប-អាល្លឺម៉ង់

ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងអាល្លឺម៉ង់សន្យាធ្វើកំណែទម្រង់ ដើម្បីកាត់បន្ថយតម្លៃអគ្គិសនី


ប្រធានប្រតិបត្តិសហភាពអឺរ៉ុប និងជាអធិការបតីនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទបានសន្យាធ្វើកំណែទម្រង់ទីផ្សារថាមពលអគ្គិសនីរបស់ទ្វីបអឺរ៉ុបនៅឆ្នាំក្រោយ ដើម្បីជួយកាត់បន្ថយតម្លៃថាមពលដែលកំពុងកើនឡើងខ្ពស់ ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃតម្លៃឧស្ម័ន នៅក្រោយពេលដែលមានការកាត់បន្ថយការនាំចូលឧស្ម័ន និងប្រេងពីប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP កាលពីថ្ងៃចន្ទ។
ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងអាល្លឺម៉ង់សន្យាធ្វើកំណែទម្រង់ ដើម្បីកាត់បន្ថយតម្លៃអគ្គិសនី

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសុន្ទរកថាមួយនៅទីក្រុង Bled នៃប្រទេសស្លូវេនីថា ការកើនឡើងតម្លៃអគ្គិសនីឥតឈប់ឈរឥឡូវនេះកំពុងតែបង្ហាញពីដែនកំណត់នៃការរៀបចំទីផ្សារអគ្គិសនីនាពេលបច្ចុប្បន្នរបស់ពួកគេ។

លោកស្រី Leyen បាននិយាយថា កំណើនខ្ពស់នៃតម្លៃអគ្គិសនីនេះ វាត្រូវបានបណ្ដាលមកពីកាលៈទេសៈផ្សេងៗគ្នា។ ដូច្នេះហើយ សហភាពអឺរ៉ុប ឥឡូវនេះ កំពុងធ្វើការលើអន្តរាគមន៍សង្គ្រោះបន្ទាន់ និងធ្វើកំណែទម្រង់រចនាសម្ព័ន្ធនៃទីផ្សារអគ្គិសនីឡើងវិញ។

បច្ចុប្បន្នអ្នកដែលប្រើប្រាស់ហ្កាសបានជួបការលំបាកខ្លាំងដោយសារតម្លៃបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ដល់ប្រទេសអឺរ៉ុបមួយចំនួនចំពេលមានសង្គ្រាមនៅអ៊ុយក្រែន។

អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល (Olaf Scholz) ដែលធ្វើទស្សនកិច្ចនៅទីក្រុងប្រាក នៃប្រទេសឆេកកាលពីទី ២៩ សីហាបាននិយាយថា សហភាពអឺរ៉ុប នឹងស្វែងរកដំណោះស្រាយឡើងវិញសម្រាប់ទីផ្សារអគ្គិសនីប្លុកនេះ ហើយរដ្ឋនីមួយនឹងនឹងធ្វើការជាមួយគ្នាយ៉ាងឆាប់រហ័ស។

លោក Scholz អធិកាបតីអាល្លឺម៉ង់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វាចាំបាច់សម្រាប់អឺរ៉ុបក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដែលរួមចំណែកជួយឱ្យតម្លៃធ្លាក់ចុះម្តងទៀតយ៉ាងឆាប់រហ័ស និងមានការផ្តល់ជូនអគ្គិសនីគ្រប់គ្រាន់ផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋាភិបាលអ៊ីស្រាអែលបង្កើនកូតាទទួលនិស្សិតកម្ពុជាទៅរៀននៅអ៊ីស្រាអែលដល់២៥០នាក់ក្នុងមួយឆ្នាំ

ព័ត៌មាន
បើទោះបីជាប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានកាត់បន្ថយការទទួលនិស្សិតពីបណ្តាប្រទេសផ្សេងៗមែន ប៉ុន្ដែកម្ពុជាដែលត្រូវបានបង្កើនទៅវិញ…

រដ្ឋបាត់បង់ចំណូលពន្ធអាករនាំចូលជាង៥រយលានដុល្លារ នៅឆមាសទី១ ដោយសារកំណើនផលិតកម្មក្នុងស្រុក

ព័ត៌មាន
កំណើននៃផលិតកម្មក្នុងស្រុកសំខាន់ៗ មួយចំនួនបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ