អចលនទ្រព្យ-​ការ​ទិញ​ដី

អ្នក​ជំនាញ​​ប្រាប់​ពី​គន្លឹះ​៥​ចំណុច​​ដើម្បី​ទិញ​ដី​បាន​ចំណេញ​និង​ចៀសវាង​ហានិភ័យ


ការទិញ​លក់​ដី​ធ្លី​នៅ​កម្ពុជា​កំពុង​តែ​កក្រើក​ក្នុង​តំបន់​ទីក្រុង ជាយ​ក្រុង និង​ទីប្រជុំជន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន ក្លាយ​ជា​អ្នក​មាន​មួយ​ពព្រិច​ភ្នែក ខណៈ​ឈ្មួញ​ខ្លះ​ចំណេញ​កប់​ក្តោង​ពី​វិស័យ​នេះ រហូត​ក្លាយ​ជា​ឧកញ៉ា និង​មហា​សេដ្ឋី​ជា​ច្រើន​នាក់​ផង​ដែរ។
លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍នៃ​ក្រុមហ៊ុន EMC។
ដោយ

ទន្ទឹម​នឹង​ការ​ទិញ​ដី​ធ្លី​មាន​ភាព​មមាញឹក​និង​កើន​ឡើង ក៏​មាន​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​បោក​ប្រាស់​ពលរដ្ឋ​លើ​គ្រប់​រូបភាព ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

នៅ​ពេល​ថ្មីៗ​នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា មាន​ឈ្មួញ​មួយ​ក្រុមហ៊ុន​បាន​លើក​ស្លាក​(ប៉ាណូ) គូស​ប្លង់​លក់​ដី​លក់​ផ្ទះ ដោយ​ដី​ផ្ទះ​ទាំង​នោះ មិន​មែន​ជា​របស់​ពួក​គេ​ឡើយ។ ក្រោយ​ទទួល​បាន​ប្រាក់​កក់​ពី​ពលរដ្ឋ ពួកគេ​បាន​វេច​លុយ​រត់​ទៅ​បាត់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្លាយ​ជា​ជន​រង​គ្រោះ។

មិន​មែន​ត្រឹម​តែ​ករណី​មួយ​នេះ​ទេ គេ​សង្កេត​ឃើញ​ថា ជា​រឿយៗ មាន​ពលរដ្ឋ​ជា​ច្រើន​បាន​ចាញ់​បោក​ឈ្មួញ​លើ​វិស័យ​ដី​ធ្លី​នេះ។

លោក ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ជា​អ្នក​បង្កើត​គម្រោង​ពុះ​ដីឡូតិ៍​លក់​ផង​ដែរ​នោះ បាន​ផ្តល់​បទ​សម្ភាសន៍​ខ្លីមួយ​ឲ្យ​សារព័ត៌មាន ខេមបូណូមីស ថា ពលរដ្ឋ​គួរ​ត្រួត​ពិនិត្យ ៥​ចំណុច មុន​សម្រេច​ចិត្ត​ទិញ​ដី​នៅ​តំបន់​ណា​មួយ ចៀសវាង​ការ​ចាញ់​បោក​ឈ្មួញ។

ចំណុច​ទាំង​៥នោះ រួមមាន៖ 

  1. មុន​ទិញ​ដី ត្រូវ​ស្គាល់​ប្រវត្តិ​អ្នក​ធ្វើ​គម្រោង​ឲ្យ​បាន​ច្បាស់​លាស់ ថា តើ​ជា​មនុស្ស​ស្មោះត្រង់​ឬ​ទេ? តើ​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​ឬ​ទេ? តើ​មាន​ប្រវត្តិ​ធ្វើ​គម្រោង​ល្អ​ឬ​ទេ?
  2. ពលរដ្ឋ​គួរតែ​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ត្រួត​ពិនិត្យ​ពី​ភាព​ស្រប​ច្បាប់​របស់​ដី​ទាំង​នោះ។
  3. មុន​ទិញ​ដី បើ​ទោះ​បី​ទិញ​ក្នុង​ទម្រង់​ជា​ការ​បង់​រំលស់ គឺ​គួរតែ​សុំ​មើល​ប្លង់​មេ ពីព្រោះ ខ្ញុំ​ជា​អ្នក​ធ្វើ​គម្រោង​ពុះ​ដី​ឡូតិ៍​លក់​ហើយ ពលរដ្ឋ​ភាគ​ច្រើន​មិន​ហ៊ាន​សុំ​ប្លង់​មេ​គេ​មើល​ឡើយ ព្រោះ​ពួកគេ​ភ័យ​ខ្លាច។ ប៉ុន្តែ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ហ៊ាន​សុំ​ប្លង់​មេ​គេ​មើល ដែល​វា​បញ្ជាក់​ពី​ភាព​ស្មើ​មុខ​ស្មើ​មាត់​ក្នុង​នាម​អ្នក​ទិញ​និង​អ្នក​លក់។
  4. ពិនិត្យ​មើល​ថា តើ​តំបន់​នោះ​មាន​សក្តានុពល​ដែល​ឬ​ទេ? ការ​ទិញ​ដី​ចំ​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច វា​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​លក់​ចេញ ដោយ​ចំណេញ​បាន​ប្រាក់​ច្រើន។  
  5. ពិនិត្យ​មើល​ហេដ្ឋា​រចនា​សម្ព័ន្ធ ពីព្រោះ តំបន់​ដែល​ដី​មាន​តម្លៃ​ថោក​មួយ​ចំនួន គឺ​មាន​តែ​ផ្លូវ ឬ​ភ្លើង ប៉ុន្តែ ពុំ​ទាន់​មាន​ទឹក​ត​ទៅ​ដល់​នោះ​ទេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ​លៃ​ថវិកា​ជាង ២,៤​ពាន់​លាន​ដុល្លារ​សម្រាប់​ឲ្យ​កសិករ​ខ្ចីដើម្បី​ពន្យារ​ពេល​ការ​លក់ស្រូវ

ព័ត៌មាន
ធនាគារ​កសិកម្ម​និង​សហគមន៍​កសិកម្ម​​ (BAAC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ថៃ បាន​លៃ​ទុក​ថវិកា​ជាង ៨០​ពាន់​លាន​បាត ឬ​ស្មើ​នឹង​ប្រ…

កិច្ច​ព្រមព្រៀង TPP បោះ​ជំហាន​ទៅ​មុខ​ដោយ​គ្មាន​អាមេរិក

ព័ត៌មាន
កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​១២​ប្រទេស ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បោះបង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ