តើបញ្ហាអ៊ីនធឺណែតនៅកម្ពុជានឹងអាចដោះស្រាយបានទេ?

តើបញ្ហាអ៊ីនធឺណែតនៅកម្ពុជានឹងអាចដោះស្រាយបានទេ ក្រោយមានខ្សែកាបអុបទិកក្រោមបាតសមុទ្រពីហុងកុងមកកាន់ក្រុងព្រះសីហនុ?


គម្រោងតបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីទីក្រុងហុងកុងមកកាន់ប្រទេសកម្ពុជា ដែលមានប្រវែងជាង ២ពាន់៧រយគីឡូម៉ែត្របានចាប់ផ្តើមដំណើរការហើយ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខនេះ។ កម្ពុជាជឿជាក់ថា ក្រោយគម្រោងនេះត្រូវបានបញ្ចប់ វានឹងជួយបង្កើនសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតល្បឿនលឿននៅកម្ពុជាឲ្យកាន់តែល្អប្រសើរ និងទូលំទូលាយបន្ថែមទៀត។
តើបញ្ហាអ៊ីនធឺណែតនៅកម្ពុជានឹងអាចដោះស្រាយបានទេ ក្រោយមានខ្សែកាបអុបទិកក្រោមបាតសមុទ្រពីហុងកុងមកកាន់ក្រុងព្រះសីហនុ?

មន្ត្រីរាជរដ្ឋាភិបាលបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា បណ្តាញខ្សែកាបអុបទិកនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគជាដើម ជាពិសេសវាស្របតាមផែនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍទីក្រុងវៃឆ្លាតរបស់កម្ពុជា។

នៅក្នុងឆ្នាំ២០២៤ ខាងមុខកម្ពុជានឹងមានបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ដែលតភ្ជាប់រវាងទីក្រុងហុងកុង និងក្រុងព្រះសីហនុប្រវែងជាង ២ពាន់៧រយគីឡូម៉ែត្រ សម្រាប់បម្រើឲ្យការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត និងបម្រើឲ្យផលិតកម្ម និងឧស្សាហកម្មនានានៅកម្ពុជា។ គម្រោងបណ្តាញខ្សែកាបអុបទិកនេះត្រូវបានប្រកាសឲ្យចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍រំពឹងថា ការផ្តត់ផ្គង់សេវាអ៊ីនធឺណិតល្បឿនលឿននឹងមានសមត្ថភាពកាន់តែខ្ពស់ និងទូលំទូលាយបន្ថែមទៀត ក្រោយគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការ។

ជុំវិញគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រនេះ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនិងជាអ្នកនាំពាក្យខេត្តព្រះសីហនុយល់ឃើញថា ការជ្រើសរើសយកខេត្តព្រះសីហនុធ្វើជាចំណុច នៃការតភ្ជាប់បណ្តាញខ្សែកាបអុបទិកជាមួយទីក្រុងហុងកុងនេះ វាបានបង្ហាញឲ្យឃើញថា ខេត្តព្រះសីហនុ គឺជាពោលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា និងជាខេត្តដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ។

ឯកឧត្តមបានបន្តថា គម្រោងនេះពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថលនៅកម្ពុជានិយាយជារួម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រក្នុងផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងឆ្លាតវៃនាពេលអនាគតនិយាយដោយឡែក។

ការតបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីទីក្រុងហុងកុងមកកម្ពុជានេះ ក៏ជាផ្នែកមួយដើម្បីឆ្លើយតបទៅការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្ម៤.០ផងដែរ។ លើសពីនេះ វាជាផ្នែកមួយក្នុងការជួយគាំទ្រផែនការរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឲ្យក្លាយជាសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មឌីជីថលនាពេលអនាគត។ បន្ថែមលើនេះ គម្រោងនេះក៏នឹងក្លាយជាផ្នែកមួយក្នុងការជួយគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕




អត្ថបទបន្ទាប់


ព្រលានយន្តហោះតារាសាគរកោះកុងតម្លៃជាង ២០០លានដុល្លារ នឹងបើកការហោះហើរនៅពាក់កណ្ដាលឆ្នាំនេះ

ក្រោយបានពន្យារពេលបើកដំណើរការម្ដងហើយម្ដងទៀត ដោយសារតែកូវីដ១៩ និងកត្តាអាកាសធាតុ នៅទីបំផុតព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលស្ថិតក្នុងស្រុក…

សេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះក្នុងរង្វង់២%ក្នុងឆ្នាំ២០២២ ទាបជាងការរំពឹងទុក ទោះត្រូវរងសម្ពាធខ្លាំងពីទណ្ឌកម្មលោកខាងលិច

យោងតាមស្ថិតិនៃរដ្ឋសហព័ន្ធរុស្ស៊ី ហៅកាត់ថា Rossat កាលពីថ្ងៃទី ២០ ខែកុម្ភៈ បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបានធ្លាក់ត្រឹមតែ ២,១…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ