អត្ថបទក្រុមហ៊ុន

ធនាគារ វីង លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជាសន្សំដើម្បីសម្រេចគោលដៅ


មិនថាការសន្សំសម្រាប់អាពាហ៍ពិពាហ៍ ថវិកាទំនុកបម្រុងសម្រាប់ការសិក្សារបស់កូនៗ ការទិញផ្ទះក្នុងក្តីស្រមៃ ឬបណ្តាក់ទុនរួមគ្នាដើម្បីបើកអាជីវកម្មក្តី គណនី “សន្សំដើម្បីគោលដៅ” របស់ធនាគារ វីង នឹងជួយឱ្យការសន្សំជាលក្ខណៈបុគ្គល ឬជាក្រុម អាចសម្រេចគោលដៅហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។
ធនាគារ វីង លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជាសន្សំដើម្បីសម្រេចគោលដៅ
ដោយ

ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើការដំណោះស្រាយហិរញ្ញវត្ថុថ្មីបំផុតមួយ ដើម្បីរួមចំណែកជាមួយប្រជាជនកម្ពុជាក្នុងការបណ្តុះនូវទម្លាប់សន្សំប្រាក់ ហើយថែមទាំងអាចបង្កើនចំណូលជាមួយអត្រារការប្រាក់ខ្ពស់ ដែលអាចជួយដល់ពលរដ្ឋកម្ពុជាសម្រេចគោលដៅហិរញ្ញវត្ថុមិនថាគោលដៅនោះមានរយៈពេលខ្លី ឬរយៈពេលវែងនោះឡើយ។
គណនីសន្សំដើម្បីគោលដៅ របស់ធនាគារ វីង ក្លាយជាជម្រើសនៃដំណោះស្រាយដ៏ល្អសម្រាប់ការរៀបចំផែនការអាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃ​ ការសន្សំសម្រាប់ផែនការវិស្សមកាល ថវិកាបម្រុងសម្រាប់ការសិក្សារអប់រំ ការទិញផ្ទះក្នុងក្តីស្រមៃ ការចាប់ផ្តើមអាជីវកម្ម ឬសន្សំដើម្បីគោលដៅផ្សេងៗជាច្រើនទៀត។ គណនីសន្សំដើម្បីគោលដៅ ផ្តល់នូវភាពបត់បែន និងការជំរុញលើកទឹកចិត្តដើម្បីជួយឱ្យគោលបំណងទាំងនោះអាចសម្រេចទៅបានយ៉ាងរលូន។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ជាមួយនឹងគណនីសន្សំដើម្បីគោលដៅ អតិថិជននឹងអាចទាញយកប្រយោជន៍ពីមធ្យោបាយនៃការសន្សំដ៏មាន​សក្តានុពលមួយនេះ ដែលផ្តល់នូវភាពងាយស្រួល បត់បែន និងអត្រាការប្រាក់ខ្ពស់ ក្នុងការជួយជំរុញគោលដៅរបស់ពួកគេឱ្យសម្រេចបានកាន់តែលឿនជាងពេលមុនៗ”។

អតិថិជនអាចដាក់សន្សំជាមួយគណនីសន្សំដើម្បីគោលដៅ បានទាំងរូបបិយប័ណ្ណប្រាក់រៀល និងប្រាក់ដុល្លារ​ ជាមួយនឹងរយៈពេលនៃការសន្សំចាប់ពី១ខែ រហូតដល់ ៦០ខែ ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានអត្រាការប្រាក់ខ្ពស់ ៨,៧៥ ភាគរយ ក្នុងមួយឆ្នាំ។ ការទទួលបានអត្រាការប្រាក់ខ្ពស់បែបនេះ ជំរុញឱ្យមានការសន្សំប្រកបដោយភាពឆ្លាតវៃ ដែលអាចបង្កើនផលចំណេញ​ត្រឡប់មកវិញបានយ៉ាងល្អប្រសើរ។

គណនីសន្សំដើម្បីគោលដៅ មានលក្ខណៈស្រដៀង​គ្នាទៅនឹង​ គណនីប្រាក់បញ្ញើមានកំណត់ ដោយមានបន្ថែមជាមួយនូវភាពបត់បែន ដែលអនុញ្ញាតឱ្យអតិថិជនអាចកំណត់ពេលដាក់ប្រាក់សន្សំបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយអាចដាក់សន្សំប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ពីរសប្តាហ៍ម្តង ឬប្រចាំខែក៏បានដែលផ្តល់ជាជម្រើសស្របតាមស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន។

អតិថិជន​អាចបើកគណនីសន្សំដើម្បីគោលដៅ តាមរយៈអេប​ ​​​Wing Bank​ នៅលើស្មាតហ្វូន ជាមួយនឹងការដាក់សន្សំដំបូងត្រឹមតែ ២០.០០០ រៀល​ ឬ៥ដុល្លារប៉ុណ្ណោះ ដែលផ្តល់នូវភាពបត់បែនទៅដល់អតិថិជនទាំងអស់ងាយស្រួលក្នុងការចាប់ផ្តើមសន្សំ។

លក្ខណៈពិសេសលេចធ្លោមួយនៃគណនីសន្សំដើម្បីគោលដៅ នោះគឺអាចអនុញ្ញាតឱ្យអតិថិជនដាក់ប្រាក់សន្សំជាលក្ខណៈបុគ្គល ឬជាក្រុមនៅក្នុងគណនីសន្សំតែមួយ ដោយអាចមានសមាជិកចូលរួមរហូតដល់ ១០នាក់។ ការសន្សំជាលក្ខណៈបុគ្គល ឬជាក្រុម អាចបង្កើតរហូតដល់ចំនួនប្រាំគណនី ដោយផ្តល់បែបផែនគោលដៅជាច្រើនផ្សេងៗគ្នាទៅ​ដល់អតិថិជនងាយស្រួលកំណត់គោលដៅក្នុងការសន្សំ។

មុខងារសំខាន់មួយទៀតចំពោះគណនីសន្សំដើម្បីគោលដៅ​​​ គឺការជួយតាមដានវឌ្ឍនភាព​ ក៏ដូចជាជំរុញលើកទឹកចិត្ត ដើម្បីប្រាកដថាគោលដៅហរិញ្ញវត្ថុរបស់អតិថិជន អាចសម្រេចទៅបានដោយរលូន។​ តាមរយៈអេប Wing Bank ម្ចាស់គណនីសន្សំជាលក្ខណៈបុគ្គល ឬក៏ជាសមាជិកនៃគណនីសន្សំរួមគ្នា អាចតាមដានការសន្សំរបស់ពួកគេបានយ៉ាងងាយស្រួល និងពិនិត្យមើលកំណើននៃប្រាក់សន្សំ​ ដើម្បីប្រាកដថា អតិថិជននៅតែរក្សាដំណើរការឆ្ពោះទៅសម្រេចគោលដៅសន្សំបានដោយជោគជ័យ៕​

None



អត្ថបទបន្ទាប់


ទីភ្នាក់ងារវាយតម្លៃគុណភាពខ្យល់ IQ Air រកឃើញថា ឥណ្ឌាជាប្រទេសដែលបំពុលបរិស្ថានបំផុតទី៣នៅលើពិភពលោក

ទីភ្នាក់ងារវាយតម្លៃគុណភាពខ្យល់របស់ប្រទេសស្វីស ហៅថា IQ Air បានរកឃើញថា ឥណ្ឌា គឺជាប្រទេសដែលបានបំពុលបរិយាកាសខ្លាំងជាងគេបំផុតទី៣ នៅលើពិភព…

ធនាគារជាតិចាត់ទុកការសិក្សាពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ គឺជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្តសម្រាប់យុវជន

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានចាត់ទុកការយល់ដឹងពីប្រវត្តិសាស្ត្រទូទៅ ជាពិសេសប្រវត្តិសាស្ត្រផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺជារឿងចាំបាច់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ